អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

អាមេរិក​ចោទ​រុស្ស៊ី ​ថា​បាន​បាញ់​កាំ​ភ្លើង​ធំ ​តម្រង់​កង​ទ័ព​អ៊ុយក្រែន​

សហរដ្ឋ​អាមេរិក​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍ ​បាន​​ឲ្យ​​ដឹង​ថា ​ខ្លួន​​មាន​​ភស្តុតាង​​ច្បាស់​លាស់ ​ដែល​​អាច​​បញ្ជាក់​ថា ​រុស្ស៊ី​​បាន​​បាញ់​កាំភ្លើង​​ធំ​ពី​​ក្នុង​​ទឹកដី​​រុស្ស៊ី ​ទៅ​កាន់​​កង​ទ័ព​​អ៊ុយ​ក្រែ​ន​។ ​ទង្វើ​​នេះ​​ត្រូ​​វ​បាន​​មន្ដ្រី​​អាមេរិក​​ហៅ​ថា ​ជា​ការ​​ឡើង​​កម្ដៅ​​នៅ​ក្នុង​​ជម្លោះ​​រវាង​​អ៊ុយ​ក្រែ​ន ​និង​​រុស្ស៊ី​។ ​យ៉ាង​ណា​ក៏ដោយ​ មន្ដ្រី​​នាំ​ពាក្យ​​សហរដ្ឋ​អាមេរិក​ មិន​បាន​​បង្ហាញ​​ពី​​ភស្ដុតាង​​ដែល​​ខ្លួន​​អះ​អាង​​នោះ​ទេ​។​

Des troupes ukrainiennes dans la ville de Konstantinovka, à 58 kilomètres au nord de Donetsk, le 21 juillet 2014.
Des troupes ukrainiennes dans la ville de Konstantinovka, à 58 kilomètres au nord de Donetsk, le 21 juillet 2014. REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Marie Harf បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​បាញ់កាំភ្លើង​ធំ​ពី​ក្នុង​ទឹកដី​រុស្ស៊ី ដើម្បី​វាយប្រហារ​កងទ័ព​អ៊ុយ​ក្រែ​ន។ ហើយ​ថា ក្រុង​មូ​ស្គូ​ក៏មាន​គម្រោង​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់ និង​ខ្លាំង ដូចជា​កាំភ្លើង​បាញ់​រ៉ូ​កែ​ត​ជាដើម ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នៅ​អ៊ុយ​ក្រែ​ន ដែល​គាំទ្រ​រុស្ស៊ី​ផងដែរ។

លោកស្រី​គូសបញ្ជាក់ថា ការចោទប្រកាន់​របស់​អាមេរិក ធ្វើឡើង​ដោយមាន​ភស្តុតាង​គ្រប់គ្រាន់។ ជា​ភស្ដុតាង​ដែល​ផ្អែកលើ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់ បង្ហាញ​ពី​ការបញ្ជូន​អាវុធ​ឆ្លងកាត់​ព្រំដែន​រុស្ស៊ី ចូលទៅ​ទឹកដី​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ការធ្លាក់​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ MH17 កាលពី​សប្ដាហ៍​មុន​មក។ ទោះជា​យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ​រូបនេះ មិនបាន​បង្ហាញ​ពី​ភស្តុតាង ឬ​ព័ត៌មាន​លម្អិត​បន្ថែម​នោះទេ។

មន្ត្រី របស់​អង្គការ​អូតង់ និង​អាមេរិក​បាន​សំដែង​ការព្រួយបារម្ភ​ដែល​ឃើញ​រុស្ស៊ី​នៅតែ​បន្ត​ផ្តល់​សព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម នៅក្រោយ យន្តហោះ​ម៉ាឡេស៊ី ផ្ទុះ​ធ្លាក់ នៅ​តំបន់​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន។

ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក​បាន​ចោទ​ក្រុម​ឧទ្ទាម​ថា ជា​អ្នកបាញ់​មី​ស៊ី​ល​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​ដឹក​អ្នកដំណើរ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ ប៉ុន្តែ រុស្ស៊ី​បាន​បដិសេធ​តាំងពី​ដំបូង​ទី​ថា ខ្លួន​មិនជា​ប់​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ទេ។ ផ្ទុយទៅវិញ ក្នុង​រឿង​ផ្ទុះ​ធ្លាក់​ឆេះ​យន្តហោះ​ដែល​សម្លាប់​អ្នកដំណើរ​ទាំងអស់ ២៩៨នាក់ រុស្ស៊ី​នៅតែ​ចោទប្រកាន់ថា គឺ​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដែលជា​អ្នកបាញ់​យន្តហោះ​ម៉ាឡេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ