Syndicate content
លាង ដឺលុច
កង្វះ​ឯកសារ​ជា​ភាសាខ្មែរ​​កម្រិត​ព្រំ​ដែន​ចំណេះ​ដឹង​របស់​យុវជន​
10/03/2014 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កង្វះ​ឯកសារ​ជា​ភាសាខ្មែរ​​កម្រិត​ព្រំ​ដែន​ចំណេះ​ដឹង​របស់​យុវជន​

សង្គ្រាមស៊ីវិល៣ទស្សវត្សរ៍​បាន​បំផ្លាញ​ប្រទេស​កម្ពុជា​ស្ទើរ​ស្មើ​សូន្យ។ របប​ខ្មែរក្រហម​ត្រូវបាន​គេ​បន្ទោស​ថា ជា​អ្នក​បំផ្លាញ​ធនធានមនុស្ស និង​ឯកសារ​ជាច្រើន​ដែល​ផ្ទុក​ចំណេះដឹង​ពី​មនុស្ស​ចាស់​ជំនាន់​មុន។

សហគ្រិន​វ័យ​ក្មេង​កំពុង​ធ្វើ​អោយ​ជំនួញ​នៅ​កម្ពុជា​ កាន់​តែ​មាន​ស្តង់ដារ​
03/03/2014 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សហគ្រិន​វ័យ​ក្មេង​កំពុង​ធ្វើ​អោយ​ជំនួញ​នៅ​កម្ពុជា​ កាន់​តែ​មាន​ស្តង់ដារ​

ស្របពេល​ដែលប្រទេស​កំពុង​អភិវឌ្ឍន៍ គេ​ឃើញ​យុវជន​កាន់តែ​ច្រើន​បាន​ហក់​ចូល​ក្នុង​វិស័យ​ជំនួញ។ នេះគឺ​ជា​ចលនា​ថ្មី​មួយ​ដែល​នឹង​ជួយ​ពង្រឹង​វិស័យ​ជំនួញ​នៅ​កម្ពុជា។

មន្ត្រី​ត្រូវ​បដិសេធ​​ មិន​យក​ប្រាក់​ស​គុណ​ ប្រាក់​មនោសញ្ចេតនា​
25/02/2014 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មន្ត្រី​ត្រូវ​បដិសេធ​​ មិន​យក​ប្រាក់​ស​គុណ​ ប្រាក់​មនោសញ្ចេតនា​

ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាត់វិធានការ​លើ​ករណី​ពុករលួយ​មួយចំនួន ហើយ​ក្រោយមក បានធ្វើ​យុទ្ធនាការ​នៅតាម​ឃុំ​សង្កាត់ ដើម្បី​លុបបំបាត់​ការ​យកលុយ​ក្រៅផ្លូវការ​នោះ ភាព​អសកម្ម​នេះ ក៏បាន​ថមថយ​ច្រើន​គួរអោយកត់សំគាល់។ ប៉ុន្តែ ក៏​នៅតែមាន​ករណី​ដែល​មន្ត្រី​ឆ្លៀតឱកាស​ដដែល។ មន្ត្រី​ខ្លះ​មិនបាន​បង្គាប់​អោយ​ពលរដ្ឋ​បង់​ថ្លែ​ក៏ពិតមែន ប៉ុន្តែ​ពួកគេ​ក៏​មិន​បដិសេធ​ដែរ ប្រសិនបើ​ពលរដ្ឋ​ចង់​ផ្តល់ប្រាក់​សគុណ​ខ្លះ​នោះ។ វត្ត​មាននៃ​ការផ្តល់ប្រាក់​សគុណ​នេះហើយ ដែល​ពិបាក​អោយគេ​វាយតម្លៃថា អំពើពុករលួយ​ត្រូវបាន​លុបបំបាត់​នោះ។

តំណាង​សហជីព​ដើរ​ហែក្បួន ​ដើម្បី​សុំឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង ​២១នាក់ ​កាលពី​ពេលថ្មីៗ​នេះ (រូបថតឯកសារ)
24/02/2014 - កម្ពុជា

សហជីព​ប្រឆាំង និង​គាំទ្រ​រដ្ឋាភិបាល ប្រជែង​ទាញ​កម្មករ​

ថ្ងៃទី​២៤​កុម្ភៈ​នេះ ជាថ្ងៃ​ចាប់ផ្តើម​នៃ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ កម្មការិនី​ដែល​ធ្វើ​ពហិកា​មិន​ធ្វើ​ការ​បន្ថែមម៉ោង។ ចលនានេះ​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុម​សហជីព​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល។ គោលដៅ​នៃ​ការ​ដឹកនាំ​កម្មករ​មិនអោយធ្វើការ​ងារ​ថែមម៉ោង​ គឺ​ដើម្បី ទាមទារអោយ​រដ្ឋាភិបាល​ដោះលែង​កម្មករ និង​សកម្មជនសិទ្ធិមនុស្ស​២៣​នាក់។

អសីលធម៌ នៅ​តែ​មាន​ច្រើន​កម្ពុជា​
24/02/2014 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អសីលធម៌ នៅ​តែ​មាន​ច្រើន​កម្ពុជា​

ស្ថាប័ន​ធនាគារ​អន្តរជាតិ​ រដ្ឋាភិបាល​ខ្លួន​ឯង និង​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​ថ្លែងសរសើរ​ការ​រីកចម្រើន​ជា​រូម​របស់​កម្ពុជា។ ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​បាន​កើនឡើង ដែល​ធ្វើ​អោយ​​ជីវភាព​របស់​ពួកគេ​បាន​ប្រសើរ​ឡើង ទោះតិច​ឬ​ច្រើន​ក៏ដោយ។ កំរិត​ជីវភាព​កើនឡើង​មែន ប៉ុន្តែ​បញ្ហា​សីលធម៌​ហាក់​​មិន​បាន​ប្រសើរឡើង​សោះ។ ទិដ្ឋភាព និង​ទង្វើ​មួយ​ចំនួន​របស់​ពលរដ្ឋ​ជាច្រើន​ ដូចជា​ការ​បន្ទោរបង់តាម​ទីសាធារណៈ ការ​ខាកស្តោះ និង​ការ​មិនគោរពគ្នា​នៅតាម​ទីសាធាំរណៈ កំពុង​តែ​ធ្វើ​អោយប៉ះពាល់​សណ្តាប់ធ្នាប់ ​និងជីវភាព​ថ្លៃថ្នូ​រ​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​មូល។

សេដ្ឋវិទូ​និង​អ្នកជំនួញ​សាទរ​ការ​ដាក់​អោយ​ជួញដូរ​ភាគហ៊ុន​ជា​ផ្លូវការ​
23/02/2014 - កម្ពុជា

កូរ៉េ​ផ្តល់ជំនួយ​២លាន៥សែន​ដុល្លារ​ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុន​ផ្សារ​មូលបត្រ

ប្រទេសកូរ៉េ​ខាងត្បូងបាន​ផ្តល់ជំនួយ​ចំនួន​២លាន​៥​សែន​​ដុល្លា​រ​​ដល់​​រដ្ឋាភិបាល​​កម្ពុជា ដើម្បី​អនុញ្ញាត​ឱ្យ​​កម្ពុជាធ្វើការ​​អភិវឌ្ឍ​ន៍​ក្រុមហ៊ុន​ទីផ្សារ​មូលបត្រ​កម្ពុជា ដែលត្រូវបាន​បង្កើតរួម​គ្នា​ដោយ​រដ្ឋាភិបាលកម្ពុជា និង​កូរ៉េ​។ ថវិកា​បន្ថែមនេះ​ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​បន្ថែម​នូវ​អតិថិជន​ឱ្យឡើង​មក​ទីផ្សារ​ហិរញ្ញវត្ថុ​មួយ​នេះ ដែល​សព្វថ្ងៃ​មាន​តែ​មួយ​ក្រុមហ៊ុន​គត់។

ពលរដ្ឋ​កំពុង​តាម​ដាន​ការងារ​របស់​អ្នក​នយោបាយ​វ័យក្មេង​
18/02/2014 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលរដ្ឋ​កំពុង​តាម​ដាន​ការងារ​របស់​អ្នក​នយោបាយ​វ័យក្មេង​

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​អំពី​ការផ្លាស់ប្តូរ​មន្ត្រី​​អាយុ​ច្រើន។ ការណ៍​នេះ​វា​មិនអាច​ចៀស​ផុតពី​ការដំឡើងឋានៈ​មន្ត្រី​ជំនាន់​ក្រោយ​នោះឡើយ។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា។
17/02/2014 - កម្ពុជា

លោក ហ៊ុន សែន ជំរុញ​អោយ​មន្ត្រី​ប្រាប់​អ្នក​កាសែត រឿង​រដ្ឋមន្ត្រី​បើក​ប្រាក់​ខែ​យឺត​

នៅ​ថ្ងៃចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន​បាន​និយាយ​អំពី​កំណែទម្រង់​មួយ​ទាក់ទងនឹង​ការ​​បើក​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​​អោយ​ទាន់ពេល​ រៀងរាល់ខែ។ ប្រមុខ​រដ្ឋាភិបាល​បាន​ស្តី​បន្ទោស​​ជាសារធារណៈ​រដ្ឋមន្ត្រី​មួយ​ចំនួន​ដែល​បាន​បង្កអោយមានភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់បៀវត្សរ៍​ដល់មន្ត្រី​ដោយ​សារតែ​ខ្លួន​មិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​បើក​ប្រាក់​ខែ។

គួរ​យក​ចិត្ត​ទុក​ដាក់ លើ​ការងារ​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​គាំទ្រ​សេវា​រថយន្ត​ក្រុង​សាធារណៈ​
17/02/2014 - ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គួរ​យក​ចិត្ត​ទុក​ដាក់ លើ​ការងារ​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​គាំទ្រ​សេវា​រថយន្ត​ក្រុង​សាធារណៈ​

តួលេខ​នៃ​អ្នកឡើងជិះរត់រថយន្ត​ក្រុងសាធារណៈ​បាន​កើនឡើង​ជារៀងរាល់ថ្ងៃនៅ​ក្នុង​សប្តាហ៍​​ដំបូង។ ក្រោយមក​ចំនួន​ក៏​ធ្លាក់ចុះ​មក​វិញ​បន្តិច។ ទោះយ៉ាងណាក៏ដោយ រហូត​ដល់​ពេលនេះ បើយោងតាម​ការ​បញ្ជាក់របស់​មន្ត្រី ជាន់ខ្ពស់របស់​សាលារាជធានី​ភ្នំពេញ ជា​មធ្យម​​មាន​អតិថិជន​ប្រមាណ​ ១៧០០​នាក់​ដែល​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​សាធារណៈ។ សាលារាជធានី​ភ្នំពេញ​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA នៅ​ចង់ឃើញ​ ការគាំទ្រ​ច្រើន​ជាង​នេះ​ទៀត។ ប៉ុន្តែ​ គេសង្កេតឃើញ​ថា មាន​ចំនុច​ចំបងៗ​មួយ​ចំនួន​ ដែល​អាច​ជាការ​ទាក់ទាញ​អតិថិជន​ ដូចជា​ គន្លងផ្លូវ​សម្រាប់រថយន្ត​ក្រុង ការ​ផ្សព្វផ្សាយបន្ថែម មិន​ត្រូវបាន​អនុវត្ត​ពី​ដំបូងទីឡើយ។

សកម្មជនដែលយំមិនសុខចិត្ត នៅ តុលាការសាលាឧទ្ធរណ៍ ថ្ងៃទី ១១ កុម្ភៈ
16/02/2014 - កម្ពុជា

បណ្តឹងទាមទារ​ឱ្យ​លោក​វន់ ពៅ នៅក្រៅ​ឃុំ ឡើងដល់​តុលាការ​កំពូល

ក្រុម​មេធាវី​របស់​ជនជាប់ចោទ​ទាំង២១​នាក់​​ដែល​ជា​​សកម្ម​ជន​​សិទ្ធិ​មនុស្ស និង​កម្មករ​នោះ​បាន​ដាក់​​បណ្តឹង​សារទុក្ខ​ជា​បន្តបន្ទាប់​ទៅ​តុលាការ​កំពូល​ហើយ ...

Close