អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​សេដ្ឋកិច្ច​អះ​អាង​ថា​ កម្ពុជា​ត្រូវ​ងាក​មក​ពង្រឹង​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​អះអាង កម្ពុជា​ដែល​ជា​ប្រទេស​កំពុងអភិវឌ្ឍ ​និង​នៅមាន​សេដ្ឋ​កិច្ច​ទន់ខ្សោយ​នោះ ត្រូវ​ងាក​មក​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កែច្នៃ និង​ឧស្សាហកម្ម​ធុន​ធ្ងន់​ហើយ​ដើម្បី​ជួយ​ជំរុញ​ខឿនសេដ្ឋកិច្ច​ប្រទេស និង​កែប្រែ​ជីវភាព​កម្មករ ​ពលរ​ដ្ឋ ខណៈដែល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ជា​សសរ​ស្ត​ម្ភ​សេដ្ឋកិច្ច​មួយ មិនមែនជា​​ខឿនសេដ្ឋកិច្ច​យូរ​អង្វែង​នោះទេ។ ប៉ុន្តែ​អ្នកសេដ្ឋកិច្ច​ដដែល​បាន​អះអាងថា​កម្ពុជា​ត្រូវការ​ជម្នះបញ្ហា​ប្រឈម​ច្រើន​តាំងពី​ធនធានមនុស្ស​ដែល​ត្រូវ​ត្រៀមលក្ខណៈ​ជាស្រេច។ រដ្ឋាភិបាល​កម្ពុជា​វិញ​បាន​អះអាងថា នាពេល​បច្ចុប្បន្ននេះ កម្ពុជា​ត្រូវការ​ទាំង​ឧស្សាហកម្ម​កាត់ដេរ និង​ឧស្សាហកម្ម​កែច្នៃ​ រួមទាំង​ឧស្សាហកម្ម​ធុន​ធ្ងន់​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន។ រដ្ឋាភិបាល​បាន​បញ្ជាក់ថា គឺ​បាន​ត្រៀម​គោលការណ៍​ជាតិ​ច្បាស់លាស់​ហើយ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​កំណត់​ទិសដៅ​ច្បាស់លាស់។

ឧស្សាហកម្ម​ និង​សហគ្រាស​ធុន​តូច​ត្រៀម​ប្រកូត​ជាមួយ​នឹង​ផលិតផល​នាំ​ចូល។
ឧស្សាហកម្ម​ និង​សហគ្រាស​ធុន​តូច​ត្រៀម​ប្រកូត​ជាមួយ​នឹង​ផលិតផល​នាំ​ចូល។ © សុវណ្ណារ៉ា/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ