លោកហោ ណាំហុងកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការ

ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងដឹកនាំប្រតិភូកម្ពុជាទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក ពីថ្ងៃទី២៥កញ្ញា ដល់ថ្ងៃទី៤ខែតុលា។ រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិជាច្រើននៅទីនោះ ដែលក្នុងចំណោមកិច្ចប្រជុំទាំងនោះ ក៏មានការជួបគ្នាក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។
កិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានគ្រោងរៀបចំឡើងនៅពេលណាមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥កញ្ញា ដល់ថ្ងៃទី៤តុលា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាបរទេសកម្ពុជា ដែលរៀបរាប់អំពីកម្មវិធីការងាររបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នេះគឺជាការឆ្លៀតជួបគ្នានៃប្រមុខការទូតប្រទេសអាស៊ាន ខណៈដែលពួកគេមានវត្តមាននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិជាមួយគ្នានោះ។
អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា លោក កុយ គួងបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានកោះប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ។ ប៉ុន្តែលោកបញ្ជាក់ថា លោកមិនបានដឹងអំពីរបៀបវារៈនៃកិច្ចប្រជុំនោះទេ។
ប្រធានបទនៃកិច្ចប្រជុំមិនត្រូវបានគេទំលាយអោយដឹងឡើយ ខណៈសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ កំពុងត្រូវរកដំណោះស្រាយបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង។ ជម្លោះសមុទ្រចិនខាងត្បូងជាទំនាស់ដែនសមុទ្ររវាងប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចរបស់អាស៊ាន ជាមួយសមាជិកអាស៊ានមួយចំនួនដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ។
ក្រៅពីកិច្ចប្រជុំនេះ លោកហោ ណាំហុងត្រូវចូលរួមក្នុងមហាសន្និបាតអង្គការប្រជាជាតិ ក្នុងសម័យប្រជុំលើកទី៦៧ ដែលក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជាត្រូវថ្លែងសុន្ទរកថាមួយផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា លោកហោ ណាំហុងក៏នឹងចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបទេសអាមេរិក និងកិច្ចប្រជុំមួយទៀតរវាង រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ក្នុងសម័យប្រជុំនៅទីក្រុងញូយ៉កនោះ លោក ហោ ណាំហុងក៏ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃអនុសញ្ញាអាវុធគីមីស្តីពី ១៥ឆ្នាំនៃអនាគតអនុសញ្ញាអាវុធគីមី ដែលនិយាយអំពី ភាពជោគជ័យនៃប្រតិបត្តិការ និងការប្តេជ្ញាចិត្តចំពោះអនាគតកាល៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ (1)
The every bad country in the world is France
គិតទៅអាបារាំងកាត់ដីកម្ពុជាក្រោមអោយយួនហើយ ថែមទាំងកោះពីរទៀត មើលទៅពេលសម័យនោះ មិនដឹងថាសភាបារាំងបានអីពីយួនទេ ប្រហែលគល់ភៅហើយ អាកាពុមពីតនេះវាសាហាវណាស់ បើមិនអញ្ចឹងទេគឺ អក្សរយួនដូចជាអក្សរបារាំង គិតទៅពួកអាឆ្កួតសភាបារាំងទាំងប៉ុន្មានក្បាលអស់នោះវាមិនខ្វល់ទុកលំបាកប្រជាជនដទៃទេ អោយតែពួកវាបានផលប្រយោជន៌
-កោះទាំងពីរនោះ សួរពួកអាសភាបារាំងទៅដឹងហើយមិនបាច់ខ្មែរនាំគ្នាឈ្លះគ្នាទេ
-សោកស្តាយណាស់ ដែរខ្មែរមិនដូចចិន និងជប៉ុន កោះនៅជាង200គម នាំគ្នាបាតុកម្មទាមទារពេញផ្ទៃ ប្រទេស កោះខ្មែរពីរធំជាងប្រទេសហិង្ហបុរីទៀត អត់នាំគ្នាតវ៉ាអីសោះរដ្ឋភិបាលយើងពិតជាចិត្តល្អមែន
ប្រតិកម្មជុំវិញអត្ថបទនេះ