Syndicate content
អ៊ឹម ណាវិន
គណបក្ស​នយោបាយ​អួតអាង​ពី​លេខ​រៀង​ក្នុង​បញ្ជី​សន្លឹក​បោះឆ្នោត
24/05/2013 - បទយកការណ៍

គណបក្ស​នយោបាយ​អួតអាង​ពី​លេខ​រៀង​ក្នុង​បញ្ជី​សន្លឹក​បោះឆ្នោត


នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ឧសភា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​​រៀបចំ​ពិធី​ចាប់​ឆ្នោត ​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស​នយោបាយ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ ថ្ងៃ​ទី​២៨​កក្កដា ​ខាងមុខ ដោយមាន​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ យាង​ចាប់សន្លឹកឆ្នោត។ 

ការបណ្តុះបណ្តាល​អ្នកសង្កេតការណ៍ បោះឆ្នោត​បាន​ចាប់ផ្តើម​ខណៈ​ការបោះឆ្នោត​ជិតមក
23/05/2013 - បទយកការណ៍

ការបណ្តុះបណ្តាល​អ្នកសង្កេតការណ៍ បោះឆ្នោត​បាន​ចាប់ផ្តើម​ខណៈ​ការបោះឆ្នោត​ជិតមក

មន្រ្តី​សង្គមស៊ីវិល មន្រ្តី​គណបក្ស​នយោបាយ មួយចំនួន​ចាប់ផ្តើម​ទទួល​ការបណ្តុះបណ្តាល ពីវិធីសាស្រ្ត​សង្កេតការណ៍ ពេល​បោះឆ្នោត ខណៈ​ការបោះឆ្នោត​ជាតិ​កាន់​តែ​ខិតជិត​មកដល់។ រយៈ​ពេលបីថ្ងៃ​មកហើយ ដែល​អ្នកសង្កេតការណ៍​មួយក្រុម​បាន​រៀនសូត្រ​ពី​អង្គការ​ខុមហ្វ្រែល ជុំ​វិញ​វិធី​សង្កេតការណ៍​ពេលបោះឆ្នោត ពេលរាប់​សន្លឹកឆ្នោត។

លោកស្រីសេង តក្កនារី៖”ទោះ​បី​ជា​ខ្ញុំ​ធ្វើការ​ឲ្យ​គេ ក៏​ខ្ញុំ​គិត​ថា ការងារ​នោះ​ជា​របស់​ខ្ញុំ​ដែរ”
21/05/2013 - នាទីជីវិតជោគជ័យ

លោកស្រីសេង តក្កនារី៖”ទោះ​បី​ជា​ខ្ញុំ​ធ្វើការ​ឲ្យ​គេ ក៏​ខ្ញុំ​គិត​ថា ការងារ​នោះ​ជា​របស់​ខ្ញុំ​ដែរ”

នៅ​ក្នុង​កម្មវិធី​ជីវិតជោគជ័យ​ថ្ងៃអង្គារ​នេះ អ៊ឹម ណាវិន​សូមណែនាំ​លោកអ្នកនាង​ឲ្យ​ស្គាល់​អំពី​ដំណើរជីវិតពិត​របស់​លោកស្រី​សេង តក្កនារី ប្រធាន​ក្រុមហ៊ុន Santosha និង​ជា​នាយិការ​សមាគម​សហគ្រិន​ស្រ្តីកម្ពុជា។

កញ្ញា​ ម៉ុប​ ឈីង​ នារី​ជនជាតិ​ព្នង​ទីមួយ​ក្លាយជា​អ្នក​កាសែត​
14/05/2013 - បទយកការណ៍

កញ្ញា​ ម៉ុប​ ឈីង​ នារី​ជនជាតិ​ព្នង​ទីមួយ​ក្លាយជា​អ្នក​កាសែត​

តាមរយៈ​ការ​បណ្តុះបណ្តាល​ជំនាញ​អ្នកកាសែត​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ កញ្ញា ម៉ុប ឈីង ដែល​ជា​ជនជាតិ​ភាគតិច​ព្នង បាន​ក្លាយ​ជា​អ្នកកាសែត​ឯករាជ្យ​ម្នាក់ នៅ​ពេល​នេះ ប្រចំាការ​នៅ​ខេត្ត​មណ្ឌលគិរី។ ជា​រៀង​រាល់ថ្ងៃ​នេះ​ នារី​ជនជាតិព្នង​វ័យ​២៧​ឆ្នាំ​ម្នាក់​នេះ ធ្វើ​ដំណើរ​កាត់​ភ្នំ​ ចូលព្រៃ​ដើម្បី​យក​ព័ត៌មាន​មក​ផព្វផ្សាយ​ឲ្យ​សាធារណជន​បាន​ដឹង។

ប្រជាពលរដ្ឋ​២៤នាក់​ទទួល​ការ​បណ្តុះបណ្តាល​ឲ្យ​ក្លាយជា "អ្នកកាសែត​ប្រជាពលរដ្ឋ"
09/05/2013 - បទយកការណ៍

ប្រជាពលរដ្ឋ​២៤នាក់​ទទួល​ការ​បណ្តុះបណ្តាល​ឲ្យ​ក្លាយជា "អ្នកកាសែត​ប្រជាពលរដ្ឋ"

ប្រជាពលរដ្ឋចំនួន២៤នាក់ មកពី​ខេត្ត​ឆ្ងាយៗ ដាច់ស្រយាល បាន​ទទួល​ការ​បណ្តុះបណ្តាល​មួយ ដើម្បី​ឲ្យក្លាយជា “អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ”។ ការ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ម្យ៉ាង ដើម្បី​ពង្រឹង​សេរីភាព​សារព័ត៌មាន និង​ម្យ៉ាងទៀត ដើម្បី​ឲ្យមាន​ព័ត៌មាន កាន់តែ​សម្បូរបែប​ចេញពី​សហគមន៍​ឆ្ងាយៗ នៅក្នុង​ប្រទេស​កម្ពុជា។

លោក  លឹម ប៊ុនហេង៖ ”ខ្ញុំ ​រក​ស៊ី​ចង់​មាន តែ​ខ្ញុំ​ក៏​ចង់​ជួយ​សង្គម​ដែរ ”
07/05/2013 - នាទីជីវិតជោគជ័យ

លោក លឹម ប៊ុនហេង៖ ”ខ្ញុំ ​រក​ស៊ី​ចង់​មាន តែ​ខ្ញុំ​ក៏​ចង់​ជួយ​សង្គម​ដែរ ”

នៅក្នុងកម្មវិធីជីវិតជោគជ័យថ្ងៃអង្គារ សប្តាហ៏នេះ អ៊ឹម ណាវិន សូមណែនាំ លោក អ្នកនាង ឲ្យ ស្គាល់អំពីដំណើរ ជីវិតពិតរបស់ លោកឧកញ៉ា លឹម ប៊ុនហេង។ លោកលឹម ប៊ុនហេង ជាអគ្គ​នាយក​ក្រុមហ៊ុន​​នាំ​អង្ករ​ខ្មែរ​ចេញ​​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ឈ្មោះ​ក្រុមហ៊ុន​ឡូរ៉ង់។

ជនជាតិព្នង​ភូមិ​ពូត្រែង​ខេត្ត​មណ្ឌលគិរី​អាច​ចុះបញ្ជី​ដីធ្លី​ជា​សមូហភាព​ ខណៈ​សហគមន៍​ខ្លះទៀត​​រងការ​រំលោភ​
30/04/2013 - បទយកការណ៍

ជនជាតិព្នង​ភូមិ​ពូត្រែង​ខេត្ត​មណ្ឌលគិរី​អាច​ចុះបញ្ជី​ដីធ្លី​ជា​សមូហភាព​ ខណៈ​សហគមន៍​ខ្លះទៀត​​រងការ​រំលោភ​

កាល​ពី​សប្តាហ៏​មុន​ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ក្នុង​ភូមិ​ពូត្រែង ខេត្ត​មណ្ឌលគិរី បាន​ជួប​ប្រជុំគ្នា​សម្រេច​លើ​លក្ខន្តិកៈ​សហគមន៍​​ជនជាតិ​ខ្លួន។ ការ​បង្កើត​សហគមន៍​នេះ​ជា​ជំហាន​មួយ​ឆ្ពោះទៅ​រក​ការចុះ​បញ្ជី​ដីធ្លី​ត្រង់​ចំនុច​នេះ ជា​សមូហភាព នៅ​ថ្ងៃ​ខាងមុខ។

ជនជាតិព្នង​នៅ​ខេត្ត​មណ្ឌលគិរី​មាន​ផ្ទះធំៗ តែ​ត្អូញ​ពី​ការ​បាត់បង់​ព្រៃឈើ
25/04/2013 - បទយកការណ៍

ជនជាតិព្នង​នៅ​ខេត្ត​មណ្ឌលគិរី​មាន​ផ្ទះធំៗ តែ​ត្អូញ​ពី​ការ​បាត់បង់​ព្រៃឈើ

នៅពេលគេចូលទៅដល់​ភូមិ​ជនជាតិដើម​ភាគតិច​ព្នង ក្នុង​ឃុំដាក់ដាំ ស្រុកអូររំាង ខេត្តមណ្ឌលគិរី គេ​នឹងប្លែកភ្នែក​ជាមួយ​ផ្ទះ​របស់​ជនជាតិព្នង​ក្នុង​សហគមន៍​នេះ ជា​ផ្ទះឈើ​តូចធំ ដែល​មិនមែន​ជា​ផ្ទះបុរាណ​របស់​ជនជាតិព្នង ដែល​រស់នៅ​តំាងពីដើម​មកនោះទេ។

លោក​​សៀ​​ ភារម្យ៖​​ "ធ្វើ​​ការងារ​​​លើ​​​បញ្ហា​​​ដីធ្លី​​​ដូច​បាន​​​ធ្វើ​​​បុណ្យ​"​​
23/04/2013 - នាទីជីវិតជោគជ័យ

លោក​​សៀ​​ ភារម្យ៖​​ "ធ្វើ​​ការងារ​​​លើ​​​បញ្ហា​​​ដីធ្លី​​​ដូច​បាន​​​ធ្វើ​​​បុណ្យ​"​​

នៅក្នុង​កម្មវិធី​ជីវិតជោគជ័យ ថ្ងៃអង្គារសប្តាហ៏នេះ អ៊ឹម ណាវិន សូម​ណែនាំ​លោក​អ្នកនាង​ឲ្យ​ស្គាល់​អំពី​ដំណើរ​ជីវិត​ពិត របស់​លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ឋិ​លំនៅដ្ឋាន។

កម្លំាង​សាមគ្គី​អ្នកភូមិ​បឹងកក់​ឈាន​ដល់​ការ​ចែក​រម្លែក​អាហារ​គ្នា​
22/04/2013 - បទយកការណ៍

កម្លំាង​សាមគ្គី​អ្នកភូមិ​បឹងកក់​ឈាន​ដល់​ការ​ចែក​រម្លែក​អាហារ​គ្នា​

កន្លង​មក ​គេ​ធ្លាប់​តែ​បានដឹងបានឃើញ​ពី​កម្លំាង​សាមគ្គីគ្នា រវាង​ស្រ្តី​អ្នកភូមិ​បឹងកក់ ក្នុងការ​​ចេញ​ទៅ​ត​វ៉ា​ការពារ​ផ្ទះសម្បែង នៅក្នុង​ជម្លោះ​ដីធ្លី​កណ្តាលទីក្រុង​ជាមួយ​ក្រុមហ៊ុន ស៊ូកាអូអ៊ីន។

Close