ស្លាប់៥ របួស២០នាក់រៀងរាល់ថ្ងៃនៅលើថ្នល់
នាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃបានរៀបចំសន្និសីទកាសែតមួយនៅព្រឹកថ្ងៃចន្ទទី១តុលានេះ ដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆមាសទី១។ លោកឧត្តមសេនីយ ទោហ៊ឹមយ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ថ្វីដ្បិតចំនួននៃគ្រោះថ្នាក់បានថយចុះមែន ប៉ុន្តែបញ្ហានេះនៅតែធ្ងន់ធ្ងរដដែល ដោយសារមនុស្សស្លាប់ និងរបួសច្រើនជារៀងរាល់ថ្ងៃ។
ជារៀងរាល់ថ្ងៃ មានមនុស្ស៥នាក់ស្លាប់ និងជាង២០អ្នករបួសនៅលើទ្រូងផ្លូវក្នុងគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ ទោ ហ៊ឹមយ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃ នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទនេះ។ លោកឧត្តមសេនីយបានបង្ហាញតួលេខជាមួយនឹងការសម្តែងការព្រួយបារម្ភផង ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ទោះជាចំនួនគ្រោះថ្នាក់បានធ្លាក់ចុះក្នុងរយៈពេល៦ខែឆ្នាំ២០១២ បើប្រៀបធៀបនឹងឆ្នាំ២០១១ ក្នុងរយៈដូចគ្នាក៏ដោយ។ នៅចំពោះមុខអ្នកកាសែត និងមន្ត្រីពាក់ព័ន្ធជាច្រើននោះ លោកឧត្តមសេនីយហ៊ឹម យ៉ានបានប្រាប់អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១១កន្លងទៅបានធ្វើអោយបាត់បង់ថវិកាប្រមាណ៣១០លានដុល្លារ។
លោកឧត្តមសេនីយទោ ហ៊ឹមយ៉ាន បានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០១២នេះ បានថយចុះ ៤៩២លើក បើធៀបនឹងឆ្នាំ២០១១ក្នុងរយៈពេលដូចគ្នា។ ពោលគឺ៦ខែ ដើមឆ្នាំនៅក្នុងឆ្នាំ២០១១ ចំនួនគ្រោះថ្នាក់ចរាចរណ៍មាន២៩៤៥លើក លើសឆ្នាំ២០១២ ដែលមាន ២៤៥៣លើក។ លោកឧត្តមសេនីយទោបន្តថា រយៈពេល៦ខែដើមឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស១០៦៧នាក់ ខណៈដែល ១១០០នាក់បានស្លាប់ក្នុង៦ខែដើមឆ្នាំ២០១១។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរកឃើញដដែលជាដដែល គឺការបើកបរលើសល្បឿនកំណត់ អ្នកបើកបរមិនគោរពសិទ្ធិអាទិភាព អ្នកបើកបរក្នុងពេលស្រវឹង អ្នកបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនប្រកាន់ស្តាំ និងដោយសារកត្តាផ្សេងៗទៀតដូចជា យានយន្តជាដើម។ សូមរម្លឹកថា ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសហើយថា ករណីគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃបានក្លាយទៅជាគ្រោះថ្នាក់ធំជាងគេសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ លើសពីជំងឺអេដស៍ និងគ្រាប់មីនទៅទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ (1)
តើអ្នកយល់ឃើញដូចខ្ញុំដែអត់ ?
ជាការពិតវាមាន លក្ខខ័ណ្ឌជាច្រើនដែលធ្វើអោយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើនមានជារៀងរាល់ថ្ងៃ
ប៉ុន្តែ ចំនុចមួយអ្នកគួរគិតគឺ
តើ អ្នកបើកបរយានយន្ត ដែលមានប័ណ្ឌបើកបរទាំងនោះ គាត់ មើលឃើញច្បាស់ ដែរអត់ ?
ខ្ញុំជាគ្រូពេទ្យជំនាញខាងភ្នែក = អ្វីដែរខ្ញុំដឹងគឺ រាល់ការផល់ប័ណ្ឌបើកបរ មិនបាន បញ្ជូនអ្នកទាំងនោះមកធ្វើការ ពិនិត្យភ្នែកអោយបានត្រឹមត្រូវ ទេ សូម្បី ១ នាក់ !!! ( លើកលែង ក្រុមធំៗ រឺ អង្គការ NGO ) ទោះបីជានៅក្នុង ច្បាប់ រឺ លក្ខខ័ណ្ឌ នៃការផ្តល់ ប័ណ្ឌបើកបរ = គឺអ្នកបើកបរទាំងអស់ មិនអាចទទួលបាន ប័ណ្ឌបើកបរ ទេ ប្រសិនបើ ការមើលឃើញរបស់គាត់ មិនបាន មើលឃើញច្បាស់ ៨០% នៃការមើលឃើញធម្មតា ។
មួយទៀត គឺ ប្រជាជនខ្មែរ មិនចូលចិត្តពាក់ វ៉ែនតា សិងតែ ១០០% ព្រោះ គេប្រហែលគិតថាវា មិនស្អាត ចាស់ អ្នករៀនច្រើន អ្នកលេងGameច្រើន ភ្នែកមានជំងឺ មិនទំលាប់ពាក់ ខ្លាចមិត្តភ័កបង់អាប់ ។ ប៉ុន្តែ ចំនុចមួយគេមិនបានគិត គឺ វ៉ែនតា វាអាចជួយអោយ ការមើល មិនច្បាស់ ទៅជា មើលឃើញប្រសើរឡើង សិងតែល្អ ១០០% ។
តើអ្នកយល់ឃើញដូចខ្ញុំដែអត់ ?
Dr. HENG Sophal
=============
Workplace : Siem Reap Regional Eye Hospital
Address : http://www.facebook.com/EYEsiemreap
=============
General Eye Surgeon at Siem Reap Regional Eye Hospital,
Siem Reap province ( Angkor Wat temple ), Cambodia.
Tel: (+855) 92 22 2009 | (+855) 88 886 8836
E-mail: dr.sophal@gmail.com | www.sophal.info
ប្រតិកម្មជុំវិញអត្ថបទនេះ