អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បង្កើន​ការ​យល់​ដឹង​ ឬ​បន្ថយ​សេរីភាព?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​ និង​សារគមនាគមន៍​ (ICT) ​ជា​កាំ​បិត​មុខ​ពីរ​ ចំពោះ​សង្គម។ ​ជាមួយ​កុំព្យូទ័រ​ ទូរស័ព្ទ ​និង​ឧបករណ៍ ​ឬ​កម្មវិធី​ផ្សេង​ៗ ​ដែល​បម្រើ​ឱ្យ​វិស័យ​នេះ​ អ្នក​ប្រើប្រាស់​អាច​ស្រាវជ្រាវ ​ផ្សាយ​ដំណឹង​ ឬ​បំផ្លាញ​អ្នក​ដ៏ទៃ​បាន។​ ដោយ​សម្អាង​លើ​ការ​ទប់​ស្កាត់​អំពើ​អសីលធម៌​ ក្រសួង​ព័ត៌មាន​គ្រោង​ច្រោះ​ចោល​នូវ​ខ្លឹមសារ​ខ្លះ​របស់​អ្នក​ប្រើប្រាស់ ​ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​សង្ស័យ​ថា ​នឹង​រឹត​ត្បិត​សេរីភាព​របស់​ប្រជាជន។ ​ទោះ​យ៉ាង​ណា ​ព្រឹត្តិការណ៍​បាខែម​ភ្នំពេញ​ឆ្នាំ២០១៤​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ម្សិលមិញ ​បង្ហាញ​ថា ​ICT​ មាន​ប្រយោជន៍​ណាស់​ បើ​ប្រើ​វា​ប្រកប​ដោយ​ចំណេះ​ដឹង។

សិក្ខាសិលា និងពិព័រណ៍បច្ចេកវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សិក្ខាសិលា និងពិព័រណ៍បច្ចេកវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ @BarCam Phnom Penh
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ