សៅរ៍ 22 កញ្ញា 2012
ពង្រីកកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដើម្បីជួយដល់ស្ត្រី និងកុមារ

ពង្រីកកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដើម្បីជួយដល់ស្ត្រី និងកុមារ
ទឹកប្រាក់ជាង ១ លាន ២ សែន ដុល្លារអាមេរិកត្រូវបានប្រើប្រាស់ សម្រាប់អនុវត្តគម្រោងស្តីពីការបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ មកដល់ពេលនេះ គម្រោងបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវត្រូវបានពង្រីកនៅក្នុងសិប្បកម្ម និងក្រុមហ៊ុន ចំនួន ៧ បន្ថែមទៀត នៅក្នុងខេត្តកំពត បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាដើម។ ការបញ្ចូលជាតិដែក ក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដើម្បីកាត់បន្ថយភាពស្លេកស្លាំង និងកង្វះជាតិដែក ពិសេសជួយដល់ស្ត្រី និងកុមារ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ