វៀតណាម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 29 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 29 កុម្ភៈ 2012

បក្ស​កម្មុយនិស្ត​វៀតណាម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ផ្ទៃក្នុង

លោក​អគ្គលេខាធិការបក្ស​កុម្មុយនិស្ត​វៀតណាម ង្វៀន ភូទ្រុង នៅក្នុង​កិច្ច​ប្រជុំ​គណបក្ស​ក្នុង​ទីក្រុង​ហាណួយ
លោក​អគ្គលេខាធិការបក្ស​កុម្មុយនិស្ត​វៀតណាម ង្វៀន ភូទ្រុង នៅក្នុង​កិច្ច​ប្រជុំ​គណបក្ស​ក្នុង​ទីក្រុង​ហាណួយ
©

ដោយ ឈាង បុប្ផា

គណបក្ស​កុម្មុយនិស្ត​វៀតណាម​បាន​បិទ​បញ្ចប់​សន្និសីទ​ថ្នាក់ជាតិ​រយៈពេល បីថ្ងៃ នៅថ្ងៃពុធ ទី ២៩ កុម្ភៈនេះ ដោយ​បាន​សន្យា​ធ្វើកំណែទម្រង់​ផ្ទៃក្នុង​គណបក្ស។ គណបក្ស​សន្យា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ជួរបក្ស និង​ដោះស្រាយ​បញ្ហា​ចម្បង​មួយចំនួន​ទាក់ទង​នឹង​អាកប្បកិរិយា​ខុសឆ្គង​របស់​សមាជិក​គណបក្ស​ឡើង​វិញ។

បទអត្ថាធិប្បាយ​របស់​ឈាង បុប្ផា
 

29/02/2012 by ឈាង បុប្ផា

 

អំពើពុករលួយ និង​អយុត្តិធម៌​គឺ​ជា​មូលហេតុ​​ចំបង​ដែល​បាន​ទាញ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​កាន់អំណាច​ឲ្យ​បាន​ធ្លាក់ចុះ ទាំង​ក្នុង​ចំណោម​ប្រជាជន និង​សមាជិក​ជាន់ទាប​របស់​បក្ស ក្នុង​រយៈប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។
 
គណបក្ស​បាន​សន្យា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​កែតម្រង់​អាកប្បកិរិយា​របស់​សមាជិក​ខ្លួនឯង​វិញ ព្រោះ តែ​គេ​បាន​សង្កេត​ឃើញ​ថា អំពើ​ពុករលួយ​ដែល​បង្ក​ដោយ​ មន្រ្តី​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​បាន​បង្ក​ឲ្យ​មានកំហឹង តវ៉ា​កាន់តែ​ច្រើន​របស់​ប្រជាជន​វៀតណាម។ មន្រ្តី​ថ្នាក់​មូលដ្ឋាន ភាគច្រើន គឺ​ជា សមាជិក​គណបក្ស​វៀតណាម ដែល​ត្រូវ​ប្រជាជន​រិះគន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​លក់ដីធ្លី​របស់​ប្រជាជន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ លើស​ពីនោះ មន្រ្តី​ប៉ូលិស​កាន់តែ​ច្រើន​ជា​មុខ​សញ្ញា​ប្រឆាំង​របស់​ប្រជាជន​ដែល​បាន​ធ្វើ​ការតវ៉ា​ចំពោះ​អំពើ​អយុត្តិធម៌ ក្នុង​សង្គម។
 
បច្ចុប្បន្ននេះ បក្ស​កុម្មុយនិស្ត​វៀតណាម​មាន​សមាជិក​បច្ចុប្បន្ន​ជិត ៤លាននាក់ និង​ចង់​ស្វែងរក​សមាជិក​បន្ថែមទៀត ក្នុង​ចំណោម​ប្រជាជន​ជាង ៨៦​លាន​នាក់​ ដើម្បី​ទ្រទ្រង់​និរន្តភាព​របស់​បក្សកុម្មុយនិស្ត ដែល​ជា​គណបក្ស​តែមួយ គត់ និង​គ្រប់គ្រង​អំណាច​នៅវៀតណាម។
 
លោក​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម ង្វៀន ភូទ្រុង​បាន​និយាយ​ប្រាប់​សមាជិក​ជាន់ខ្ពស់​បក្ស​កាលពីថ្ងៃ​បើក​សន្និសីទ ថា អំពើពុករលួយ និង​អាកប្បកិរិយា​មិនល្អ​របស់​សមាជិក​គណបក្ស គឺ​ជា​គ្រោះថ្នាក់​សម្រាប់​​អនាគត​គណបក្ស។ លោក​បាន​ចោទ​ជាសំណួរថា តើ​គណបក្ស​នឹង​ជា​របស់​អ្នកណា​ទៅ​ថ្ងៃ​មុខ ប្រសិន​បើ​មន្រ្តី​មួយចំនួន​របស់​បក្ស​កំពុង​រកស៊ី មាន​បាន យ៉ាងឆាប់ រហ័ស និង​រស់នៅ​យ៉ាងស្រួល គឺខុសឆ្ងាយ​ពេក​ពី​អ្នកធ្វើការ​ដទៃទៀត ដែល​កំពុង​រស់នៅ​ក្នុង​ជីវភាព​ទន់ខ្សោយ។
 

ដើម្បី​ទាក់ទាញ​ប្រជាជន អគ្គលេខាធិការ​បក្សកុម្មុយនិស្ត បាន​ប្រកាស គំាទ្រ​ឲ្យ​គេ​បង្កើត​ប្រព័ន្ធ បោះឆ្នោតទំនុកចិត្ត​មួយ​ដែល​អនុញ្ញាតឲ្យ​ប្រជាជន​អាច​បោះឆ្នោត​ប្រឆាំង​សមាជិក​គណបក្ស​ណាដែល​មិន​បាន​អនុវត្ត​មុខងារ​របស់ខ្លួន​ឲ្យ​បាន​សមរម្យ។ នេះ ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​វៀតណាម​ដែល​ប្រជាជន​សាមញ្ញ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​រិះគន់​សមាជិក​គណបក្ស៕

 

tags: គណបក្សនយោបាយ - វៀតណាម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close