Africa

Syndicate contentអាហ្វ្រ៊ិក
កងកម្លាំង​សន្តិសុខ​​អេហ្ស៊ីប​​នៅជិត​​ក្រសួង​​ការពារ​ជាតិ​​នៅ​ទីក្រុង​គែរ​​
05/05/2012 - អេហ្ស៊ីប

យោធា​អេហ្ស៊ីប​ដាក់​បំរាម​គោចរ​នៅទីក្រុងគែរ​ក្រោយពី​មាន​ទង្វើ​ហិង្សា​

ប្រមាណ​បីសប្តាហ៍​ទៀត​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​នឹងឈាន​មកដល់។​ ការប៉ះ​ទង្គិច​គ្នា​ដ៏​ហិង្សា​រវាង​ក្រុម​បាតុករ​និង​កងកម្លាំង​យោធា​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ នៅជិត​ក្រសួង​ការពារជាតិ​នៅ​ទីក្រុងគែរ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់២នាក់​និង​របួស​៣៧៣នាក់។​

លោក​ Nicolas Sarkozy ​បេក្ខជន​​ប្រធានាធិបតី​​បារាំង​​ឆ្នាំ២០១២​
29/04/2012 - បារាំង-លីប៊ី

កាដាហ្វីប្រហែលជា​​​បាន​ផ្តល់​​ហិរញ្ញប្បទាន​​​ឲ្យ​​​សាកូហ្ស៊ី​​​សម្រាប់​​​ធ្វើការ​​​ឃោសនា​បោះឆ្នោត​​​នៅឆ្នាំ​​២០០៧​​​

មូអាម៉ារ​ កាដាហ្វី​ មេដឹកនាំ​នៃ​របប​ផ្តាច់ការ​លីប៊ី​ប្រហែលជា​បាន​ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​លោក​នីកូឡា​សាកូហ្ស៊ី​សម្រាប់​ធ្វើការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​នៅ​ឆ្នាំ២០០៧។​ នេះ​ជាការ​បង្ហើប​​ឲ្យ​ដឹង​ដោយ​គេហទំព័រ​នៃ​ព័ត៌មាន​បារាំង​ឈ្មោះ​ ​ Mediapart ​ដែលបាន​ផ្សាយ​នៅ​ថ្ងៃសៅរ៍​ទី២៨​មេសា​បង្ហាញ​ឲ្យឃើញ​នូវ​ឯកសារ​ផ្លូវការ​ចេញពី​ក្រសួង​យកការ​សម្ងាត់​លីប៊ី។​ ទាំងនេះ​ធ្លាក់​ចំពេល​មួយ​សប្តាហ៍​មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ជុំទីពីរ។

លោកប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ និង លោក​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង សាលវ៉ា គីអៀ
25/04/2012 - ចិន-ស៊ូដង់ខាងត្បូង-ស៊ូដង់ខាងជើង

ប្រមុខរដ្ឋ​ស៊ូដង់​ខាងត្បូង​ទៅ​ចិន ចំ​ពេល​ដែល​ស៊ូដង់​ខាងត្បូង​កំពុង​មាន​ភាព​តានតឹង​ជាមួយ​ស៊ូដង់​ខាងជើង

អស់​ជា​ច្រើន​សប្តាហ៍កន្លង​មក​ហើយ ដែល​ភាព​តានតឹង​កំពុង​ឡើង​ដល់​កម្រិត​កំពូល​រវាង​បងប្អូន​បង្កើត​ទំាង​ពីរ​នៅ​ក្នុង​​ប្រទេស​ស៊ូដង់។ ប្រទេស​ស៊ូដង់​ដែល​ទើប​​បាន​ពុះ​ចែក​ជា​ពីរ កាល​ពី​ខែ​កក្កដា​ ឆ្នំា ២០១១ គឺ​ស៊ូដង់ខាងជើង​ និង​ស៊ូដង់​ខាង​ត្បូង​។ ភាព​តានតឹង​រវាង​ភាគី​ទំាង​ពីរ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង សាលវ៉ា គីអៀ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន។

បាតុកម្ម​ប្រឆាំង​នឹង​អំណាច​យោធានៅ​ទី​លាន​Tahrir ក្រុង​គែរ ថ្ងៃ​ទី​២០​មេសា ២០១២
21/04/2012 - អេហ្ស៊ីប

បាតុកម្ម​ប្រឆាំង​នឹង​អំណាច​យោធា

បាតុករ​រាប់​ម៉ឺន​នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ នៅ​ថ្ងៃ​២០មេសា​ នៅ​ទី​លាន​សេរីភាព​ Tahrir​ នៅ​ទីក្រុង​គែរ​ ដើម្បី​ប្រឆាំង​នឹង​អំណាច​យោធា។​ គេ​ទាមទារ​ឱ្យ​ពួក​ទាហាន​ចាក​ចេញ​ទៅ​និង​សូម​ឱ្យ​ផ្ទេរ​អំណាច​ដែល​បាន​សន្យា​មក​ឱ្យ​ជន​ស៊ីវិល​វិញ​ នៅ​ថ្ងៃ​១កក្កដា​ខាង​មុខ​នេះ។

មនុស្ស​ចាស់​ជរា​ជនជាតិ​ជប៉ុន
07/04/2012 - ពិភពលោក

“មនុស្សចាស់” ៖ ការប្រឈម​ថ្មី​របស់​ពិភពលោក

ទិវា​សុខភាព​ពិភពលោក ​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ៧ មេសា។ នៅ​ក្នុង​ឱកាស​នេះ អង្គការ​សុខភាព​ពិភពលោក​តែ​ង​ជ្រើស​រើស ​យក​បញ្ហា​សុខភាព​មួយថ្មី​ ដែល​លេច​ធ្លោ​ខ្លាំង ​ មក​ធ្វើ​ជា​ប្រធានបទ ដើម្បី​​ឱ្យ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​​ទាំង​អស់​បាន​យល់​ពី​ផល​វិបាក និង​ចូល​រួម​ចំណែក​រក​មធ្យោបាយ​ដោះស្រាយ ទប់​ស្កាត់ រួម​គ្នា​ កំរិត​ពិភពលោក​តែ​ម្តង។

លោកប្រធានាធិបតី​​រុស្ស៊ី​​ មេដវេដេវ​ និង​លោក​ប្រធានាធិបតី​​ចិន​​ ​ ហ៊ូ​ ជិនតាវ​​ នៅ​ជំនួប​​កំពូល​​នៃ​ក្រុម​ប្រទេស ​Brics ​​នៅ​ថ្ងៃ​ទី២៩​មីនាឆ្នាំ​២០១២​​​នៅ​ទីក្រុង​​ញូវ​ដែលី​​
29/03/2012 - ឥណ្ឌា

ជំនួប​​កំពូល​​នៃ​ក្រុម​​ប្រទេស ​​Brics​​ ដើម្បី​​ពង្រឹង​​កម្លាំង​​របស់ខ្លួន​​នៅក្នុង​​សេដ្ឋកិច្ច​​ពិភពលោក​​

ជំនួប​កំពូល​ទីបួន​នៃ​ក្រុមប្រទេស Brics ​ក្នុងនោះ​មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​រីក​ចម្រើន​ខ្លាំង​សំខាន់ៗ​ដូចជា​ ប្រទេស​ប្រេស៊ីល​ រុស្ស៊ី​ ឥណ្ឌា​ ចិន​ និង​អាហ្វ្រិក​ខាងត្បូង​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៩មីនា​នេះ​ នៅ​រដ្ឋធានី​ញូវ​ដែលី​នៃ​ប្រទេស​ឥណ្ឌា។​ ក្រុមប្រទេស​ BRIC ​ទាំងប្រាំនេះ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ ​ ហើយពួកគេ​ចង់​ពង្រឹង​កម្លាំង​របស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ។

​បេសកជន អ.ស.ប.Kofi Annanបញ្ចប់​ទស្សនកិច្ច​នៅ​ម៉ូស្គូ​និង​ជិះយន្តហោះ​ទៅកាន់​ប៉េកាំង​ដើម្បី​បន្ត​តួនាទី​ជា​អន្តរការី​ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី
27/03/2012 - ស៊ីរី-អ.ស.ប.

បេសកកម្ម​របស់​​លោក​​កូហ្វី​ អាណាន់​​នៅ​​ប៉េកាំង​​

លោក​​កូហ្វី​​ អាណាន់​​ អញ្ជើញ​​ទៅ​​កាន់​​ប្រទេស​​ចិន​​ នៅ​​ថ្ងៃ​​អង្គារ​​២៧​​មីនា​​នេះ​។​​​បេសកជន​​របស់​​អ.ស.ប.​​និង​​បក្ស​សម្ព័ន្ធ​​អារ៉ាប​​​​​​ដើម្បី​​​​​ដោះស្រាយ​​វិបត្តិ​​ស៊ីរី​​សង្ឃឹម​​ទទួល​​ពី​​អាជ្ញាធរ​​ប៉េកាំង​​នូវ​​ការ​គាំទ្រ​​ដូច​​ដែល​​រុស្ស៊ី​​បាន​​សម្តែង​​ចំពោះ​​គាត់​​អ៊ីចឹង​។

បាតុកម្ម​​នៅថ្ងៃ​សៅរ៍​២៤​មីនា​​២០១២​នៅ​ទីក្រុង​គែរ​​ប្រឆាំង​សមាសភាព​​​នៃ​សភា​​ធម្មនុញ្ញ​
26/03/2012 - អេហ្ស៊ីប

ភាពតាន​តឹង​រវាង​កងទ័ព​និង​ភាតរបុត្រ​អ៊ីស្លាម​

ភាតរបុត្រ​​​អ៊ីស្លាម​​​ដែល​​​មាន​​​ភាគ​​​ច្រើន​​​នៅ​​​រដ្ឋសភា​​​និង​​​កងទ័ព​​​ដែល​​​​​ក្តាប់​​​អំណាច​​​នីតិ​​ប្រតិបត្តិ​​​ ​ បាន​​​​ធ្វើ​​​ឱ្យ​​​ផ្ទុះ​​​ការ​​ខ្វែង​​​គំនិត​​​គ្នា​​កណ្តាល​​ថ្ងៃ​​ត្រង់​។ ​​​ចាប់​ពី​​​ថ្ងៃ​​​សៅរ៍​​ ​២៤​​​មីនា​​​មក​​​​គេ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​តាម​​​រយៈ​​​សេចក្តី​​ជូន​​ដំណឹង​។​​

លោកវរសេនីយឯក Abdallah al-Senoussi ប្អូនថ្លៃ​របស់​លោក​កាដាហ្វី​និង​ជា​អតីត​មេ​ក្រសួង​ស៊ើបការ​សម្ងាត់​លីប៊ី
18/03/2012 - លីប៊ី-បារាំង

លីប៊ី​និង​បារាំង​ទាមទារ​ឱ្យ​គេ​បញ្ជូន​ខ្លួន​អតីត​ដៃ​ស្តាំ​របស់​លោក​កាដាហ្វី

លោក​វរសេនីយឯក​ Abdallah​ al-Senoussi ​ដែល​ត្រូវ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ស្វែង​រក​ចាប់​ខ្លួន​ ​ ​ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​យប់​ថ្ងៃ​សុក្រ​១៦​មីនា​ឆ្លង​មក​ថ្ងៃ​សៅរ៍​១៧​មីនា​ ​ នៅ​អាកាសយានដ្ឋាន​Nouakchott​។

រដ្ឋាភិបាល​លីប៊ី​ថ្មី​ចូល​ប្រជុំ​នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​និយាយ​ពី​ស្ថានភាព​នៅលីប៊ី។
09/03/2012 - លីប៊ី

អង្គការ​សហប្រជាជាតិ​ចោទ​ក្រុមបះបោរ​លីប៊ី​ក្នុង​​បទឧក្រិដ្ឋកម្ម​សង្រ្គាម

ប្រសិន​បើ​ទាហាន​ស្ម័គ្រស្មោះ​លោក​កាដាហ្វី ទទួល​ខុសត្រូវ​លើ​ការសម្លាប់​រង្គាល និង​ទារុណកម្ម​លើ​ក្រុមប្រឆាំង​នឹង​ខ្លួន ពួកក្រុម​បះបោរ​លីប៊ី​ឯណោះវិញ ដែល​ពេលនេះ​កំពុង​គ្រប់គ្រង​លីប៊ី ក្រោយ​ជ័យជំនះ​លើ​មេផ្តាច់ការ​កាដាហ្វី ក៏​បាន​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋ​មិន​តិចដែរ។

Close