កម្ពុជា-អ.ស.ប - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 04 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 04 កញ្ញា 2012

កម្ពុជា​ស្នើ​ចលនា​មិនចូល​បក្សសម្ព័ន្ធ​អោយ​គាំទ្រ​ខ្លួន​នៅ UN

កម្ពុជា​ស្នើ​ចលនា​មិនចូល​បក្សសម្ព័ន្ធ​អោយ​គាំទ្រ​ខ្លួន​នៅ UN
កម្ពុជា​ស្នើ​ចលនា​មិនចូល​បក្សសម្ព័ន្ធ​អោយ​គាំទ្រ​ខ្លួន​នៅ UN
RFI/Channa Siv

ដោយ លាង ដឺលុច

កម្ពុជា​កំពុង​បន្ត​ស្វែងរក​សំឡេង​គាំទ្រ​បេក្ខភាព​ខ្លួន​ជា​សមាជិក​មិនអចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ នៅ​ពេល​ការ​បោះឆ្នោត​នឹង​មក​ដល់​នៅ​ខែ​តុលា​ខាង​មុខ​នេះ។ នៅ​ក្នុង​កិច្ចប្រជុំកំពូល​នៃ​ចលនា​មិនចូល​បក្សសម្ព័ន្ធ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​បាន​អំពាវនាវ​អោយ​សមាជិក​​នៃ​ចលនា​នេះ​អោយ​គាំទ្រ​បេក្ខភាព​កម្ពុជា។

សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ
 

04/09/2012 by លាង ដឺលុច

មាន​ប្រយោជន៍​ច្រើន​ក្នុង​ការស្វែងរក​ការ​គាំទ្រ​ពី​សមាជិក​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ សម្រាប់​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន​ត្រូវ​អំពាវនាវ​ស្វែករក​ការ​គាំទ្រ​នៅ​ក្នុង​សហគមន៍​មួយ​នេះ។ កម្ពុជា​សង្ឃឹម​ថា​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ព្រោះ កម្ពុជា​ជា​ស្ថាបនិក​មួយ​នៃ​ចលនា​នេះ ហើយ​ថា​រហូត​ដល់​ពេល​នេះ សមាជិក​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​នេះ​តំណាង​អោយ​៦០​ភាគរយ​ឯណោះ​នៃ​អាសនៈ​របស់​អង្គការ​សហប្រជាជាតិ។
 
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​រក​ការ​គាំទ្រ​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​នេះ។ ថ្លែង​ទៅ​កាន់​សមាជិក​នៃ​កិច្ច​ប្រជុំ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ថា តាំង​ពី​បាន​ក្លាយ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ​១៩៥៥​មក កម្ពុជា​មិន​ដែល​បាន​ទទួល​អាសនៈ​ណា​មួយ​នៅ​ក្នុង​ស្ថានប័ន​នៃ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​នោះ​ទេ។
 
លោក​ហ៊ុន សែន​បន្ត​ថា ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ដែល​ជា​សមាជិក​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ទាំងអស់ គឺ​ជា​ការ​ចាំបាច់​ណាស់ សម្រាប់​ជួយ​អោយ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​លើក​ដំបូង​នេះ។
 
ពិសោធន៍​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ផ្ទៃ​ក្នុង​កម្ពុជា តាម​រយៈ​ការ​ចរចា និង​ការ​ផ្សះផ្សារ​ជាតិ ការ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​ពិភពលោក​ក្នុង​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ ទាំង​នេះ​គឺ​ជា​អំណះអំណាង​ដែល​លើក​ទឹក​ចិត្ត​អោយ​កម្ពុជា​ដាក់​បេក្ខភាព​របស់​ខ្លួន​ធ្វើ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្នុង​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​សម្រាប់​អណត្តិ​ឆ្នាំ​២០១៣ និង​២០១៤​ខាង​មុខ​នេះ។
 
ការ​បោះឆ្នោត​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ក្នុង​ខែ​តុលា​ខាងមុខ​នេះ​ហើយ។ នៅ​ទ្វីប​អាស៊ី​នេះ កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​បេក្ខភាព​២​ទៀត មួយ​គឺ​កូរ៉េ​ខាងត្បូង និង​ទី​២​គឺ​ប្រទេស​ប៊ូតាន។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​បាន​ស្វែង​រក​ការ​គាំទ្រ​យ៉ាង​សកម្ម​ពី​បណ្តាប្រទេស​ជាច្រើន​ដែល​ក្នុង​នោះ ប្រទេស​មហាអំណាច ទាំង​៥​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​គាំទ្រ​បេក្ខភាព​កម្ពុជា​ដែរ៕​

tags: កម្ពុជា - អង្គការ​សហប្រជាជាតិ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close