ព្រហស្បតិ៍ 25 តុលា 2012
យន្តការអភិរក្សផ្សោតទន្លេមេគង្គកាន់តែសម្បូរ
ព្រះសង្ឃ ថ្នាក់ដឹកនាំ និងប្រជាសហគមន៍ជួបជុំគ្នាដើម្បីផ្សព្វផ្សាយវិធានការការពារសត្វផ្សោត
កាលពីឆ្នាំ២០០៦ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាការអភិរក្សសត្វផ្សោត។នៅចុងឆ្នាំ២០១២នេះ រដ្ឋាភិបាលក៏ចេញអនុក្រិត្យមួយបន្ថែមទៀតក្នុងទិសដៅដដែល គឺការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ យន្តការការពារសត្វផ្សោតខាងលើនេះ បានដាក់ចេញក្នុងពេលដែលសត្វកម្រប្រភេទនេះបានងាប់ជាបន្តបន្ទាប់មិនឈប់ឈរ។ ប៉ុន្តែចាប់ពីពេលនេះទៅ តាមរយៈវិធានការដែលមាននេះ ក្រុមអ្នកអភិរក្សសង្ឃឹមថា សត្វផ្សោតទន្លេមេគង្គដែលជិតជុតពូជទៅហើយនោះ អាចរក្សាបាន ប្រសិនជាអ្នកពាក់ព័ន្ឋចូលរួមទំាងអស់គ្នា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ