អានតួអត្ថបទ
កម្ពុជា

សន្និ​​សីទ​​ប្រ​​ឆាំង​​អំ​​ពើ​​ពុក​​រលួយ​​ប្រ​​ចាំ​​តំ​​បន់​​អា​​ស៊ី​​ប៉ា​​ស៊ី​​ហ្វិក​​បើក​​ធ្វើ​​នៅ​​ភ្នំ​​ពេញ​​

សន្និ​សីទ​ប្រ​ចាំ​តំ​បន់​លើក​ទី​៨​នៃ​គំ​និត​ផ្តួច​ផ្តើម​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​របស់​ធនា​គារ​អភិវឌ្ឍន៍​អា​ស៊ី​(ADB)​ និង​អង្គ​ការ​ស​ហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​និង​អភិ​វឌ្ឍន៍ (OECD )​សម្រាប់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​បាន​បើក​ធ្វើ​នៅ​ភ្នំ​ពេញ​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​០២​ដល់​ថ្ងៃ​ទី​០៤​កញ្ញា​។​ ក្រុម​ការ​ងារ​មក​ពី​ប្រ​ទេស​ចំ​នួន​ ៣១​ បាន​ផ្តើម​ជួប​គ្នា​នៅ​ថ្ងៃ​អង្គារ​ទី​០២​កញ្ញា​នេះ​នៅ​ឯ​សណ្ឋា​គារ​អាំង​ទែ​កុង​ទី​ណង់​តាល់​។ សន្និ​សីទ​ថ្នាក់​តំ​បន់​នេះ​ធ្វើ​ឡើង​ក្រោម​ប្រ​ធាន​បទ​«ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​និង​ការ​កសាង​ទំ​នុក​ចិត្ត​»។

គណៈ​ប្រ​តិ​ភូ​ទាំង​ ៣១​ ប្រ​ទេស​រួម​ទាំង​អ្នក​ជំ​នាញ​នាំ​មុខ​គេ​មក​ពី​ជុំ​វិញពិ​ភពលោក​នឹង​ផ្លាស់​ប្តូ​រ​បទ​ពិសោ​ធន៍​គ្នា​អំ​ពី​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​។
គណៈ​ប្រ​តិ​ភូ​ទាំង​ ៣១​ ប្រ​ទេស​រួម​ទាំង​អ្នក​ជំ​នាញ​នាំ​មុខ​គេ​មក​ពី​ជុំ​វិញពិ​ភពលោក​នឹង​ផ្លាស់​ប្តូ​រ​បទ​ពិសោ​ធន៍​គ្នា​អំ​ពី​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​កាន់​ក្រុម​ការ​ងារ​មក​ពី​ប្រ​ទេស​ចំ​នួន​ ៣១​ នៅ​ថ្ងៃ​ជួប​ជុំ​គ្នា​ដំ​បូង​នេះ​ លោក​ តុប​ សំ ​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ជាតិ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​បាន​កត់​សម្គាល់​ថា​ មិន​ខុស​ពី​បណ្តា​ប្រ​ទេស​នា​នា​ដែល​មាន​វត្ត​មាន​ក្នុង​សន្និ​សីទ​នេះ​ទេ ​រដ្ឋា​ភិ​បាល​កម្ពុជា​ក៏​បាន​យល់​ច្បាស់​អំ​ពី​ផល​វិ​បាក​នៃ​អំ​ពើ​ពុក​រលួយ​ហើយ​ចាត់​ទុក​បញ្ហា​នេះ​ជា​អា​ទិ​ភាព​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​។

ជាក់​ស្តែង​ កម្ពុជា​បាន​អនុ​ម័ត​ច្បាប់​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កាល​ពី​ឆ្នាំ ​២០១០​ និង​បាន​បង្កើត​ឲ្យ​មាន​ស្ថា​ប័ន​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ក្នុង​នោះ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ដែល​មាន​តួ​នា​ទី​ពិ​គ្រោះ​និង​ផ្តល់​យោ​បល់ ​និង​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ដែល​ជា​អា​ជ្ញា​ធរ​អនុ​វត្តន៍​ច្បាប់​។​ស្ថា​ប័ន​ទាំង​ពីរ​នេះ​បាន​ដំ​ណើរ​ការ​ងារ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​មក​ហើយ​។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក ​តុប​ សំ​។

សូម​បញ្ជាក់​ថា ​សន្និ​សីទ​នេះ​នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ​ទី​០៣​កញ្ញា​ដោយ​មាន​វត្ត​មាន​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ និង​ប្រ​ធាន​កា​រិ​យា​ល័យ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​របស់​ធនា​គារ​អភិ​វឌ្ឍន៍​អា​ស៊ី ​( ADB )​។​ ក្នុង​អំ​ឡុង​ពេល​បី​ថ្ងៃ​នេះ ​គណៈ​ប្រ​តិ​ភូ​ទាំង​ ៣១​ ប្រ​ទេស​រួម​ទាំង​អ្នក​ជំ​នាញ​នាំ​មុខ​គេ​មក​ពី​ជុំ​វិញ​ពិ​ភព​លោក​នឹង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​គ្នា​អំ​ពី​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​។​ គោល​ដៅ​គឺ​ការ​កសាង​ទំ​នុក​ចិត្ត​ទៅ​លើ​រដ្ឋា​ភិ​បាល ​ទៅ​លើ​វិ​ស័យ​ឯក​ជន​ និង​សង្គម​ស៊ី​វិល បន្ទាប់​ពី​គេ​រក​ឃើញ​ថា​ អំ​ពើ​ពុក​រលួយ​បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​បាត់​បង់​ទំ​នុក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ថា​ប័ន​រដ្ឋ​ និង​ឯក​ជន​។

យោង​តាម​កម្ម​វិ​ធី​ដែល​បាន​គ្រោង​ទុក​ សន្និ​សីទ​នេះ​នឹង​ជ​ជែក​ពិ​ភា​ក្សា​អំ​ពី​ការ​កសាង​ទំ​នុក​ចិត្ត​លើ​រដ្ឋា​ភិ​បាល​ ទៅ​លើ​វិ​ស័យ​ឯក​ជន​ និង​ការ​បង្កើត​សម្ព័ន្ធ​ភាព​រ​វាង​រដ្ឋា​ភិ​បាល​និង​សង្គម​ស៊ី​វិល​ដែល​អាច​អនុ​ញ្ញាត​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​រដ្ឋា​ភិ​បាល​ដើ​ម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​។ ក៏​មាន​ដែរ​កិច្ច​ពិ​ភា​ក្សា​អំ​ពី​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ​និង​ការ​វាស់​ស្ទង់​ពី​ផល​ប៉ះ​ពាល់​នៃ​ភ្នាក់​ងារ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ