កម្លាំងប្រដាប់អាវុធប្រមាណ ១.០០០ នាក់បានបើកប្រតិបត្តិការចូលបណ្តេញក្រុមអ្នកទាមទារដីធ្លីនៅតំបន់កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី ១៦ ឧសភានេះ។ ហេតុការណ៍នោះ សមត្ថកិច្ចរដ្ឋាភិបាលបានបាញ់ប្រហារ បណ្ដាលឲ្យក្មេងស្រីម្នាក់ អាយុ ១៤ ឆ្នាំស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ អ្នកស្រុកជាច្រើននាក់ផ្សេងទៀតត្រូវចាប់ខ្លួន។