អានតួអត្ថបទ
បទយកការណ៍

សមាគម​​មនុស្ស​ចាស់​គួរតែ​ជា​យន្តការ​​គាំពារ​​សំឡេង​មនុស្ស​ចាស់​នៅ​កម្ពុជា​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈដែល​សង្គម​ស្ទើរតែ​ភ្លេចនឹកនាដល់សម្លេង​មនុស្សចាស់ អ្នកបច្ចេកទេស​គាំពារ​សុវត្ថិភាព​​​ជីវិត​ និង​សក្តានុពល​របស់មនុស្សចាស់ បាន​ផ្តល់យោបល់ថា សមាគម​មនុស្ស​ចាស់​​គួរតែជា យន្តការ​មួយចាំបាច់ និងដើម្បី​បង្គ្រប់​កញ្ចប់​ថវិការដ្ឋ​ដែល​មានកំរិត ពិសេស​ដំណាក់កាល​មិន​ទាន់​មាន​កិច្ច​គាំពារ​សង្គម​សម្រាប់​មនុស្ស​ចាស់​នៅ​កម្ពុជា។ សមាគម​មនុស្ស​ចាស់​ ដែលមាននិរន្តភាព​ មិនត្រឹម​តែ​​ថែរក្សា​បណ្ណាល័យ​មនុស្សរស់ ​និង​ប្រពៃណី​ជាតិ​ សម្រាប់​​មនុស្ស​ជំនាន់ក្រោយ ក៏មានដែរ ការគ្រប់គ្រង​ធនាគារស្រូវ ធនាគារគោ មុខ​របរ​ខ្នាតតូច កសិកម្ម​​ដាំបន្លែ និងការ​អប់រំ​សុខភាព​បឋម​ដល់មនុស្សចាស់ ថែទាំ​មនុស្សចាស់​តាមផ្ទះ​ជាដើម។ រាជរដ្ឋាភិបាល​​​​កម្ពុជា បានគំាំទ្រ​យន្តការនេះ ហើយ​ជំរុញ​អោយមាន​ការបង្កើត​សមាគម​​មនុស្សចាស់ ​យ៉ាងតិច​ឃុំ-សង្កាត់មួយ​ ត្រូវមាន​សមាគមមួយ និងគ្រប់គ្រង​​អោយ​មាន​និរន្តភាព​។

សិក្ខាសាលា​របស់​អង្គការ​មនុស្ស​ចាស់​អន្ដរជាតិ កម្ពុជា ថ្ងៃ​ទី​២០​មករា ឆ្នាំ​២០១៤
សិក្ខាសាលា​របស់​អង្គការ​មនុស្ស​ចាស់​អន្ដរជាតិ កម្ពុជា ថ្ងៃ​ទី​២០​មករា ឆ្នាំ​២០១៤ RFI/Srey Sopheak
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ