Asia

Syndicate contentអាស៊ី
ប្រជាជន​កូរ៉េ​ដែល​ជប៉ុន​ចាប់​បញ្ជូន​ទៅ​រស់នៅ​ធ្វើការ​នៅលើ​កោះ​ រុស្ស៊ី Sakhaline
23/05/2013 - រុស្ស៊ី-កូរ៉េ

គូភាគី​ពិភាក្សា​អំពី​វាសនា​ជាតិ​កូរ៉េ​រស់​នៅលើ​កោះ រុស្ស៊ី Sakhaline

ការពិភាក្សានេះ បាន​ចាប់ផ្តើម​ព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយនឹង​ពន្យារទៅ ដល់​ស្អែក ដោយ អ្នកការទូត​ប្រទេស​ទាំងពីរ ជុំវិញ​វាសនានៃ ជនជាតិ​កូរ៉េ ៤០.០០០នាក់ ដែល​សម័យ សង្គ្រាមលោក​លើកទី២ ក្នុងចន្លោះពីឆ្នាំ១៩៣៩ ដល់ ១៩៤៥ ត្រូវបាន​អាជ្ញាធរ​ជប៉ុន ជម្លៀស​ទៅ​រស់នៅ និង ធ្វើការ​ទាំងបង្ខំ នៅកោះ Sakhaline កោះ​ដែលភាគខាងត្បូង ស្ថិតនៅ​ក្រោម​អំណាច ជប៉ុន ពី​ឆ្នាំ១៩០៥ ដល់ឆ្នាំ១៩៤៥។

ឡានប៉ូលិស​ថៃ​ត្រូវ​ពួកឧទ្ទាម​ទ័ពព្រៃ អ៊ីស្លាមជ្រុលនិយម​វាយប្រហារ​ដោយគ្រាប់ផ្ទុះ
23/05/2013 - ថៃ

ទាហាន​ថៃ​ប៉ះ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួកឧទ្ទាម​ទ័ពព្រៃ នៅ​ភាគខាងត្បូង

ទាហាន​ថៃ​ស្លាប់​ម្នាក់ និង​ពួកឧទ្ទាម​ស្លាប់​ម្នាក់ នៅក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​ដាក់​គ្នា មួយភ្លែត នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ នៅ​ខេត្ត​ណារ៉ាធីវ៉ាត ភាគខាងត្បូង​ប្រទេស​ថៃ។ ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ និង​ពួកឧទ្ទាម​ធ្វើឡើង នៅចំពេល​ដែល​មេទ័ព​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ភាគខាងត្បូង។

លោក លី ខឺឈាំង នាយករដ្ឋន្រ្តី​ចិន
22/05/2013 - ចិន-ប៉ាគីស្ថាន

នាយករដ្ឋមន្រ្តី​ចិន​សន្យា​ពង្រឹង​ភាព​ជាដៃគូ​ជាមួយ​ប៉ាគីស្ថាន

លោក​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង បានបញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​​មកដល់​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ពុធ​នេះ នៅ​ក្នុង​ក្របខ័ណ្ឌ​​ដំណើរទស្សនកិច្ច​ក្រៅប្រទេស​លើកទី១ ចាប់តាំងពីលោក​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ចិន។

លោក Choe Ryong-hae (រូបកណ្តាល) ប្រេសិត​ពិសេស​របស់​លោក​ គីម ជុងអ៊ុន​ ថត​ពេល​មុនឡើង​យន្តហោះ​ទៅកាន់​ទីក្រុង​ប៉េកាំង
22/05/2013 - កូរ៉េខាងជើង-ចិន

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បញ្ជូន​ប្រេសិត​ពិសេស​ឲ្យ​ទៅ​ចិន

នៅថ្ងៃ​ពុធ​នេះ កូរ៉េ​ខាងជើងបាន​បញ្ជូន​មន្រ្តី​យោធា​ជាន់ខ្ពស់​មួយរូប​ ឲ្យ​ធ្វើ​ជា​ប្រេសិត​ពិសេស​របស់​លោក​ គីម ជុងអ៊ុន​ ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន។ ការបញ្ជូន​ប្រេសិត​ពិសេស​នេះ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ចិន និង​កូរ៉េ​ខាងជើង​កំពុង​តែ​មើល​មុខគ្នា​មិនចំ ហើយ​មេដឹកនាំ​ចិន​គ្រោង​នឹង​ជជែក​ពី​បញ្ហា​កូរ៉េ​ខាងជើង នៅ​ក្នុង​​ជំនួបកំពូល​ជាមួយ​លោក​អូបាម៉ា នៅ​ខែក្រោយ។

ទូកនេសាទ​ចិន
21/05/2013 - កូរ៉េខាងជើង-ចិន

កូរ៉េខាងជើង​បាន​ដោះលែង​អ្នកនេសាទ​ចិន ១៦នាក់​ឲ្យ​មាន​សេរីភាព​វិញ

នៅ​ថ្ងៃអង្គារ ទី២១ ឧសភា​នេះ កូរ៉េខាងជើង​បាន​សម្រេច​ដោះលែង​ក្រុមអ្នកនេសាទ​ចិន ១៦នាក់​វិញ​ហើយ ក្រោយ​ពី​ជនប្រដាប់អាវុធ​កូរ៉េខាងជើង​បាន​ចាប់​កាល​ពី​ថ្ងៃទី ៥ ឧសភា នេះ​បើ​យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ចិន​ស៊ីនហួ។ ការ​ដោះលែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋអំណាច​ក្រុងប៉េកំាង​បាន​ជម្រុញ​រដ្ឋអំណាច​ក្រុងព្យុងយ៉ាង​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ចំពោះ​សំណុំរឿង​នេះ។

លោក​ប្រធានាធិបតី​ភូមា ថេន សេន និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា (រូបស្តំា)
21/05/2013 - ភូមា-អាមេរិក

លោក​អូបាម៉ា​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើហិង្សា​ប្រឆំាង​នឹង​អ្នកកាន់សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​ភូមា

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ភូមា​ថេន សេន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​ថ្ងៃទី២១ ឧសភា​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​កោតសរសើរ​ដល់​កំណែទម្រង់​ដែល​លោក​ថេន សេន​បាន​អនុវត្ត​តំាង​ពី ២ឆ្នំា​កន្លង​មក ទំាង​នៅ​ក្នុង​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច។

លោក​អូបាម៉ា ជួប​លោក​ថេន សេន កាល​ពី​លោក​ទៅ​បំពេញទស្សនកិច្ច​នៅ​ភូមា ថ្ងៃទី១៩ ខែ​វិច្ឆិកា ២០១២
20/05/2013 - ភូមា-អាមេរិក

លោក​អូបាម៉ា​ទទួលជួប​ប្រធានាធិបតី​ភូមា​នៅ​សេតវិមាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត

នៅថ្ងៃ​ចន្ទ​នេះ លោក​អូបាម៉ា​នឹង​ទទួល​ជួប​លោក​ប្រធានាធិបតី​ភូមា ថេន សេន នៅ​ឯ​សេតវិមាន នៅ​ក្នុង​ដំណើរទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្តមួយ ដែល​មិនធ្លាប់​មាន នៅ​ក្នុងរយៈពេល​ប្រមាណ​ជា កន្លះ​សតវត្សរ៍​កន្លងទៅនេះ។ ការដែល​លោក​អូបាម៉ា​ទទួល​ជួប​លោក ថេន សេន នៅពេលនេះ គឺជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ បង្ហាញ​អំពី​ការ​គាំទ្រ​របស់​អាមេរិក ចំពោះ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ភូមា។

​នាយករដ្ឋមន្រ្តី​ចិន​ដែល​ត្រូវ​ផ្តើម​ទស្សនកិច្ច​នៅ​ឥណ្ឌា ចាប់ពីថ្ងៃ​ទី​១៩​ឧសភា ២០១៣ ទទួល​ស្វាគម​ដោយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា
19/05/2013 - ឥណ្ឌា-ចិន

នាយក​រដ្ឋមន្រ្តី​ចិន​ផ្តើម​ទស្សនកិច្ច​នៅបរទេស ជាមួយ​ប្រទេស​ឥណ្ឌា

លោក​ Li Keqiang​ នាយករដ្ឋមន្រ្តី​ថ្មី​របស់​​ចិន​បាន​ទៅដល់​ទីក្រុង​ញូដេលី នៅព្រឹក​ថ្ងៃ​អាទិត្យនេះ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅបរទេស នាយករដ្ឋមន្រ្តី​ចិន​បាន​ជ្រើសរើស​យក​ឥណ្ឌាមុនគេ មុននឹង​ទៅធ្វើ​បន្ត​ទស្សនកិច្ច នៅ​ប៉ាគីស្ថាន ស្វីស និង​អាល្លឺម៉ង់។

ទាហាន​កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ​នៅថ្ងៃ​ទី ១៩ ឧសភា ២០១៣។ រូបថត​នេះ​បង្ហាញ​ដោយ​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA
19/05/2013 - ឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង៖ កូរ៉េខាងជើង​នៅ​តែ​បាញ់​មីស៊ីល​ញុះញង់

កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ ​ចម្ងាយជិត បីគ្រាប់ នៅក្នុង​សមុទ្រ​ជប៉ុន​ កាលពីថ្ងៃ​សៅរ៍ម្សិលមិញ។ នៅព្រឹកថ្ងៃ​អាទិត្យ​នេះ កូរ៉េខាងត្បូង​ប្រកាស​ចាត់ទុក​សកម្មភាព​របស់​​ទីក្រុង​ព្យុងយ៉ាង​​ថា​ ជា​អំពើញុះញង់។

កោះ Tahiti ដែល​ជា​កោះ​មួយ​ ក្នុង​ចំណោម​ប្រជុំកោះ​ប៉ូលីណេស៊ីរបស់​បារាំង ដែល​អ.ស.ប ដាក់​ក្នុង​បញ្ជី​ដែនដី​ត្រូវ​បញ្ចប់​អាណានិគម
18/05/2013 - អ.ស.ប-បារាំង

អ.ស.ប អនុម័ត​សេចក្តីសម្រេច​អំពី​ការ​បញ្ចប់​អាណានិគម​បារាំង​នៅ​កោះ​ប៉ូលីណេស៊ី

កាលពីថ្ងៃ​សុក្រ​ម្សិលមិញ មហាសន្និបាត​អ.ស.ប បាន​អនុម័ត​សេចក្តីសម្រេច​ ដាក់​កោះ​ប៉ូលីណេស៊ី​បារាំង ឲ្យ​ស្ថិត​ក្នុង​បញ្ជី​​នៃ​ទឹកដី ដែល​ត្រូវ​បិទបញ្ចប់​អាណានិគម។ សេចក្តីសម្រេច​ដែល​បាន​ធ្វើ​ឲ្យ​បារាំង​ផ្ទុះកំហឹង ដោយ​ចោទ​ថា វា​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​បារាំង និង​ជា​ការ​បំពាន​ទៅលើ​ជម្រើស​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​ប៉ូលីណេស៊ី។

Close