អានតួអត្ថបទ
ចិន-អាមេរិក

អាមេរិក៖ ចារកម្ម​បច្ចេកវិទ្យា​របស់​ចិន​ឈាន​ដល់​កំរិត​កំពូល

ថវិកា​យោធា​ចិន​ដែល​ចេះ​កាន់តែ​កើន​ឡើង បាន​ធ្វើ​ឲ្យ​មហាអំណាច​អាមេរិក​កើត​មាន​ក្តីបារម្ភ។ ឥលូវនេះ​ទៀត អាមេរិក​កំពុង​បារម្ភ​ពីការដែល​ចិន​អភិវឌ្ឍ​ផ្នែក​ចារកម្ម​បច្ចេកវិទ្យា​ដល់​ចំណុច​កំពូលមួយ។ យោង​តាម​របាយការណ៍​ដែល​ត្រូវ​បង្ហាញ​នៅ​សភា​កាលពីថ្ងៃព្រហស្បតិ៍ ទី ៩ មីនា ឆ្នាំ ២០១២ ចារកម្ម​បច្ចេកវិទ្យា​ទំនើប​របស់​ចិន គឺជា​គ្រោះថ្នាក់ គំរាម​កំហែងខ្លាំង​​ប្រព័ន្ធ​ការពារ​ជាតិ​អាមេរិក។

© REUTERS
ផ្សាយពាណិជ្ជកម្ម

 

សមត្ថភាព​របស់​ចិន​ក្នុង​ផ្នែក​ចារកម្ម​បច្ចេកវិទ្យា​បាន​ឡើង​ដល់​កម្រិត​មួយ​ខ្ពស់ មិន​ធ្លាប់មាន។ វា​គ្រោះថ្នាក់​ដែល​មាន​រូបរាង​ពិតប្រាក​មែន ​សម្រាប់​បេសកកម្ម​យោធា​អាមេរិក ក្នុង​ករណី​មាន​សង្រ្គាម​ផ្ទុះឡើង​រវាង​ប្រទេស​ទាំង​ពីរ។ គ្រោះថ្នាក់​របស់​ចារកម្ម​បច្ចេកវិទ្យា​ចិន ត្រូវ​បាន​បញ្ចេញ​​ឲ្យ​ឃើញ នៅក្នុង​របាយការណ៍​មួយ​កម្រាស់ ១៣៦​ទំព័រ ដែល​សរសេរ​ដោយ​ក្រុមអ្នកជំនាញ​ ​សម្រាប់​គណៈកម្មការ​សភា អាមេរិក ទទួល​បន្ទុក​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ​រវាង​ចិន និង​អាមេរិក។

តាម​អ្នកសរសេរ​របាយការណ៍ ក្រុមហ៊ុន​ចិន​មួយចំនួន​បាន​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​បរទេស​ខាងផ្នែក​បច្ចេកវិទ្យា។ គឺ​ក្រុមហ៊ុន​ចិន​ទាំង​នោះ​ដែល​បាន​ជួយ​កងទ័ព ចិន ឲ្យ​បោះជំហាន ឈានមុខ​លឿន ក្នុង​ការស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​យោធា។

កងទ័ព​ចិន​បាន​ឲ្យ​តម្លៃ​ខ្លាំង​ទៅលើ​សង្រ្គាម​បច្ចេកវិទ្យា។ ថ្នាក់ដឹកនាំ​របស់​កងទ័ព​ចិន​បាន​បណ្តុះ​គំនិត​ដែល​ថា ដើម្បី​បាន​ជោគជ័យ​លើ​សមរភូមិ គេ​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ប្រព័ន្ធ​បច្ចេកវិទ្យា​យោធា​របស់​សត្រូវ។

តាមរបាយការណ៍​របស់​អាមេរិក អ្នកជំនាញ​របស់​កងទ័ព​ចិន​កំពុង​ធ្វើ​ចារកម្ម​បច្ចេកវិទ្យា គឺ​លួច​យកការណ៍ ជា​ប្រចាំ​លើ ទិន្ន័យ ប្រព័ន្ធ​បញ្ជា និង​ប្រព័ន្ធ​ត្រួតពិនិត្យ​លើ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​របស់​អាមេរិក។ ការយកបាន​ព័ត៌មាន​ទាំងនេះ អាច​ធ្វើ​ឲ្យ​ចិន​វាយប្រហារ​ទៅ​លើ​ទីតាំង​យោធា​សំខាន់ៗ​បាន មុន​អាមេរិក​ដឹងខ្លួន នៅក្នុង​ករណី​ប្រទេស​ទាំងពីរ​ផ្ទុះសង្រ្គាម​ដាក់គ្នា។ ចារកម្ម​បច្ចេកវិទ្យា​របស់​ចិន​អាច​គំរាម​ដល់​បេសកកម្ម​យោធា​របស់​អាមេរិក ជាពិសេស​នៅក្នុង​ករណី​ដែល​អាមេរិក​ចង់​ការពារ​តៃវ៉ាន់​ពី​ការឈ្លានពាន​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ