អានតួអត្ថបទ
កម្ពុជា

មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ទាំង​ពី​រ​អវត្តមាន​ពី​ប្រទេស​ព្រម​គ្នា​ចាប់​ពី​ថ្ងៃ​ចន្ទ​តែ​មន្ត្រី​បដិសេធ​ការ​ជួប​ចរចា​ក្រៅ​ប្រទេស​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បង់​ក្លា​ដែ​សរ​យៈពេ​ល​​បី​ថ្ងៃ​គឺ​ពី​ថ្ងៃទី​ ១៦​ ដល់​១៨​ មិថុនា ​ឆ្នាំ ​២០១៤​។ ​កាល​ពី​​ថ្ងៃ​​សៅរ៍​​ទី​១៤ ​មិថុនា ​​លោក ​សម ​រង្ស៊ី​ ប្រធាន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ បាន​ចេញ​​ដំណើរ​​ទៅ​​ប្រទេស​​អឺរ៉ុប​ ហើយ​​លោក ​កឹម​ សុខា​ អនុ​ប្រធាន​ បាន​​ចាក​​ចេញ​ទៅ​​ប្រទេស​​ណូ​​វែ​ល​​សេ​​ឡង់​ កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​។​អវត្ត​មាន​​មេ​ដឹក​នាំ​​គណបក្ស​​ទាំង​ពីរ​​ព្រម​​គ្នា​​ពី​​ប្រទេស​​នាំ​​ឲ្យ​​មាន​ការ​​សង្ស័យ​ថា​ អាច​​នឹង​មាន​​ការ​សម្រប​សម្រួល​​នយោបាយ​​ណា​មួយ​​នៅ​ក្រៅ​​ប្រទេស​។ ​ក៏​ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​​នៃ​​គណ​បក្ស​​ប្រឆាំង​​បាន​​បដិសេធ​​ពី​​ដំណឹង​​នេះ​។​ 

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រលានយន្តហោះអន្តរជាតិភ្នំពញ កាលពីព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣នេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រលានយន្តហោះអន្តរជាតិភ្នំពញ កាលពីព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣នេះ។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

 យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ថ្ងៃ​ចន្ទ​ទី០៩មិថុនា
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បង់​ក្លា​ដែ​សរ​យៈ
ពេល​បី​ថ្ងៃ​គឺ​ពី​ថ្ងៃទី ១៦ ដល់១៨ មិថុនា ឆ្នាំ ២០១៤។ការចាកចេញ​ទៅកាន់​ប​រទេស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ ធ្វើ​ឲ្យ​មេដឹកនាំ​ជាន់ខ្ពស់ ដែលមាន​ជ​ម្លោះគ្នា​នៃ​គណបក្ស​ទាំងពីរ​មិនមាន​វត្តមាន​នៅក្នុង​ប្រទេស​ឡើយ​បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​ដំណើរ​ទៅ​ប្រទេស​អឺរ៉ុប​នៅ​ថ្ងៃ​សៅរ៍​ទី១៤មិថុនា ហើយ​លោក កឹម សុខា អនុប្រធាន​គណបក្ស បាន​ចាក​ចេញទៅ​ប្រទេស​ណូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ការ​ចេញទៅ​ក្រៅប្រទេសព្រមៗគ្នា​របស់​មេដឹកនាំ​បក្ស​ទាំងពីរ ធ្វើ​ឲ្យ​មានការ​សង្ស័យថា អាច​នឹងមាន​ការជួប​ទាក់ទង​នយោបាយ​គ្នា​ដោយ​មធ្យោបាយ​ណាមួយ​ជាសម្ងាត់​នៅ​ខាងក្រៅ។ក៏ប៉ុន្តែ​អ្នក នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថា លោក​មិន​បានដឹង​ពី​ការទាក់ទង​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ទាំងពីរ​នោះឡើយ។
លោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ គ្រាន់តែ​ដឹងថា​លោក សម រង្ស៊ី ចាកចេញ​ទៅកាន់​អឺរ៉ុប​គឺដើម្បី​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់និង​សមាជិកសភា​អឺរ៉ុប ដើម្បី​ថ្លែង​ពី​ស្ថានភាព​នយោបាយនៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​ការចាកចេញ​របស់លោក កឹម សុខា គឺ​ដើម្បី​ជួប​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​អត្ថាធិប្បាយ​អ្វី​ទេ​ទាក់ទង​ទៅនឹង​ការចាកចេញ​ទៅកាន់បរទេស​របស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែ​បើតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស ឲ្យ​ដឹងថា គឺជា​ដំណើរ​ទស្សនកិច្ច​តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​សលោកស្រី ហ្សេ​ក ហា​ស៊ីណា (Sheikh Hasina)។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​នឹង​ជួបពិភាក្សា​ការងារ​ជា​ផ្លូវការ​និង​ធ្វើជា​អធិបតី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៤ គឺ​ទី១ កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​កម្ពុជា​និង​រដ្ឋាភិបាល​បង់ក្លា​ដែ​ស ស្តីពី​ការបង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ជម្រុញ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី។ ទី២ អនុស្សរណៈ​យោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ និង​បច្ចេកទេស​ក្នុង​វិស័យ​ឧស្សាហកម្ម។ កិច្ចព្រមព្រៀង​ស្តីពី​វប្បធម៌ និង​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជម្រុញ​និង​ការការពារវិនិយោគ​រវាង​ប្រទេស​ទាំងពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ