អានតួអត្ថបទ
ភូមា-អាមេរិក

អាមេរិក​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ដាក់​ទៅ​លើ​ភូមា

ប្រមុខការទូត​អាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី ៤​មេសា​ថា អាមេរិក​ នឹង​ដក​ចេញ​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​​ពី​ប្រទេស​ភូមា។ ការដកទណ្ឌកម្ម​ពីភូមា គឺ​ជា​រង្វាន់​ដែល​អាមេរិក​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ដែល​បាន​ធ្វើ​កំណែទម្រង់ ដោយ​បាន​រៀបចំ​​ការបោះឆ្នោត កាលពី​ថ្ងៃ​អាទិត្យ។ រដ្ឋអំណាច​ភូមា​បាន​ប្រកាស​ផ្លូវការ​ថា គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជីបាន​​ឈ្នះសំឡេងឆ្នោត​ភាគច្រើន គឺ​៤៤​ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​៤៥​ដែល​គេ​ដាក់​ឲ្យ​ប្រកួតប្រជែង។ 

បុរស​ភូមា​កាន់​អត្ថសញ្ញាណប័ណ្ណ​ដើម្បី​ដូរ​លុយ​ដុល្លារ​​នៅកន្លែង​ដូរលុយ​
បុរស​ភូមា​កាន់​អត្ថសញ្ញាណប័ណ្ណ​ដើម្បី​ដូរ​លុយ​ដុល្លារ​​នៅកន្លែង​ដូរលុយ​ © REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុង​គម្រោង​បន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ភូមាប្រមុខការទូត​អាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន ​បាន​លើក​ឡើង​ពី​ការតែងតាំង​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​នៅក្នុង​ប្រទេស​ ភូមា នៅ​ក្នុង​ពេលឆាប់ៗ​ខាងមុខ​នេះ។ នេះ​ជា​លើកទីមួយ​ដែល​​អាមេរិក​​មាន​ឯកអគ្គរដ្ឋទូត​របស់ខ្លួន នៅភូមា គឺ​គិតចាប់តាំងពី​ឆ្នាំ១៩៨៨ ដែល​អាមេរិក និង​ ភូមា​មាន​ទំនាក់​ទំនង​ល្អក់កករ​ជាមួយ​គ្នា ដោយ​រហូតមក អាមេរិក​គ្រាន់តែ​មាន​​អ្នកតំណាង​របស់ខ្លួន​ម្នាក់​នៅ​ភូមា។

ក្រៅតែ ​ពីតែងតាំង​ឯកអគ្គរដ្ឋទូត​ខ្លួន​ប្រចាំនៅភូមាទីក្រុង​វ៉ាស៊ីនតោន​នឹង​ អនុញ្ញាត​ផងដែរ​ឲ្យ​មន្រ្តីជាន់ខ្ពស់​ភូមា​ចូលទៅក្នុង​ទឹកដីអាមេរិក។អាមេរិក ​គ្រោង​នឹង​បើក​ការិយាល័យ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អាមេរិកក្នុង​ប្រទេស​ ភូមា។មួយវិញទៀតអាមេរិក​បាន​សម្រេច​ដក​ចេញ​ទណ្ឌកម្មទៅលើការនាំចេញ​សេវា​ ហិរញ្ញវត្ថុ​ទៅ​ប្រទេស​ភូមាដែល​អាមេរិក​បាន​ហាមឃាត់ជិត​ពីរទសវត្សរ៍ដោយសារ​ តែ​អំណាច​ផ្តាច់ការ​របស់​របបសឹក។នេះ​មាន​ន័យថាអំណើះតទៅ​អ្នកវិនិយោគ​ អាមេរិកំាង​ដែល​ចង់​វិនិយោគ​ទៅលើ​សេវា​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ភូមាគេ​អាច ​ធ្វើ​ទៅបាន។

សម្រាប់ ​ប្រមុខ​ការបរទេស​អាមេរិកចំណុច​នេះ​សំខាន់​ជាងគេព្រោះ​វា​ជួយ​ជំរុញ​ដល់​ ការបើក​ផ្លូវទំនើបកម្ម​សេដ្ឋកិច្ច​របស់​ភូមា​ឡើង​វិញព្រោះថារហូតមកដល់​ពេលនេះ ​វិស័យ​ធនាគារ​​ភូមា​នៅមិនទាន់​រីកចម្រើន។អាមេរិកជឿថាកាលណា​សេដ្ឋកិច្ច​ដើរ​ ទៅមុខនោះ​កំណែទម្រង់​នយោបាយ​​នឹងបោះជំហានទៅមុខដែរ។

លោកស្រី​អ៊ុងសាន ស៊ូជី​ស្វាគម​ប្រជាជន​ដែល​អបអរ​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត
លោកស្រី​អ៊ុងសាន ស៊ូជី​ស្វាគម​ប្រជាជន​ដែល​អបអរ​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត ©Reuters

បើ ​ប្រទេស​លោក​ខាងលិច​ចាប់ធ្វើ​វិនិយោគ​ជាមួយ​ភូមានោះ​ភូមា​អាច​កាត់បន្ថយ​ ឥទ្ធិពលនិង​ជំនួញ​រកស៊ី​ផ្តាច់មុខជាពិសេស​របស់ចិន​ក្នុង​ប្រទេស​ ភូមា។លោកស្រី​អ៊ុងសានស៊ូជីជ័យលាភី​ណូបែល​សន្តិភាព​ធ្លាប់​ជំទាស់​មិនចង់​ឲ្យ ​គេ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ភូមា​ទេ។ កន្លងមក​ទណ្ឌកម្ម​​​នេះ​​ប៉ះតែទៅលើ​ប្រយោជន៍​របស់​មន្រ្តី​រដ្ឋាភិបាល។ ចំណែក​​ប្រជាជន​ភូមា​វិញនឹង​មិន​ទទួលបាន​ប្រយោជន៍​ពីការ​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក ពីព្រោះ​ប្រជាជន​ភូមារស់ពឹង​នឹង​កសិកម្មដែលមិនស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក។

បើទោះជា ​អាមេរិក​បាន​ស្វាគម​ជ័យជំនះ​ជា​ប្រវត្តិសាស្រ្ត​របស់​មេដឹកនាំ​បក្ស​ ប្រឆាំង​ភូមាគឺ​អាមេរិកផ្តល់​ជា​រង្វាន់​ខ្លះ​ដល់​រដ្ឋាភិបាលភូមា​ដែល​បាន​ បង្ហាញថាខ្លួន​កំពុង​ធ្វើ​កំណែទម្រង់​ពិតមែន។ប៉ុន្តែអាមេរិក​នៅតែ​ ប្រុងប្រយ័ត្ន​មិន​ដកទណ្ឌកម្ម​ទាំងអស់និង​ភ្លាមៗ។ ជាក់ស្តែង​អាមេរិក​​នៅបន្ត​ ដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​សំដៅ​បុគ្គលនិង​ស្ថាប័ន​ភូមា​ណា​ដែល​មាន​ សកម្មភាព និង​​នយោបាយ​បិទខ្ទប់​រំលោភសិទ្ធិសេរីភាព​ប្រជាជន​ភូមា។

ជារួមអាមេរិក ​នៅបន្ត​រក្សា​ទណ្ឌកម្ម​មួយចំនួនទៀតដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ ស៊ីវិល​ភូមា​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយនិង​បញ្ឈប់​សង្រ្គាម​ជាមួយ​ជនជាតិ​ ភាគតិច។ អ្វី​ដែល​សំខាន់ដែរនោះគឺ​អាមេរិក​ចង់​ឲ្យ​ភូមា​បិទបញ្ចប់​ សហប្រតិបត្តិការ​​​យោធា​ជាមួយ​ប្រទេស​កូរ៉េខាងជើងដែល​រហូតមកដល់​ពេលនេះ​ អាមេរិក​ចោទថា កំពុង​ជួយ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរសម្ងាត់​ឲ្យ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ