អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​អ្នក​ជំនាញ​នៅ​តែ​មើល​ឃើញ​ថា​គ្រឿង​ស្រវឹង​ជា​មូល​ហេតុ​ចម្បង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ជំនាញ​​នៃ​​អង្គការ​​សង្គម​​ស៊ីវិល​​ដែល​​សិក្សា​​លើ​​បញ្ហា​​គ្រឿង​​ស្រវឹង​​នៅ​​កម្ពុជា​​បាន​​អះអាង​ថា​ នៅ​​ថ្ងៃ​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ខ្មែរ​​នេះ​ គ្រឿង​​ស្រវឹង​​នៅ​តែ​​ជា​​ចំណុច​​ចំបង​​ដែល​​បណ្តាល​ឱ្យ​មាន​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​សម្លាប់​​ពលរដ្ឋ​​ខ្មែរ​​រាប់​សិប​​នាក់​​ក្នុង​​រយៈពេល​​នេះ​។ ​ហើយ​​ថា ​​ការ​ប្រើ​ប្រាស់​​គ្រឿង​​ស្រវឹង​​បាន​ក្លាយ​​ជា​ប្រពៃណី​​របស់​​ជន​ជាតិ​ខ្មែរ​​មួយ​ចំនួន​ធំ​​ ក្នុង​​ពិធី​​ជួប​ជុំ​​ទៅ​ហើយ។ ​អ្នក​ជំនាញ​​បាន​​អះ​អាង​ថា​ ការ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​​ស្រា​បៀរ​​​តាម​​ប្រព័ន្ធ​​ផ្សព្វ​ផ្សា​យ​ ​និង​​កង្វះ​​ច្បាប់​​គ្រប់​គ្រង​​គ្រឿង​​ស្រវឹង​​ គឺ​ជា​​ចំណុច​​សំខាន់​​នៃ​​ការ​កើន​ឡើង​​នៃ​​ការ​ប្រើប្រាស់​​គ្រឿង​​ស្រវឹង​​នេះ​។​ ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ ​ដើម្បី​​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​ ​គឺ​​មាន​តែ​​ការ​​គោរព​​ច្បាប់​ និង​​អ​ធ្យា​​ស្រ័យ​​គ្នា​ និង​​ការ​មិន​​ប្រើប្រាស់​​គ្រឿង​ស្រ​វឹង​ផ្ទាល់​តែម្តង។

ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍
ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ©វណ្ណារ៉ា/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ