ស.រ.អា. - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 27 សីហា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 27 សីហា 2011

ការប្រកាស​អាសន្ន​អំពី​ព្យុះ​សង្ឃរា​អ៊ីរ៉ែន​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត

ខ្យល់​ព្យុះ​សង្ឃរា អ៊ីរ៉ែន មើ​ល​តាម​ satellite ថ្ងៃ​ទី​២៥​សីហា​២០១១
ខ្យល់​ព្យុះ​សង្ឃរា អ៊ីរ៉ែន មើ​ល​តាម​ satellite ថ្ងៃ​ទី​២៥​សីហា​២០១១
REUTERS/NOAA/National Environment Satellite

ដោយ វីនស្តុន រតនា

ក្នុង​ចន្លោះ​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​ពី​ការមក​ដល់​នៃ​ព្យុះ​សង្ឃរា​អ៊ីរ៉ែន​ ​ ​ អាជ្ញាធរ​អាមេរិកាំង​បាន​ប្រកាស​អាសន្ន​ ជាទូទៅ​ នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​ស.រ.អា.​។​ អាជ្ញាធរ​នៃ​រដ្ឋ​ជាប់​ពាក់​ព័ន្ធ​ ចាប់​តាំង​ពី​Caroline​ខាង​ជើង​រហូត​ដល់​Massachussetts​ បាន​ប្រកាស​អាសន្ន។​ អាកាសយាន​ដ្ឋាន​ធំៗ​ទាំង​បី​នៃ​តំបន់​New​ York​ ត្រូវ​បិទ​មិន​ឱ្យ​មាន​ការហោះ​ហើរ​ នៅ​ក្នុង​ប្រទេស ​និង​ជា​អន្តរជាតិ​ នៅ​ថ្ងៃ​សៅរ៍​២៧​សីហា​នេះ។​ អ្នក​ក្រុង​New​ York​ចំនួន​២៥ម៉ឺន​នាក់​ដែល​រស់​នៅ​តាម​បណ្តោយ​មាត់​សមុទ្រ​បាន​ទទួល​បទ​បញ្ជា​ឱ្យ​ជម្លៀស​ចេញ​ពី​លំនៅ​ឋាន​ខ្លួន។

សេចក្តី​រាយការណ៍​របស់ Jean -Louis Pourtet ពីទីក្រុង​វ៉ាស៊ីនតោន ប្រែ​សម្រួល​ដោយ វីនស្តុន រតនា
 

27/08/2011

 

tags: គ្រោះធម្មជាតិ - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
Close