នៅភូមិត្រំាត្បាល់ស្រុកបាទីខេត្តតាកែវ ប្រធានភូមិបានបំផុសនិងជំរុញឲ្យប្រជាពលរដ្ឋ ត្បាញក្រណាត់ជូតជើង ដើម្បីជំនួសឲ្យការចំណាយពេលវេលាឥត ប្រយោជន៍។ ក្រៅពីនោះការងារត្បាញក្រណាត់ជូតជើង អាចជួយឲ្យអ្នកភូមិ បានទទួលកម្រៃសមរម្យ គ្រាន់ទប់ទល់ជីវភាព នៅពេលដែលអាកាសធាតុមិនអំណោយផលដែលធ្វើឲ្យប្រជាជនមិនអាចធ្វើស្រែបាន។