Cambodia

ប្រាសាទ​ព្រះវិហារ
11/02/2012 - កម្ពុជា-ថៃ

អាជ្ញាធរ​​ជាតិ​ព្រះវិហារ​បង្ហាញ​កង្វល់​ចំពោះ​សកម្មភាព​យោធា​ថៃ​

អាជ្ញាធរ​​​ជាតិ​​​ព្រះវិហារ​​​​និង​​​គណៈកម្មាធិការ​​​ជាតិ​​​បេតិកភណ្ឌ​​​ពិភពលោក​​​ ​​បង្ហាញ​​​ក្តី​​​កង្វល់​​​ចំពោះ​​​សកម្មភាព​​​យោធា​​​របស់​​​ថៃ​​​ដែល​​​បាន​​​ចូល​​​ក្នុង​​​តំបន់​​​គ្មាន​​​កងទ័ព​​​បណ្តោះ​​​អាសន្ន​​​សម្រេច​​​ដោយ​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ។​​

លោក​ខឹម​វាសនា ប្រធាន​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ធ្វើ​ការជួបជុំ​នយោបាយមួយ​នៅស្រុក​ត្រាំកក់​ខេត្ត​តាកែវ​
11/02/2012 - កម្ពុជា

សកម្មជន​​នយោបាយ​​ត្អូញត្អែរ​​ពី​​ការ​​រំខាន​​របស់​​អាជ្ញាធរ​​មូលដ្ឋាន​​

ការ​​ជួបជុំ​​​នយោបាយ​​​មួយ​​​នៅ​​​ក្នុង​​​ស្រុក​​​ត្រាំកក់​​ ​ខេត្ត​តាកែវ​​​ ត្រូវ​​បាន​​​រំខាន​​​ដោយ​​​អាជ្ញាធរ​​​មូលដ្ឋាន​​​នៅ​​ព្រឹក​​​ថ្ងៃ​​សៅរ៍​ ១១ កុម្ភៈ​​​នេះ។​ ​​លោក ខឹម ​វាសនា​ ប្រធាន​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​ ​បាន ​ត តាំង​​យ៉ាង​​តឹង​​​សរសៃ ក ​ជាមួយ​​សមត្ថកិច្ច​​ប៉ូលិស​​នៅ​​ពេល​​ដែល​​សមត្ថកិច្ច​​​ទាំង​​នោះ​​បាន​​ចុះ​​ទៅ​​រារាំង​​ពិធី​​ជួបជុំ​​របស់​​ខ្លួន។

លោក យឹម សារី៖« ករណី​លោក​មេធាវី ជូង ជូងី​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ »
11/02/2012 - ភ្ញៀវប្រចាំសប្តាហ៍

លោក យឹម សារី៖« ករណី​លោក​មេធាវី ជូង ជូងី​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ »

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ​នៅ​​ថ្ងៃសៅរ៍ ទី១១ កុម្ភៈ​នេះ គឺ​លោក យឹម សារី អ្នកនំាពាក្យ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក យឹម សារី​បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​​គណៈមេធាវី​នឹង​កោះ​ហៅ​លោក​មេធាវី ជូង ជូងី​ឲ្យ​ចូល​បំភ្លឺ​ករណី​ចំនួន​ពីរ ទីមួយ គឺ​ទាក់ទង​នឹង​សន្និសីទ​កាសែត​ដែល​លោក ជូង ជូងី​បាន​ធ្វើ​កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១១ និង​ករណី​ទីពីរ គឺ​ទាក់ទង​នឹង​បណ្តឹង​របស់​តុលាការ​ខេត្ត​កណ្តាល​ដែល​បាន​ចោទ​លោក ជូង ជូងី ពី​បទ​បាន​រំដោះ​ជនជាប់​ចោទ​ឲ្យ​រត់​ចេញ​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី ២៣ កញ្ញា ឆ្នំា ២០១១។

កម្មករ​កាត់ដេ​រ​ ដង្ហើយ​រក​ការ​ដំឡើង​ប្រាក់​ខែ ​ដើម្បី​បាន​រស់​នៅ​សមរម្យ​នឹង​គេ​
11/02/2012 - បទយកការណ៍

កម្មករ​កាត់ដេ​រ​ ដង្ហើយ​រក​ការ​ដំឡើង​ប្រាក់​ខែ ​ដើម្បី​បាន​រស់​នៅ​សមរម្យ​នឹង​គេ​

សហជីព​​កម្មករ​ បាន​​ប្រកាស​​អាសន្ន​​ពី​​ប្រាក់ខែ​​កម្មករ​​កាត់ដេរ​​សព្វថ្ងៃ​ ដែល​​ទទួល​​បាន​​តិច​តួច ​មិន​​គ្រប់​​នឹង​​ការ​ចំណាយ​។​ រីឯ​​កម្មករ​​កាត់ដេរ​ក៏​​បាន​​ត្អូញត្អែរ​ ពី​​ប្រាក់ខែ​​ដែល​​ទទួល​បាន​​សព្វថ្ងៃ​​ត្រឹម​តែ ​៦១ ​ដុល្លារ​ ក្នុង​​មួយ​​ខែ​។​

កម្ពុជា​​​ក្នុង​​បេសកកម្ម​​ដើម្បី​​​សមាហរ័ណកម្ម​​ចូល​​ក្នុង​​ឆាក​​អន្តរជាតិ!​​
11/02/2012 - ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

កម្ពុជា​​​ក្នុង​​បេសកកម្ម​​ដើម្បី​​​សមាហរ័ណកម្ម​​ចូល​​ក្នុង​​ឆាក​​អន្តរជាតិ!​​

រដ្ឋាភិបាល​​​​កម្ពុជា​​​ កំពុង​​​ខិតខំ​​​ប្រឹងប្រែង​​​បញ្ចុះបញ្ចូល​​​បណ្តា​​​ប្រទេស​​​ជា​មិត្ត​​​ជា​​ច្រើន​​​ឲ្យ​​​គាំទ្រ​​​បេក្ខភាព​​​របស់​​​ខ្លួន​​​ដើម្បី​​​ក្លាយ​​ជា​​​សមាជិក​​​មិន​​​អចិន្ត្រៃយ៍​​​របស់​​​ក្រុមប្រឹក្សា​​សន្តិ​សុខ​​​អង្គការ​​​សហប្រជាជាតិ​​​សម្រាប់​​​អាណត្តិ​​​ឆ្នាំ​​​២០១៣​-២០១៤​​​ខាង​​មុខ​ ​​តែ​​​ការ​​​បោះឆ្នោត​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​​ចុង​​​ឆ្នាំ​​២០១២​​នេះ។​​​

លោក ​ខៀវ កញារីទ្ធ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាលកម្ពុជា
10/02/2012 - កម្ពុជា

រដ្ឋាភិបាល​អនុម័ត​ឯកសារ​ស្តីពី​ការ​គ្រប់គ្រង​បំណុល​

រដ្ឋាភិបាល​ ​បាន​​អនុម័ត​​ឯកសារ​​សំខាន់​​មួយ​​នៅ​​ក្នុង​​កិច្ច​​ប្រជុំ​​គណៈ​​រដ្ឋមន្ត្រី​​នៅ​​ថ្ងៃ​​សុក្រ​​ទី​​១០​​កុម្ភៈ​​នេះ។​ ជា​​ឯកសារ​​គ្រប់គ្រង​​បំណុល​​សាធារណៈ​​ពី​​ឆ្នាំ​​២០១១​​ដល់​​ពី​​២០១៨។​

សហចៅក្រមស៊ើបអង្កេត​អន្តរជាតិ Laurent Kasper Ansermet
10/02/2012 - កម្ពុជា-តុលាការ

ចៅក្រម​ស៊ើបអង្កេត​ជាតិ​និង​អន្តរជាតិ​បន្ត​ភាព​មិន​ចុះ​សម្រុង​

នៅ​​ថ្ងៃ​​សុក្រ​​នេះ​លោក ​យូ ​ប៊ុន​ឡេង ​សហ​​ចៅក្រម​​ស៊ើបអង្កេត​​ជាតិ​ក្នុង​​តុលាការ​​ខ្មែរក្រហម​ បាន​បដិសេធ​​នូវ​​សេចក្ដី​ថ្លែងការណ៍​​របស់​​លោក ​Laurent​ Kasper​ Ansermet​ សហ​​ចៅក្រម​​ស៊ើប​​អង្កេត​​បម្រុង​​អន្តរជាតិ​។​ លោក​ Kasper Ansermet​ កាលពី​​ថ្ងៃ​​ទី​​៩​​កុម្ភៈ​​ម្សិលមិញ​ បាន​​ប្រកាស​​ពី​​ការងារ​​របស់​​លោក​​នៅ​​សាលាក្តី​​ខ្មែរក្រហម​ ព្រម​ទាំង​​​ប្រកាស​​បើក​​ស៊ើប​អង្កេត​​ឡើង​វិញ​​នូវ​​សំណុំរឿង​​០០៣។ ​

ប្រជា​សហគមន៍​ព្រៃឡង់​បួងសួង​កណ្តាល​ព្រៃឲ្យ​ព្រៃឡង់​គង់វង្សនៅ​ជា​និរន្តរ
10/02/2012 - បទយកការណ៍

ប្រជា​សហគមន៍​ព្រៃឡង់​បួងសួង​កណ្តាល​ព្រៃឲ្យ​ព្រៃឡង់​គង់វង្សនៅ​ជា​និរន្តរ

ក្នុង​​ចល​នា​​ការ​ពារ​ព្រៃ​ឡង់​​រយៈ​ពេល​​១០​ឆ្នាំ​​មក​នេះ ​ប្រ​ជា​​សហគមន៍​​ជុំ​វិញ​​ព្រៃ​ឡង់​​ទំាង​​បួន​ខេត្ត ​ខេត្ត​កំ​ពង់​ធំ​​ ព្រះ​វិហារ​ ​ស្ទឹង​ត្រែង​​ និង​​ខេត្ត​ក្រ​ចេះ ​​បាន​​ធ្វើ​​សកម្មភាព​​ដ៏​ស្វិត​ស្វា​ញ​​​​ប្រ​ឆំាង​​នឹង​​ការ​​កាប់​ព្រៃ​។​

ប្រជាពលរដ្ឋ​ប្រមាណ​៣០០នាក់​នៅឃុំ​អមលាំង​ខេត្តកំពង់ស្ពឺ​បានមកឡោមព័ទ្ធ​តុលាការ​ខេត្តកំពង់ស្ពឺ ​
09/02/2012 - កម្ពុជា

ពលរដ្ឋ​អមលាំង​លើកគ្នា​តវ៉ា​រឿងដីធ្លី​នៅមុខ​តុលាការ​ខេត្តកំពង់ស្ពឺ​

ប្រជាពលរដ្ឋ​ប្រមាណ ៣០០ នាក់ ​នៅ​ឃុំ​អម​លាំង ​ខេត្ត​កំពង់ស្ពឺ ​បាន​លើកគ្នា​មក​ឡោមព័ទ្ធ​តុលាការ​ខេត្ត​កំពង់ស្ពឺ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ អ្នកភូមិ​អម​លាំ​ង ដែល​មាន​ជម្លោះ​ដីធ្លី ​ជាមួយ​ក្រុមហ៊ុន​ស្ករស​កំពង់ស្ពឺ របស់​លោក​ឧកញ៉ា លី យុង​ផាត់​ បាន​ទាមទារ​ឲ្យ​តុលាការ ​ដោះលែង​ស្ត្រី​អ្នក​ភូមិ​ម្នាក់ ​ដែល​តុលាការ​ចោទ​ប្រកាន់ ​និង​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​។​

ព្រះអង្គ​ម្ចាស់​​នរោត្តម​រណឫទ្ធិ​​ព្រះ​ប្រធាន​​គណបក្ស​​
09/02/2012 - កម្ពុជា

អ្នកការ​ទូតចូលគាល់​ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ជាបន្ត​បន្ទាប់​

ឯកអគ្គរដ្ឋទូត​និង​ឯកអគ្គរាជទូត​មួយ​ចំនួន​ដែល​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ចូល​សវនាការ​ជាមួយ​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ​ជំនួប​រវាង​អ្នក​ការទូត​និង​ព្រះអង្គម្ចាស់​ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅក្នុង​ខែ​មិថុនា​ខាងមុខ​នេះ។

Close