Syndicate content
សៀក សារិន
ជំរំ​ឃុំឃាំង​​នៅ​កោះ​​អូស្ត្រាលី​​ឈ្មោះ​​ គ្រីសម័ស​​ ដែលឋិត​​នៅ​ប៉ែក​ខាងត្បូង​​នៃ​​ប្រទេស​​ឥណ្ឌូនេស៊ី​
27/08/2012 - អូស្ត្រាលី

អ្នកសុំ​​ជម្រក​​ភៀសខ្លួន​​បន្ត​​ធ្វើកូដកម្ម​​អត់​​អាហារ​​

នៅប្រទេស​អូស្ត្រាលី​ អ្នកសុំ​ជម្រក​ភៀសខ្លួន​ប្រមាណ​១០០ប្លាយ​នាក់​បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ​នៅក្នុង​ជំរំ​ឃុំឃាំង​នៅ​កោះ​អូស្ត្រាលី​ឈ្មោះ​ គ្រីសម័ស​ ដែលឋិត​នៅ​ប៉ែកខាងត្បូង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។​ អ្នកសុំ​ជម្រក​ភៀសខ្លួន​ទាំងនោះ​បាន​មកដល់​ដែនទឹក​អូស្ត្រាលី​ក្រោយ​ថ្ងៃទី​១៣សីហា​ ​ ដូច្នេះ​អ្នកទាំងនោះ​ត្រូវឋិត​នៅ​ក្រោម​ច្បាប់ថ្មី​របស់​អូស្ត្រាលី​ ​ ដែល​អនុម័ត​ដោយ​សភា​ក្នុង​គោល​បំណង​បញ្ចៀស​កុំឲ្យ​មាន​បេក្ខជន​សុំ​ជម្រក​ភៀសខ្លួន​នាំគ្នា​ជិះទូក​មក​កាន់​ប្រទេស​អូស្ត្រាលី​ទៀត។

លោកប្រធានាធិបតីភូមា ថេន​សេន​ អញ្ជើញ​​អង្គការ​​សហប្រតិបត្តិការ​​អ៊ីស្លាម​​ OCI​ មក​មើល​ការ​ពិត​​ផ្ទាល់នឹង​​ភ្នែក​​
10/08/2012 - ភូមា-ហិង្សាសហគមន៍

ណៃពីដ័​រ​អញ្ជើញ​​អង្គការ​សហប្រតិបត្តិការ​​អ៊ីស្លាម​​ OCI​​ មក​​មើល​ការ​ពិត​​ផ្ទាល់​នឹង​ភ្នែក​​

ប្រទេស​ភូមា​បាន​អញ្ជើញ​ប្រមុខដឹកនាំ​ អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ OCI ​ ឲ្យ​មក​មើល​ការពិត​ផ្ទាល់​នឹងភ្នែក។​​ អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ OCI ​ ដែលធ្លាប់​បាន​បរិហារ​ពី​ “ការបោស​សម្អាត​ពូជសាសន៍”​ប្រឆាំង​នឹង​ជនជាតិ​ពន្ធុ​ភាគតិច​ រ៉ូហ៊ីងយ៉ា​ ដែលជា​អ្នកកាន់​សាសនា​អ៊ីស្លាម។

ប្រធានាធិបតី​​កូរ៉េ​​ខាងត្បូង​​ លោក​ លី ម្ញុងបាក​ ​​​​​ទៅ​​បំពេញ​​ទស្សនកិច្ច​​នៅ​ថ្ងៃសុក្រ​ទី​​១០​សីហា​ឆ្នាំ២០១២​នៅកោះ​ដុកដូ​​​ជាភាសា​​កូរ៉េ​​ ឬ​​ កោះ​តាកេ​ស្ហ៊ីម៉ា​​ជាភាសា​​ជប៉ុន​
10/08/2012 - កូរ៉េខាងត្បូង-ជប៉ុន

ប្រមុខដឹកនាំនៃទីក្រុង​សេអ៊ូល​ទៅ​បំពេញ​ទស្សនកិច្ច​នៅកោះ​ដុកដូ​

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​លី ម្ញុងបាក​ត្រូវ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ថ្ងៃសុក្រ​នៅកោះ​ដុកដូ​ដែលជា​តំបន់​ដែនដី​ឈ្លោះ​ដណ្តើម​ចង់បាន​ដោយ​ប្រទេស​ជប៉ុន​និង​ប្រទេស​កូរ៉េ​ខាងត្បូង។​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នេះ​ នឹង​ក្លាយជា​កត្តា​មកជួយ​ដុត​បញ្ឆេះ​ភ្លើង​សង្គ្រាម​ផ្លូវទូត​រវាង​ទីក្រុង​តូក្យូ​និង​ទីក្រុង​សេអ៊ូល។

លោកស្រី​ Gu Kailai ​ ​ ភរិយា​អតីត​មេដឹកនាំ​កំពូល​ចិន​ឈ្មោះ​ Bo Xilai ​
09/08/2012 - ចិន

ការចាប់​ជំនុំជម្រះ​កាត់ទោស​លោកស្រី​ Gu Kailai ​ជាប់ចោទ​ពីបទ​បានធ្វើ​ឃាត​ទៅលើ ​Neil Heywood​


ការកាត់ទោស​ លោកស្រី​ Gu Kailai ​ ​ ភរិយា​អតីត​មេដឹកនាំ​កំពូល​ចិន​ឈ្មោះ​ Bo Xilai ​ជាប់ចោទ​ពីបទ​បាន​ធ្វើ​ឃាត​ទៅលើ​ជនជាតិ​អង់គ្លេស​ឈ្មោះ​ Neil Heywood​ ​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ព្រហស្បតិ៍​ទី៩​សីហា​ឆ្នាំ២០១២នេះ។​ សំណុំរឿង​ដ៏​ចម្រូង​ចម្រាស​នេះ​ ​ មាន​ជាប់​ទាក់ទិន​នឹង​បញ្ហា​ប្រាក់កាស​ ​ បញ្ហា​ឧក្រិដ្ឋកម្ម​ ​ និង​បញ្ហា​នយោបាយ​ ​ ដែលបាន​ធ្វើឲ្យ​គណបក្ស​កុម្មុយនិស្តចិន​ស្គាល់​ការ​រង្គោះ​រង្គើ​ពុំតិចឡើយ។

កុមារ​និង​គ្រួសារ​នៅក្នុង​សួន​ឧទ្យាន​វៀតណាម​ Phong Nha- Ke Bang
09/08/2012 - ថៃ-Unicef

របាយការណ៍ទីមួយ​​របស់ ​​Unicef ​​ស្ដីពី​​ការធ្វើបាប​​កុមារ​​នៅតំបន់​​អាស៊ី-ប៉ាស៊ីហ្វិក​​

អង្គការ​ Unicef​ បាន​ប្រកាស​នៅ​ថ្ងៃពុធ​ទី៨​សីហា​ឆ្នាំ២០១២​ម្សិលមិញ​ ​ នៅទីក្រុង​បាងកក​រាជធានី​នៃ​ប្រទេស​ថៃ​ នូវ​របាយការណ៍​ទីមួយ​របស់​ខ្លួន​ឲ្យដឹង​ពី​ការវិភាគ​នៃ​ការសិក្សា​ទៅលើ​ការធ្វើបាប​កុមារ​ នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នៅចន្លោះ​ឆ្នាំ២០០០​និង​ឆ្នាំ២០១០។​ របាយការណ៍​ទីមួយ​របស់​ Unicef ​ស្ដីពី​ការធ្វើបាប​កុមារ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​ គឺពិតជា​ជំហាន​ទីមួយ​ជួយ​ជំរុញ​ឲ្យ​ប្រជាជន​គ្រប់​ស្រទាប់​សង្គម​ ហើយនិង​រដ្ឋាភិបាល​នៅ​ក្នុងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ចាប់​ភ្ញាក់រលឹក​ ​ យល់ដឹង​ពី​ផលវិបាក​ដ៏​សែន​ធ្ងន់ធ្ងរ​នេះ។

ខ្យល់​ព្យុះ​សង្ឃរា​ Haikui​ គំរាម​ទីក្រុង​សៀងហៃ​
08/08/2012 - ចិន

ប៉ែកខាងកើត​នៃប្រទេសចិន​ត្រៀមខ្លួន​ជាស្រេច​រង់ចាំ​ការមកដល់​នៃខ្យល់​ព្យុះ​សង្ឃរា​ Haikui​

ទីក្រុង​សៀងហៃ​និង​ប៉ែកខាងកើត​នៃ​ប្រទេសចិន​បាន​ទទួល​រង​ការបោកបក់​នៃ​ខ្យល់ព្យុះ​សង្ឃរា​តាំងពី​ថ្ងៃអង្គារ​ទី៧​សីហា​ ​ ដោយមាន​កម្លាំង​ខ្យល់​បោកបក់​ដល់ទៅ​១០០គ.ម.​ក្នុង១ម៉ោង។​ ដោយ​ក្តី​ប្រុង​ប្រយ័ត្ន​ អាជ្ញាធរចិន​បាន​ជម្លៀស​ប្រជាជន​ប្រមាណ​៦សែននាក់​ ​ ក្នុងគោល​បំណង​ចៀសវាង​កុំឲ្យ​គ្រោះមហន្តរាយ​កើតមាន​ដូចនៅ​ទីក្រុង​ប៉េកាំង​កាលពី​ពាក់​កណ្តាល​ខែកក្កដា​កន្លងទៅ​ទៀត។​

​បាស្ហារ​អាល-អាស្សាដ ​​ទទួល​​​បេសកជន​​ពិសេស​​របស់​​អ៊ីរ៉ង់​​លោក​ Saïd Jalili​ ​ដែលបញ្ជូន​​ដោយ​​អគ្គមគ្គុទ្ទេសក៍​​អ៊ីរ៉ង់​ ​​Ali Khamenei ​​
08/08/2012 - ស៊ីរី-អ៊ីរ៉ង់

បាស្ហារអាល-អាស្សាដ​​បាន​​ទទួល​​ការគាំទ្រ​​ពីទីក្រុង​​តេហេរ៉ង់​​

ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងមុតមាំ​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់​ ​ ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​បាន​ចេញ​បង្ហាញ​ខ្លួន​តាមរយៈ​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃអង្គារ​ទី៧​សីហា​ឆ្នាំ២០១២​ម្សិលមិញ។​ ទូរទស្សន៍​រដ្ឋ​ស៊ីរី​បាន​បង្ហាញ​ឲ្យឃើញ​ ​ ប្រមុខ​ដឹកនាំ​ស៊ីរី​ទទួល​រាក់ទាក់​បេសកជន​ពិសេស​របស់​អ៊ីរ៉ង់​ លោក​ Saïd Jalili ​ ​ ព្រមទាំង​បាន​ថ្លែង​សុន្ទរកថា​មួយ​សម្តែង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការប្រឆាំង​យ៉ាង​ខ្លាំងក្លា​របស់ខ្លួន​ ទល់នឹង​ក្រុម​ប្រឆាំង​បះបោរ។

WWF៖ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ​ នៅ​ទន្លេ​មេគង្គ​ ប៉ះពាល់​បរិស្ថាន​និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជលផល
07/08/2012 - ថៃ-ឡាវ

អ្នកភូមិថៃ​​ប្តឹង​ប្រឆាំង​​ការសាងសង់​​ទំនប់​​វារី​​អគ្គិសនី​​នៅប្រទេស​​ឡាវ​​

អ្នកភូមិថៃ​ដែល​រស់នៅ​លើ​ដង​ទន្លេ​មេគង្គ​បាន​ប្តឹង​ប្រឆាំង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅលើ​ទន្លេ​ដែល​ឋិត​នៅ​ប៉ែក​ប្រទេស​ឡាវ។​ ពួកគេ​បាន​ដាក់ពាក្យ​នៅថ្ងៃ​អង្គារ​ទី៧​សីហា​នេះ​ ​ ប្តឹង​ទៅ​តុលាការ​នៅទីក្រុង​បាងកក​ ​ ដើម្បី​ខាឃាំង​កុំឲ្យ​ប្រទេសថៃ​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​អនាគត​ទំនប់​វារីអគ្គិសនី​នេះ។

ទិដ្ឋភាព​នៃ​សង្គ្រាម​ដ៏​សោកសង្រេង​នៅ​ទីក្រុង​អាឡេព​នៅ​ថ្ងៃទី​៦​សីហា​ឆ្នាំ២០១២
07/08/2012 - ស៊ីរី

ការផ្តាច់ខ្លួន​​​​ដោយនាយក​​រដ្ឋមន្ត្រី​​គឺជា​​ជំហាន​​ឈាន​ទៅ​រក​ការ​ដួល​រលំ​នៃ​​របប​​គ្រប់គ្រង​អាល-​អាស្សាដ​​

សម្រាប់​សហរដ្ឋ​អាមេរិក​ ​ ប្រមុខ​ដឹកនាំ​ផ្តាច់ការ​ បាស្ហារ​អាល-អាស្សាដ​បាន​បាត់បង់​ការ​ក្តោបក្តាប់​របស់​ខ្លួន​ទៅលើ​ប្រទេស​ស៊ីរី។​ ដោយហេតុថា​ នៅថ្ងៃចន្ទ​ទី៦​សីហា​ម្សិលមិញ​ ​ មាន​មេដឹកនាំ​សំខាន់ៗ​ជាច្រើន​នៃ​របប​គ្រប់គ្រង​ស៊ីរី​បច្ចុប្បន្ន​បាន​រត់ចោល​រដ្ឋាភិបាល​ហើយទៅ​ចុះចូល​ជាមួយ​ក្រុម​បដិវត្តន៍​ ​ ដែល​ក្នុងនោះ​មាន​ជាអាទិ៍​ លោក​នាយករដ្ឋមន្ត្រី​ Riad Hijab ​ដែលបាន​ភៀសខ្លួន​ទៅ​ប្រទេស​ហ្សកដានី។​

លោកស្រី​ Aung San Suu Kyi​ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ប្រមុខ​បក្ស​ប្រឆាំង​ភូមា
05/08/2012 - ភូមា-អ.ស.ប.

អ្នកទទួល​​ខុសត្រូវ​​នៃអ.ស.ប.​​ទាមទារ​​ឲ្យមាន​​ “គណៈកម្មការ​​រិះរក​​ការពិត” ​​នៅភូមា​​

អ្នករាយការណ៍​ពិសេស​នៃ​អ.ស.ប.​ស្ដីពី​សិទ្ធិមនុស្ស​នៅភូមា​ បានថ្លែង​ទាមទារ​នៅថ្ងៃសៅរ៍​ម្សិលមិញ​ ចាត់តាំង​ឲ្យមាន​នូវ​ “គណៈកម្មការ​រិះរក​ការពិត”​ នៅ​ភូមា​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​អស់​រយៈកាល​រាប់​ទសវត្សរ៍​នៅក្នុង​ប្រទេសនេះ។​ ទាំងនេះក៏ដោយ​ហេតុតែ​ អ្នករាយការណ៍​ពិសេស​យល់ថា​ ជា​មធ្យោបាយ​អាច​ឈាន​ទៅរក​ “ការផ្សះផ្សាជាតិ”។

Close