Analysis

Syndicate contentបទ​វិភាគ
លោក​ប្រធានាធិបតី​​បារាំង​​ហ្វ្រង់ស័រ​​ហូឡង់​និង​​លោកស្រី​​នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​មែរគែល​នៅ​ទីក្រុង​ប៊ែរឡាំង​ថ្ងៃទី១៥​ឧសភា​ឆ្នាំ២០១២
16/05/2012 - បារាំង-អាល្លឺម៉ង់

ប្រមុខដឹកនាំ​បារាំង-អាល្លឺម៉ង់​​យល់ស្រប​គ្នា​​ពី​បញ្ហា​​ក្រិក​​ តែនៅ​​ពុំទាន់​​ចុះ​​សម្រុង​​គ្នា​​ពី​កំណើន​​សេដ្ឋកិច្ច​​

ទើបតែ​បាន​ត្រូវគេ​តែងតាំង​ថ្មីៗ​ជា​ប្រធានាធិបតី​បារាំង​នៅព្រឹក​ថ្ងៃអង្គារ​ទី១៥​ឧសភា​ឆ្នាំ២០១២​ ​ លោក​ហ្វ្រង់ស័រ​​ហូឡង់​ក៏​បាន​អញ្ជើញ​ទៅ​ទីក្រុង​ប៊ែរឡាំង​ភ្លាម​ ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​អង់ហ្គែឡា​មែរគែល​ពី​បញ្ហា​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប ​ ​ និង​បញ្ហា​ប្រទេស​ក្រិក។

ចេះ​គ្មាន​ក្បួន ​ជាប្រភព​នៃ​ភាព​ទន់​ខ្សោយ​នៃ​សង្គម​ខ្មែរ
16/05/2012 - ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

ចេះ​គ្មាន​ក្បួន ​ជាប្រភព​នៃ​ភាព​ទន់​ខ្សោយ​នៃ​សង្គម​ខ្មែរ

នៅ​ក្នុង​សង្គម​កម្ពុជា កា​រ​ផ្ទេរ​ចំណេះដឹង​ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ​ច្រើន​តែ​ធ្វើ​ឡើង​តៗ​គ្នា​ដោយ​ផ្ទាល់ ដោយ​មិន​ឆ្លង​កាត់​សាលារៀន។

ផែនទី​របស់​រុស្ស៊ី​ដែល​បង្ហាញ​ពី​យុទ្ធសាស្រ្ត​អាមេរិក​ដើម្បី​វាយប្រហារ​ទៅលើ​រុស្ស៊ី
14/05/2012 - អូតង់

តើ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប​បាន​មក​ដល់​ត្រឹម​ណា​ហើយ?

នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ អង្គការ​អាត្លង់ទិក​អូតង់ នឹង​បើក​កិច្ចប្រជុំ​កំពូល នៅទីក្រុង​Chicago។ នៅថ្ងៃចន្ទ​ទី ១៤ ឧសភា គឺ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ មុន បើក​កិច្ច​ប្រជុំកំពូល ប្រធាន​អូតង់ គឺ​លោក​Anders Fogh Rasmussen បាន​អំពាវនាវ ជំរុញ​ឲ្យ​ប្រទេស​លោកខាងលិច​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អូតង់​ប្រញាប់​រួសរាន់​សាងសង់ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល។

លោក​លី ម្យ៉ុងបាក់(កូរ៉េខាងត្បូង) លោក​វេន ជាប៉ាវ(ចិន) លោក​ យូស្ស៊ីហីតូ ណូដា​(ជប៉ុន)
13/05/2012 - អាស៊ីបូព៌ា

វេន ជាប៉ាវ៖ អាស៊ី​បូព៌ា​កំពុង​ប្រឈម​នឹង​ស្ថានភាព​មួយ​ដែល​មិន​នឹងន និង​មិន​ច្បាស់លាស់

នៅក្នុង​ជំនួប​កំពូល​សេដ្ឋកិច្ច រៀបចំ នៅថ្ងៃ​អាទិត្យ​ទី​១៣ ឧសភា​នេះ ក្នុង​ទីក្រុង​ប៉េកាំង ថ្នាក់ដឹកនាំ​របស់​ប្រទេស​សេដ្ឋកិច្ច​ធំៗ​បី គឺ ចិន កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការបង្កើត​ឲ្យ​មាន​តំបន់​ដោះដូរ​សេដ្ឋកិច្ច​សេរី​មួយ។ សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ក៏​ត្រូវ​ប្រទេស​ទាំងបី​លើក​ទៅ​និយាយ​ដែរ។

លុយ Drachme (តាមភាសា​អង់គ្លេស Drachma) ដែល​ក្រិក​ធ្លាប់​ប្រើ​កាល​មុន​ពេល​ចាយលុយ​អឺរ៉ូ
12/05/2012 - ក្រិក

តើ​នឹង​មាន​អ្វី​កើតឡើង​បើសិន​ជា​ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ?

ក្រោយ​ពី​ក្រិក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ បង្កើត​រដ្ឋាភិបាល​ថ្មី​មិនបាន នៅពេលនេះ សេណារីយ៉ូ​ដែល​ក្រិក​ត្រូវ​ចេញ​ពី​តំបន់​អឺរ៉ូ​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​គ្នា​កាន់តែ​ច្រើន​ឡើងៗ។ ទាំង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ទាំង​មន្រ្តី​រដ្ឋាភិបាល​អាល្លឺម៉ង់ សុទ្ធតែ​បាន​ព្រមាន​ថា បើ​ក្រិក​មិន​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​តាម​ការព្រមព្រៀង​ជាមួយ​អឺរ៉ុប​ទេ ក្រិក​គួរតែ​ចាកចេញ​ពី​តំបន់​អឺរ៉ូ។ តើ​ក្រិក​អាច​ចេញ​ពី​តំបន់​អឺរ៉ូ​បាន​ដោយ​របៀបណា?

និន្នាការ​របស់​អ្នកបោះឆ្នោត​នៅ​កម្ពុជា
12/05/2012 - ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

និន្នាការ​របស់​អ្នកបោះឆ្នោត​នៅ​កម្ពុជា

នៅសល់តែ​បី​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នឹង​ចូលមក​ដល់។ ភាព​រំជើបរំជួល​ខាង​នយោបាយ​ក៏បាន​កម្រើក​ឡើងវិញ​ដែរ​ជាពិសេស​ចលនា​ផ្លាស់ប្តូរ​គណបក្ស​របស់​សកម្មជន​នយោបាយ​មួយ​ចំនួន។

លោក Mario Draghi អគ្គទេសាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប​ក៏​គាំទ្រ​ឲ្យ​អឺរ៉ុប​ងាក​មក​គិតគូរ​ពី​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែរ
11/05/2012 - អឺរ៉ុប

ដំណោះស្រាយ​វិបត្តិ​បំណុល​អឺរ៉ុប៖ កាត់បន្ថយ​ការ​ចំណាយ ឬ​ជំរុញ​កំណើន​សេដ្ឋកិច្ច?

ប្រមុខដឹកនាំ​នៅ​អឺរ៉ុប​កំពុង​តែ​ខ្វែងគំនិត​គ្នា អំពី​ថា តើ​គេ​ត្រូវ​ចាត់វិធានការ​អ្វី ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​បច្ចុប្បន្ន? អាល្លឺម៉ង់​ទាមទារ​ឲ្យ​រដ្ឋ​ជាសមាជិក​ទាំងអស់​ផ្តោត​លើ​ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ។ ចំណែក​លោក François Hollande វិញ ដែល​ជា​ប្រធានាធិបតី​បារាំង ទើប​នឹង​ជាប់ឆ្នោត​ថ្មី ទាមទារ​ឲ្យ​អឺរ៉ុប​ផ្តោត​លើ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។ តើ​អឺរ៉ុប​ត្រូវ​ជ្រើសរើស​យក​ផ្លូវមួយណា?

តើ​ហ្វីលីពីន​អាងអ្វី បាន​ជា​ហ៊ាន​តទល់​នឹង​មហា​អំណាច​ចិន
11/05/2012 - ទស្សនៈព្រឹត្តិការណ៍អាស៊ី

តើ​ហ្វីលីពីន​អាងអ្វី បាន​ជា​ហ៊ាន​តទល់​នឹង​មហា​អំណាច​ចិន

ប្រជាជន​ហ្វីលីពីន​រាប់រយនាក់​បាន​តវ៉ា​ប្រឆាំង នៅថ្ងៃ​សុក្រ​ទី ១១​ឧសភានេះ នៅមុខ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​ម៉ានីល ដើម្បី​បរិហារ​ពីការធ្វើទុក្ខបុកម្នេញ​របស់​ចិន​មក​លើ​ហ្វីលីពីន។ ប្រជាជន​ហ្វីលីពីន​ទាមទារ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​ប៉េកាំង​ឈប់​ប្រើអំណាច​ដើម្បី​រំលោភ​មកលើ​បូរណភាព​ទឹកដី​ហ្វីលីពីន​តទៅទៀត។

ធនាគារ​កណ្តាល​ក្រិក
10/05/2012 - ក្រិក

តើហេតុអ្វី​ប្រទេសក្រិក​ចង់ចេញ​ពីតំបន់​អឺរ៉ូ?​

វិបត្តិ​ប្រាក់បំណុល​និង​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ក្រិក​បាន​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​កើតមាន​ក្តីបារម្ភ​យ៉ាងខ្លាំង។​ ជាពិសេស​ក្រោយពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ ​ ហើយនិង​បរាជ័យ​របស់​អ្នក​នយោបាយ​ក្រិក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​មួយ​សម្រាប់​ដឹកនាំ​ប្រទេស។​

ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន
10/05/2012 - នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន

នៅក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់​​​របស់​យើង​នៅថ្ងៃ​នេះ សេង ឌីណា នឹង​ពន្យល់​អំពី​​អាទិភាព​នៃ​ផលប្រយោជន៍​របស់​​បុគ្គលិក និង​និយោជិត​ ក្នុងករណី​ក្រុមហ៊ុន​ត្រូវ​ក្ស័យធន។ នៅក្នុងករណី​ក្រុមហ៊ុន​​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដែល​អាច​នាំទៅរក​ការ​ក្ស័យធន បញ្ហា​ដែល​ចោទឡើង​ចំពោះ​និយោជិត​របស់​ក្រុមហ៊ុន គឺ​​ការបាត់បង់​ការងារ និង​ប្រាក់បៀវត្សរ៍ ដែល​ក្រុមហ៊ុន​ជំពាក់។ តើ​ក្នុង​ច្បាប់​ខ្មែរ និយោជិត​ទទួល​បាន​នូវការ​ការពារ​ដូចម្តេច​ខ្លះ?

Close