USAID ផ្តល់៣០លានដុល្លារសម្រាប់ការប្រយុទ្ធនឹងជំងឺអេដស៏
កម្ពុជានឹងទទួលបានជំនួយថវិកាចំនួន៣០លានដុល្លារនៅក្នុងឆ្នាំ២០១២នេះ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID) ដើម្បីប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធនឹងជំងឺអេដស៍។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោក Flynn Fuller នាយកបេសកកម្មនៃUSAID នៅចំពោះមុខមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដូចជាលោកឧបនាយករដ្ឋមន្ត្រី ញ៉ឹក ប៊ុនឆៃ លោករដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីប្រារព្ធខួបឆ្នាំទី៥០នៃការបង្កើតUSAID ឆ្នាំទី២០នៃវត្តមានទីភ្នាក់ងារនេះនៅកម្ពុជា។
ពិធីនេះត្រូវបានរៀបចំនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃទី២២ សីហានេះ។ លោក Flynn Fuller បានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងមានសមិទ្ធផលជាច្រើនដែលត្រូវអបអរដូចជា យើងបានកាត់បន្ថយអាត្រាស្លាប់របស់មាតាក្នុងពេលសម្រាលបុត្រ យើងបានជួយឲ្យកុមារមានឱកាសរស់រានមានជីវិតរហូតដល់ក្រោយខួបប្រាំឆ្នាំរបស់ពួកគេ យើងបានជួយកាត់បន្ថយការរាលដាលនៃជំងឺអេដស៍ និងការពារប្រជាជនកម្ពុជា ឲ្យរួចផុតពីជំងឺនេះទាំងតាមរយៈការផ្តល់ថ្នាំព្យាបាល និងព័ត៌មាន»។
លោក William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ « ទីភ្នាក់ងារUSAID និងដៃគូអភិវឌ្ឍជាអង្គការសង្គមស៊ីវិលនានាបានសម្រេចនូវការប្រែប្រួលយ៉ាងស៊ីជម្រៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ