អាមេរិក-កូរ៉េខាងជើង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 23 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 23 កុម្ភៈ 2012

អាមេរិក​និងកូរ៉េ​ខាងជើង​ជួបគ្នា​នៅប៉េកាំង​ប្រទេស​ចិន​

លោកGlyn Davies ​ប្រធាន​គណប្រតិភូ​អាមេរិកាំង​ជួបជាមួយ​គណប្រតិភូ​កូរ៉េ​ខាងជើង​នៅប៉េកាំង​ប្រទេសចិន​​​
លោកGlyn Davies ​ប្រធាន​គណប្រតិភូ​អាមេរិកាំង​ជួបជាមួយ​គណប្រតិភូ​កូរ៉េ​ខាងជើង​នៅប៉េកាំង​ប្រទេសចិន​​​
© RFI

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

អាមេរិក​​​និង​​កូរ៉េ​ខាង​ជើង​​ជួប​គ្នា​​នៅ​ទីក្រុង​​ប៉េកាំង​​ប្រទេស​ចិន​​នៅ​ថ្ងៃ​​ព្រហស្បតិ៍​​ទី​២៣​​កុម្ភៈ​នេះ។​​ គឺ​ជា​​លើក​ទី​មួយ​​ហើយ​​តាំង​ពី​​​មរណភាព​​​របស់​​​លោក​ Kim Jong-Il​​ ​មក​​​ដែល​​​​ភាគី​​ទាំង​​ពីរ​​​​​​​បាន​​​​ជួប​​​​ប្រាស្រ័យ​​​គ្នា​​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណុំរឿង​​​នុយក្លេអ៊ែរ​​​នៃ​​របប​​​ព្យុងយ៉ាង។

សេចក្តីរាយការណ៍របស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 

23/02/2012 by តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

នៅ​ក្នុង​ឱកាស​ជំនួប​ប្រាស្រ័យ​ថ្ងៃ​នេះ​ គណប្រតិភូ​អាមេរិកាំង ​បាន​សាកល្បង​ស្ទង់​មើល​ចិត្ត​គំនិត​របស់​កូរ៉េ​ខាង​ជើង​ដែល​សព្វថ្ងៃ​ឋិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​Kim Jong-Un ​ក្រោយ​ពី​លោក​Kim Jong-Il ​បាន​ទទួល​មរណភាព​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១១។​ តើ​កូរ៉េ​ខាង​ជើង​ព្រម​វិល​ត្រឡប់​មក​រក​តុ​ចរចា​ប្រាំមួយ​ភាគី​វិញ​ដែរ​ឬ​ទេ ​ក្រោយ​ពី​បាន​ដើរ​ចេញ​អស់​រយៈ​ពេល​ជិត​បី​ឆ្នាំ​កន្លង​មក​ហើយ?

 
គួរ​ជម្រាប​ថា ​នេះ​ជា​លើក​ទី​បី​ហើយ​ដែល​អាមេរិក​និង​កូរ៉េ​ខាង​ជើង​បាន​ជួប​គ្នា​ផ្ទាល់​ជា​ឧភតោភាគី។​ តាម​ការ​គ្រោង​ទុក​ ជំនួប​លើក​ទី​បី​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១១​ តែ​វា​បាន​អាក់​ខាន​ទៅ​វិញ ដោយសារ​តែ​មរណភាព​របស់​លោក​Kim Jong-Il និង​អន្តរកាល​ដែល​របប​កុម្មុយនិស្ត​ទីក្រុង​ព្យុងយ៉ាង​ត្រូវ​ឆ្លង​កាត់។
 
អាមេរិក​លួច​សង្ឃឹម​ថា ​កូរ៉េ​ខាង​ជើង​ដែល​មាន​អ្នក​ដឹក​នាំ​ថ្មី​អាច​យល់​ព្រម​វិល​ត្រឡប់​មក​តុ​ចរចា​ដោយ​មិន​ដាក់​លក្ខខណ្ឌ។​ ទន្ទឹម​នេះ ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ពឹង​ពាក់​ចិន​ឲ្យ​និយាយ​ជាមួយ​ថ្នាក់​ដឹក​នាំ​ថ្មី​នៃ​របប​ព្យុង​យ៉ាង​ដែរ។ អ្វី​ដែល​អាមេរិក​ចង់​បាន ​គឺ​ឈប់​ឲ្យ​កូរ៉េ​ខាង​ជើង​រក​រឿង​កូរ៉េ​ខាង​ត្បូង។
 
រី​ឯ​ប្រទេស​ចិន​វិញ ​អាច​ជំរុញ​កូរ៉េ​ខាង​ជើង​ឲ្យ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច ​និង​លះ​បង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ​មែន​ទែន​ទៅ ​ចិន​មិន​ចង់​ឃើញ​ប្រទេស​មិត្ត​មួយ​នេះ​របស់​ខ្លួន​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទេ ​ពីព្រោះ​ប្រការ​នេះ​អាច​នឹង​ញ៉ាំង​ឲ្យ​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​​និង​តៃវ៉ាន់​​មាន​គំនិត​ចង់​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ដែរ​ ឬ​ក៏​ញ៉ាំង​ឲ្យ​អាមេរិក​ចូល​មក​លូក​ដៃ​កាន់​តែ​ជ្រៅ​ក្នុង​បញ្ហា​ឧបទ្វីប​កូរ៉េ។
 
យ៉ាង​ណា​ក៏​ដោយ ​សកម្មភាព​ការទូត​ទាំង​នេះ​ ពី​សំណាក់​អាមេរិក ក៏​ដូច​ពី​សំណាក់​ចិន​ មិន​ច្បាស់​ថា​នឹង​ទទួល​ជោគជ័យ​ទេ ​ដ្បិត​កូរ៉េ​ខាង​ជើង​យល់​ឃើញ​ថា មាន​តែ​អាវុធ​នុយក្លែអ៊ែរ​មួយ​ទេ​ ដែល​អាច​ជួយ​រក្សា​របប​នយោបាយ​របស់​ខ្លួន​ឲ្យ​នៅ​ឋិតថេរ​​បាន​យូរ​លង់​ត​ទៅ​មុខ​ទៀត៕

tags: កូរ៉េខាងត្បូង - កូរ៉េ​ខាង​ជើង - ចិន - ជប៉ុន - តៃវ៉ាន់ - នុយក្លេអ៊ែរ - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close