អានតួអត្ថបទ
ភូមា-អ.ស.ប

រដ្ឋអំណាច​ភូមា​បន្​តរំលោភ​សិទ្ធិមនុស្ស​

ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​មាន​បន្ត ​ទោះ​បី​ជា​រដ្ឋអំណាច​ភូមា​បង្ហាញ​ថា​ខ្លួន​កំពុង​ខិតខំ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​នៅ​ក្នុង​ប្រទេស​ក៏​ដោយ។ ​នេះ​ជា​ការ​អះអាង​របស់​លោក​Quintana ​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​នៅ​ភូមា។

​លោក ​Quintana ​អ្នក​រាយការណ៍​​ពិសេស​​របស់​​អ.ស.ប ​​ទទួល​​បន្ទុក​​ខាង​សិទ្ធិ​​មនុស្ស​​នៅ​ភូមា​
​លោក ​Quintana ​អ្នក​រាយការណ៍​​ពិសេស​​របស់​​អ.ស.ប ​​ទទួល​​បន្ទុក​​ខាង​សិទ្ធិ​​មនុស្ស​​នៅ​ភូមា​ © RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ដែល​លោក​បាន​ដាក់​ជូន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ លោក​Quintana​ បាន​សរសេរ​ថា​ នៅ​មាន​ច្រើន​ណាស់​បញ្ហា​ដែល​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ភូមា ​ទោះបី​ជា​រដ្ឋ​អំណាច​បាន​ដោះលែង​អ្នកទោស​នយោបាយ​ជា​ច្រើន​នាក់ កន្លង​ទៅ​ថ្មីៗ​នេះ​ក៏​ដោយ។

 
សម្រាប់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​របស់​អ.ស.ប ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​នៅ​ភូមា រ​ដ្ឋាភិបាល​នៃ​ប្រទេស​នេះ​នៅ​បន្ត​កំណត់​សកម្មភាព​នយោបាយ​របស់​បក្ស​ប្រឆាំង មិន​ព្រម​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ខាង​បញ្ចេញ​មតិ ខាង​ជួបជុំ​គ្នា និង​ខាង​បង្កើត​សមាគម។ ដោយ​ឡែក លោក​Quintana បាន​លើក​ឡើង​ពី​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ជនជាតិ​ភាគ​តិច ដែល​ជ្រក​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ចិន និង​ជាមួយ​ប្រទេស​ថៃ។

អ្នក​រាយការណ៍​ពិសេស​រូប​នេះ បាន​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ចេញ​ពី​ពន្ធនាគារ ពីព្រោះ សម្រាប់​លោក«នេះ​គឺ​ជា​លក្ខខណ្ឌ​នៃ​ការ​ផ្សះផ្សា​ជាតិ​»។​សូម​ជម្រាប​ថា កាល​ពី​សប្តាហ៍​មុន រដ្ឋអំណាច​ភូមា​ថ្មី​ដែល​ដឹក​នាំ​ដោយ​លោក​Thein Sein បាន​ដោះលែង​អ្នក​ទោស​នយោបាយ​ចំនួន​២០៦​នាក់។ ក៏​ប៉ុន្តែ អ្នក​ទោស​នយោបាយ​ដែល​នៅ​បន្ត​ជាប់​គុក​មាន​ចំនួន​ប្រមាណ​២០០០​នាក់​ទៀត ក្នុង​នោះ​រួម​មាន​អ្នក​ប្រឆាំង​សំខាន់ៗ អ្នក​សារព័ត៌មាន មេធាវី​និង​ព្រះ​សង្ឃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ