កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 19 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 19 មិថុនា 2012

ជនជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​នគរបាល​កម្ពុជា​ចាប់ខ្លួន នៅភ្នំពេញ

លោក​Patrick Devillersត្រូវ​អាជ្ញាធរ​ចិន​ចោទ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ភរិយា​របស់​លោក​Bo Xilai
លោក​Patrick Devillersត្រូវ​អាជ្ញាធរ​ចិន​ចោទ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ភរិយា​របស់​លោក​Bo Xilai
© REUTERS

ដោយ សៀក សារិន

រឿង​អាស្រូវ​ពក់ព័ន្ធ​នឹង​លោក​ ប៉ូ​ ស៊ីឡៃ​ នៅ​ប្រទេសចិន​បាន​ធ្វើឲ្យ​ជនជាតិ​បារាំង​ម្នាក់​ជា​អ្នករងគ្រោះ។​ លោក​ Patrick Devillers ​ស្ថាបត្យករ​បារាំង​អាយុ​៥២ឆ្នាំ​ ដែលមាន​ទំនាក់ទំនង​មិត្តភាព និង​កិច្ចការ​ជាមួយ​គ្រួសារ​អតីត​ឥស្សរជន​ចិន​ឈ្មោះ ប៉ូ​ ស៊ីឡៃ​ បាន​ត្រូវ​នគរបាល​ចាប់ឃុំខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។ ក៏​ប៉ុន្តែ​គេពុំ​បាន​ដឹងថា​ តើ​ លោក​ Patrick Devillers ជាប់​ចោទ​ពី​បទ​អ្វី​ច្បាស់លាស់​នៅឡើយ។

អ្នកនាំពាក្យ​នៃ​ស្ថានទូត​បារាំង​នៅ​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP នៅល្ងាច​ថ្ងៃអង្គារ​ទី១៩​មិថុនា​ថា​ លោក​ Patrick Devillers ​ស្ថាបត្យករ​បារាំង​ ពិតជា​ត្រូវ​បាន​គេ​ចាប់​ឃុំខ្លួនមែន​ ហើយ​ស្ថាន​អធិការបតី (មន្រ្តីទទួលបន្ទុក​ជនជាតិ​បារាំង នៅបរទេស) បាន​ទាំង​ទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ឆ្លើយ​បំភ្លឺ​ពី​មូលហេតុ​នៃ​ការចាប់ឃុំខ្លួន លោក​ Patrick Devillers។
 
ចំណែកឯ​លោក​ទូច​ ណារ៉ុត​ អគ្គស្នងការប៉ូលិស​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​ថា​ ជនជាតិ​បារាំង​នេះ​បានត្រូវ​គេចាប់​ឃុំខ្លួន​ពីរ​សប្តាហ៍​មកហើយ​ ដោយមាន​សហការ​ពី​ប្រទេស​ចិន។
“យើង​បាន​ចោទ​សួរថា​  តើ​យើង​គួរ​បញ្ជូន លោក​ Patrick Devillers ​ទៅ​ប្រទេស​ចិន ឬ​ទៅ​ប្រទេស​បារាំង? ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​ទាមទារ​ឲ្យ​បញ្ជូន​ លោក​ Patrick Devillers ​ទៅ​ប្រទេស​ចិន​ដោយហេតុ​ថា  លោក​ Patrick Devillers ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​ចិន”។ សំណុំរឿងនេះ​នឹង​អាច​បង្ក​ឲ្យ​មាន​ជម្លោះការទូត​រវាង​បារាំង និង​ចិន៕

tags: កម្ពុជា - ចិន - នយោបាយ - បារាំង
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close