រុស្ស៊ី-អាមេរិក  - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 15 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 15 មិថុនា 2012

ស.រ.អា.ចង់​ទិញ​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ថែមទៀត យក​ទៅ​បំពាក់​កងទ័ព​អាហ្វហ្កានីស្ថាន

ឧទ្ធម្ភាគចក្រ​រុស្ស៊ី
ឧទ្ធម្ភាគចក្រ​រុស្ស៊ី

ដោយ កែវ ឆាយា

ជា​ចម្លើយ ភាគី​រុស្ស៊ី រំពឹងថា គឺ​ទៅទល់ ចុង​ខែ​មិថុនា​នេះ​ទៅហើយ ដែល​នឹង​មាន ចុះ កិច្ចសន្យា​សមស្រប។ លើកនេះ ក្រសួង​ការពារ​ជាតិ​អាមេរិក គ្រោងទិញ​ពី​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ខាងលក់​អាវុធ​ទៅក្រៅ RosOboronExport គឺ ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ធុនMi-17 ចំនួន​១០​គ្រឿងទៀត បន្ថែម​ទៅលើ ​២១គ្រឿង​ កាល​ពី​មុន។

សេចក្តីរាយការណ៍របស់ កែវ ឆាយា ពីម៉ូស្គូ
 

15/06/2012 by កែវ ឆាយា

 

គឺ ថ្ងៃពុធ​ម្សិលម៉្ងៃ ដែល​ក្រសួង​ការពារ​ជាតិ​អាមេរិក “មន្ទីរ​បញ្ចកោណ” បាន​ជូន​ជា ដំណឹង ទៅ​សភា​ស.រ.អា. អំពី​គម្រោង​ទិញ ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ធុន Mi-17 ចំនួន​១០​គ្រឿង​ទៀត សម្រាប់​តម្រូវការ​នៃ ពួក​យោធា​អាហ្វហ្កានីស្ថាន។
 
ហើយ​ថ្ងៃ​នេះ តំណាង​ផ្លូវការ​នៃ ក្រុមហ៊ុន​រដ្ឋរុស្ស៊ី​ខាង​លក់​អាវុធ​ទៅ​ក្រៅ RosOboronExport លោក Vyacheslav Davidenko បាន​ប្រកាស​ឲ្យ​ដឹងថា ភាគី​រុស្ស៊ី​កំពុង​ពិភាក្សា​ជាមួយ តំណាង របស់“មន្ទីរ​បញ្ចកោណ” អំពី ល័ក្ខខ័ណ្ឌ​នៃ​អនាគត​កិច្ចសន្យា​ដែល គូ​ភាគី​គ្រោង​ចុះ​ឲ្យ​បាន ក្នុង ពេល​ឆាប់ៗ​ខាងមុខ ទៅ​ហើយ។
 
គួរ​និយាយថា ក្នុង​ឆ្នាំ​នេះ ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ធ្វើ​កុម៉្មង់​ទិញ​ពី​រុស្ស៊ី គឺ ឧទ្ធម្ភាគចក្រ ធុន Mi-17 ២គ្រឿង​ទៅ​ហើយ សម្រាប់​ប្រទេស​អាហ្វហ្កានីស្ថាន ដើម្បី​ប្រើ​វា​ជំនួស អា២គ្រឿង បែប​នេះ ដែល​បាន​ធ្លាក់​ឆេះ​ទៅ។ ដូច្នេះ បូក​ជា​មួយ​១០​គ្រឿង​លើក​នេះ គឺ​ឡើង​ដល់​១២​គ្រឿង ក្នុង​តម្លៃ​សរុប ២១៧​លាន​៧សែន​ដុល្លារ​អាមេរិក។
 
“មន្ទីរ​បញ្ចកោណ” បាន​ពន្យល់​បំភ្លឺ​អំពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ទិញ ឧទ្ធម្ភាគចក្រ​រុស្ស៊ី Mi-17 ដ្បិត​ទី​១-វា​ថោក​ជាង​ឆ្ងាយ ពី​ឧទ្ធម្ភាគចក្រ​ប្រភេទ​ដូចគ្នា​នេះ​របស់​ក្រុមហ៊ុន​អាមេរិកាំង ហើយ ទី២- វា​ងាយ​ប្រើ​ជាង សម្រាប់​បង្វឹកបង្ហាត់ ពួក Pilotes អាហ្វហ្កាន ដែល​ទម្លាប់​បើកបរ ឧទ្ធម្ភាគចក្រ​រុស្ស៊ី តាំងពី ជំនាន់​សូវៀត​មក ,ទី៣- វាឆ្លើយ​ស្រប​នឹង​លក្ខណៈ​អាកាសធាតុ និង​ភូម៌សាស្ត្រ​ប្រទេស​អាហ្វហ្កានីស្ថាន តែម្តង។
 
ជា​ការ​រំលឹក កាល​ពី​ថ្ងៃ២៦​ឧសភាឆ្នាំ២០១១ ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ចុះ​កុងត្រា ដើម្បី ទិញ​ពី​ក្រុមហ៊ុន​រដ្ឋរុស្ស៊ី ខាងលក់​អាវុធ​ទៅក្រៅ RosOboronExport សម្រាប់​បំពេញ​ដល់ តម្រូវការ​កងទ័ព​អាហ្វហ្កានីស្ថាន គឺ​ឧទ្ធម្ភាគចក្រ​រុស្ស៊ីធុន Mi-17 ចំនួន​២១​គ្រឿង ក្នុង​តម្លៃ​សរុប ៣៧៥​លាន​ដុល្លារ ហើយ​ពី ក្នុងនោះ មកទល់​ឥឡូវ ភាគី​រុស្ស៊ី​បានបញ្ជូន ទៅឲ្យ អាហ្វហ្កានីស្ថាន​ផ្ទាល់ គឺ​១៨​គ្រឿង ទៅហើយ ចំណែក​៣​គ្រឿង​ដែល​នៅសល់ នឹង​ត្រូវ​ប្រគល់ ទៅ​ឲ្យ​ទីក្រុង Kaboul គឺ​ទៅ​ទល់ចុង ខែ​មិថុនា​នេះ៕

 

tags: រុស្ស៊ី - សហរដ្ឋអាមេរិក
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close