សៅរ៍ 11 កុម្ភៈ 2012
កម្មករកាត់ដេរ ដង្ហើយរកការដំឡើងប្រាក់ខែ ដើម្បីបានរស់នៅសមរម្យនឹងគេ

កម្មករកាត់ដេរដង្ហើយរកការដំឡើងប្រាក់ខែ ដើម្បី បានរស់នៅសមរម្យ
RFI/Siv Channa
សហជីពកម្មករ បានប្រកាសអាសន្នពីប្រាក់ខែកម្មករកាត់ដេរសព្វថ្ងៃ ដែលទទួលបានតិចតួច មិនគ្រប់នឹងការចំណាយ។ រីឯកម្មករកាត់ដេរក៏បានត្អូញត្អែរ ពីប្រាក់ខែដែលទទួលបានសព្វថ្ងៃត្រឹមតែ ៦១ ដុល្លារ ក្នុងមួយខែ។ ទាំងសហជីពកម្មករនិងទាំងកម្មករ បានដង្ហើយឲ្យរដ្ឋាភិបាល ថៅកែរោងចក្រ និងអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់កម្ពុជា ល្មមដល់ពេលគិតគូរដំឡើងប្រាក់ខែដល់កម្មករហើយ។ តាមការគិតគូរ ប្រាក់ខែសមរម្យរបស់កម្មករ គួរតែទទួលបាន ២៨១ ដុល្លារ។ នេះបើតាមគណៈកម្មការប្រាក់ឈ្នួលអាស៊ីដែលបានប្រកាសក្នុងវេទិកាមហាជនសម្រាប់កម្មកររោងចក្រកាត់ដេរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati




អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ