អានតួអត្ថបទ
ភូមា-សហភាពអឺរ៉ុប

សហភាពអឺរ៉ុប​គ្រោងចាប់​លើកចេញ​ទណ្ឌកម្ម​ឲ្យប្រទេស​ភូមា​នៅខែ​កុម្ភៈ​ខាងមុខនេះ​

សហភាព​អឺរ៉ុប​កំពុង​ពិនិត្យ​មើល​ពី​ការ​សម្រាល​ទណ្ឌកម្ម​ឲ្យ​ប្រទេស​ភូមា​នៅខែ​កុម្ភៈ​ខាងមុខនេះ​ ​ ហើយនិង​គ្រោង​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​ស្វាគមន៍​ដល់​កំណែ​ទម្រង់​ដោយ​រដ្ឋាភិបាល​ភូមា។​ ក៏​ប៉ុន្តែ​ដំណើរការ​នេះ​បាន​បង្ក​ឲ្យ​កើតមាន​កិច្ចចរចា​នៅ​ក្នុង​រង្វង់​ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប។

ប្រមុខ​ការទូត​​នៃ​សហភាព​​អឺរ៉ុប​​លោកស្រី​​ Catherine ​Ashton​
ប្រមុខ​ការទូត​​នៃ​សហភាព​​អឺរ៉ុប​​លោកស្រី​​ Catherine ​Ashton​ Reuters
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​លោកស្រី​ Catherine Ashton ​នៅ​ទីក្រុង​ Naypidaw ​រដ្ឋធានី​ថ្មី​នៃ​ប្រទេស​ភូមា​ប្រហែល​ជា​អាច​ប្រព្រឹត្ត​ទៅ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ ​ ទោះបីជា​ លោកស្រី​ Catherine Ashton​ មាន​កិច្ចការ​មមាញឹក​យ៉ាងណា​ក៏ដោយ។

 
កិច្ចការ​ទាំងនេះ​គ្រោង​លើកយក​មក​ពិភាក្សា​នាឱកាស​ជំនួប​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃចន្ទ​ខាងមុខ​នេះ​នៅ​ទីក្រុង​ព្រុចសែល​ ​ ហើយ​សេចក្តី​សម្រេចចិត្ត​ពាក់ព័ន្ធ​នឹង​ការ​លើក​ចេញ​នូវ​ទណ្ឌកម្ម​មួយចំនួន​ឲ្យ​ប្រទេស​ភូមា​ប្រហែលជា​អាច​កើតមាន​នៅ​ខែ​កុម្ភៈ​ឆ្នាំ២០១២។

ចំណែកឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​និង​អង់គ្លេស​ លោក​ Alain Juppé ​និង​​លោក​ William Hague ​ចង់ស្នើ​នៅ​ថ្ងៃចន្ទ​ខាងមុខនេះ​ឲ្យ​មាន​ “ការ​សើរើ​មើល​ឡើងវិញ​បន្តិចម្តងៗ”​ ពី​ទណ្ឌកម្ម​ដែល​បាន​ដាក់​ទៅលើ​ប្រទេស​ភូមា​។​ នេះ​ជា​ការ​ថ្លែង​ឲ្យដឹង​ដោយ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​បារាំង​លោក Bernard Valero។

គួរកត់​សម្គាល់ថា​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​និង​អង់គ្លេស​ លោក​ Alain Juppé ​និង​​លោក​ William Hague ​ដែលបាន​អញ្ជើញ​ទៅ​ប្រទេស​ភូមា​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ ​ បាន​ថ្លែង​ថា​ « សហភាព​អឺរ៉ុប​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន”។

រីឯ​ប្រទេស​អឺរ៉ុប​ខាងជើង​មួយ​ចំនួន​វិញ​ ​ បាន​ស្នើ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​មែនទែន​ ​ ដោយ​សង្កត់​ធ្ងន់​ទៅលើ​ការ​ចាំបាច់​ក្នុងការ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​ ហើយ​និង​ការ​ដោះលែង​អ្នកទោស​នយោបាយ។

សម្រាប់​សហភាព​អឺរ៉ុប​ ​ ការបោះឆ្នោត​សភា​មួយភាគ​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១កុម្ភៈ​គឺ​ពិត​ជា​ test មួយ​ដ៏​សំខាន់​សម្រាប់​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​សុឆន្ទៈ​របស់​រដ្ឋាភិបាល​ភូមា។​ ដូច្នេះ​ ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី​១កុម្ភៈ​ខាងមុខនេះ​ត្រូវតែ​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខណៈ​ “ត្រឹមត្រូវ​ ​ សេរី​ ​ និង​យុត្តិធម៌”​។​នេះ​ជាការ​គូស​បញ្ជាក់​របស់​អ្នកការទូត​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ