វៀតណាម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 18 វិច្ឆិកា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 18 វិច្ឆិកា 2011

អ្នកកាន់​សាសនា​កាតូលិក​វៀតណាម​ធ្វើបាតុកម្ម​ទាមទារឲ្យ​អាជ្ញាធរ​ប្រគល់​សងដី​ឲ្យពួកគេវិញ​

លោកនាយករដ្ឋមន្ត្រី​វៀតណាម​ Nguyen Tan Dung
លោកនាយករដ្ឋមន្ត្រី​វៀតណាម​ Nguyen Tan Dung
© REUTERS/Kham

ដោយ សៀក សារិន

នៅថ្ងៃសុក្រ​ទី១៨​វិច្ឆិកា​ឆ្នាំ២០១១នេះ​ អ្នកកាន់​សាសនា​កាតូលិក​វៀតណាម​ប្រមាណ​១០០ប្លាយនាក់​បាន​នាំគ្នា​ធ្វើបាតុកម្ម​នៅទីក្រុង​ហាណូយ​ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រគល់សង​ដី​ឲ្យ​ពួកគេវិញ​។​ ដី​មួយកន្លែង​ដែល​អ្នកកាន់​សាសនា​កាតូលិក​បាន​តវ៉ា​ទាមទារ​ជាយូរយារ​​មកហើយ។

សេចក្តីរាយការណ៍របស់​ សៀក សារិន
 

18/11/2011 by សៀក សារិន

ភាពតានតឹង​បានផ្ទុះ​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃពុធ​កន្លងទៅ​រវាង​បព្វជិត​កាតូលិក​និង​រដ្ឋអំណាច​កុម្មុយនិស្ត​វៀតណាម​ ​ ដោយហេតុតែ​មាន​ការសាងសង់​ស្ថាបនា​អាងដ៏​ធំមួយ​សម្រាប់​សម្អាត​ទឹកកខ្វក់​នៅលើ​ដី​មួយកន្លែង​ដែល​តវ៉ា​ទាមទារ​ដោយ​អ្នកកាន់​សាសនា​កាតូលិក​វៀតណាម។

 
នៅថ្ងៃសុក្រនេះ​ ​ ក្រុម​បាតុករ​ដែល​អ្នកខ្លះ​ប្រកប​ដោយ​សម្លៀក​បំពាក់​ជាអ្នក​កាន់​សាសនា​កាតូលិក​ ​ បាន​នាំគ្នា​លើក​បដា​ដែល​មាន​សរសេរ​ដាក់ថា​ ​ “​ត្រូវសងដី​ប្រគល់​ឲ្យទៅ​វិហារ​កាតូលិក​វិញ​”​។​ ពួកគេ​បាន​នាំគ្នា​ស្រែកច្រៀង​និង​ដង្ហែរ​ជា​ក្បួន​ដោយ​សន្តិភាព​នៅ​ជុំវិញ​បឹង​ Hoan Kiem ​ដែល​ជា​ទីកន្លែង​កម្សាន្ត​ឋិតនៅ​កណ្តាល​ទីក្រុង​ហាណូយ​ ​ មុននឹង​ដង្ហែរ​ទៅកាន់​វិហារ​កាតូលិក។
 
គួរកត់​សម្គាល់ថា​ ​ ធ្វើ​បាតុកម្ម​នៅ​ប្រទេស​វៀតណាម​កុម្មុយនិស្ត​គឺ​ជា​រឿង​មួយ​ដ៏​កម្រមាន។​ បាតុករ​ម្នាក់​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា​ ​ ពួកគេ​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទាមទារ​ឲ្យ​អាជ្ញាធរ​នៃ​ទីក្រុង​ហាណូយ​ប្រគល់​សងដី​នោះ​មក​ឲ្យ​វិហារ​កាតូលិក​វិញ។​ ដីមួយ​កន្លែងនោះ​ដែល​អាជ្ញាធរ​វៀតណាម​ត្រូវ​សាងសង់​ជា​មន្ទីរពេទ្យ​ដែល​កាលពី​ដើម​ធ្លាប់ជា​វិហារ​កាតូលិក។​ ដីមួយ​កន្លែងនេះ​ធ្លាប់បាន​ក្លាយជា​មូលហេតុ​នៃ​ការ​ធ្វើ​បាតុកម្ម​នៅ​ឆ្នាំ២០០៨​ម្តង​រួចទៅហើយ។
 
សូមបញ្ជាក់ថា​ ​ ក្រោយ​ពីបាន​ទទួល​​ឯករាជ្យ​នៅ​ឆ្នាំ១៩៥៤​ ​ រដ្ឋអំណាច​កុម្មុយនិស្ត​វៀតណាម​បាន​ធ្វើការ​រិបអូស​យក​ដីធ្លី​ជាច្រើន​របស់​វិហារ​កាតូលិក។​ ទាំងនេះ​បាន​បណ្តាលឲ្យ​កើតមាន​អធិករណ៍​រវាង​ទីក្រុង​ហាណូយ​និង​បុរី​វ៉ាទីកង់​ដែល​គ្មាន​ទំនាក់់​ទំនង​ទូត​នឹងគ្នា​ ​ ក៏​ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ធ្វើការ​ចរចា​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ ​ នៅ​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ៕

tags: ជម្លោះដីធ្លី - វៀតណាម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close