03/05/2013
-
ស៊ីរី-ស.រ.អា.
នៅថ្ងៃព្រហស្បតិ៍ទី២ឧសភាម្សិលមិញ លោក ប្រធានាធិបតី អាមេរិកបារ៉ាក អូបាម៉ា បានលើកឡើងអំពីលទ្ធភាពបំពាក់អាវុធដល់ពួកប្រឆាំងនឹងលោក ប្រធានាធិបតីស៊ីរី Bachar al-Assad។ គឺ ជាលើកទីមួយ ដែលទីក្រុងវ៉ាស៊ីនតោន បានថ្លែងយ៉ាងច្បាស់ទែង ពីវិធានការបែបនេះ។ ប៉ុន្តែ សហរដ្ឋអាមេរិក នៅតែប្រកាន់ជំហរប្រុងប្រយ័ត្នជានិច្ច នៅលើសេចក្តីជូនដំណឹងរបស់ខ្លួន ដោយយោងតាមសេចក្តីថ្លែងរបស់លោក Chuck Hagel រដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលបានបានគូសបញ្ជាក់ថា” អាមេរិកនៅពុំទាន់មានសេចក្តីសម្រេចចិត្តណាមួយនៅឡើយទេក្នុងពេលនេះ”។