កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 04 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 04 កុម្ភៈ 2012

ខ្មាន់​កំាភ្លើង​២​នាក់​នៅ​ក្រុមហ៊ុន​TTY របស់​ទីប្រឹក្សា​នាយ​ក​រដ្ឋមន្រ្តី​ត្រូវ​ចាប់ខ្លួន

នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ចំ​ៗ​ទៅ​លោក ណា ម៉ារឌី ទីប្រឹក្សា​ផ្ទាល់ និង​ជាប្រធាន​ក្រុមហ៊ុន​TTY ដែល​បាន​បណ្តោយ​ឲ្យ​សន្តិសុខ​របស់​ខ្លួន បាញ់​ប្រហារ​លើ​ក្រុម​ប្រជា​ពលរដ្ឋ តវ៉ា​ដីធ្លី​នៅ​ខេត្ត​ក្រចេះ កាល​ពី​ខែ​មករា
នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ចំ​ៗ​ទៅ​លោក ណា ម៉ារឌី ទីប្រឹក្សា​ផ្ទាល់ និង​ជាប្រធាន​ក្រុមហ៊ុន​TTY ដែល​បាន​បណ្តោយ​ឲ្យ​សន្តិសុខ​របស់​ខ្លួន បាញ់​ប្រហារ​លើ​ក្រុម​ប្រជា​ពលរដ្ឋ តវ៉ា​ដីធ្លី​នៅ​ខេត្ត​ក្រចេះ កាល​ពី​ខែ​មករា
RFI/Channa Siv

ដោយ ទេព សុរ៉ាវី

ក្រោយ​ពី​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ព្រមាន​ចំ​ៗ ទៅ​លោក ណា ម៉ា​រ​ឌី ទី​ប្រឹក្សា​ផ្ទាល់ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​TTY ដែល​បាន​បណ្តោយ ឲ្យ​សន្តិសុខ​រប​ស់​ខ្លួន បាញ់​ប្រហារ​លើ​ក្រុម​ប្រជា​ពល​រដ្ឋ តវ៉ា​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ កាល​ពី​ខែ​មុន​រួច​មក នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ សន្តិ​សុខ​២​នាក់​ជា​ជន​ដៃ​ដល់ ក្នុង​ការ​បាញ់​រះ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ក្នុង​ទី​ស្នាក់​ការ​កណ្តាល របស់​ក្រុម​ហ៊ុន​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ​។

សេចក្តី​រាយការណ៍របស់ ទេព សុរ៉ាវី ពី​ភ្នំពេញ
 

04/02/2012 by ទេព សុរ៉ាវី

ត្រឹម​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន សន្តិ​សុខ​ក្រុម​ហ៊ុន​TTY ២​នាក់​ដែល​បាន​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​៤​នាក់ រង​របួស ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​​ខេត្ត​ក្រចេះ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ សមត្ថ​កិច្ច​នគរបាល​ខេត្ត​ក្រចេះ បាន​សហការ​ជា​មួយ​សមត្ថ​កិច្ច​ក្រសួង​មហា​ផ្ទៃ ដើម្បី​ចាប់​ខ្លួន​បុរស​២​នាក់ ជា​សន្តិ​សុខ​ក្រុម​ហ៊ុន TTY។ ​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង នៅ​ក្នុង​ស្នាក់​ការ​កណ្តាល ក្រុម​ហ៊ុន​ដែល​ស្ថិត​នៅ​ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំ​ពេញ​។

លោក គៀត ចន្ទ​ថា​រិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហា​ផ្ទៃ មិន​បាន​ប្រាប់​ពី​ព័ត៌​មាន​លំអិត នៃ​ការ​ចាប់​ខ្លួន​សន្តិ​សុខ​ក្រុម​ហ៊ុន​ឯក​ជន ដែល​ទទួល បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នោះ​ឡើយ​។
 
តែ​​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា​ការ​ចាប់​ខ្លួន សន្តិ​សុខ​ក្រុម​ហ៊ុន TTY ធ្វើ​ឡើង​តាម​ដី​កា​របស់​តុលាការ​ខេត្ត​។ ជន​សង្ស័យ ជាប់​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​កាន់​កាប់​អាវុធ​ខុស​ច្បាប់ ។​ក្រោយ​ពី​ចាប់​ខ្លួន សមត្ថ​កិច្ច​ខេត្ត​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​២​នាក់ ភ្លាម​ៗ​ទៅ​ស្នង​ការ​ខេត្ត​ក្រចេះ ដើម្បី​កសាង​សំនុំ​រឿង បញ្ជូន​ទៅ​កាន់​តុលា​ការ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។
 
ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប្រកាស​សុំ​ទោស​ផ្ទាល់​មាត់​ដល់​ប្រជា​ពលរដ្ឋ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី ដែល​ឈាន​ដល់​អំពើ​ហិង្សា​។
 
លោក ហ៊ុន សែន បាន​ព្រមាន​ដល់​លោក​ឧកញ៉ា ណា ម៉ារឌី ទី​ប្រឹក្សា​ផ្ទាល់ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​TTY ត្រូវ​ប្រគល់​សន្តិ​សុខ​ការ​ពារ​ក្រុម​ហ៊ុន​២​នាក់ ជា​ជន​ដៃ​ដល់​ទៅ​សមត្ថកិច្ច​ដើម្បី​ចាត់​ការ បើ​មិន​ដូច្នោះ​ទេ លោក​ឧកញ៉ា ណា ម៉ារ​ឌី ត្រូវ​តែ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​។
នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​ដកហូត​ដី​ពី​ក្រុម​ហ៊ុន​ឯក​ជន​មក​វិញ ប្រសិន​ជា​ផ្ទុះ​អំពើ​ហិង្សា​ជា​មួយ​ប្រជា​ពលរដ្ឋ​៕

tags: កម្ពុជា - សង្គម
អត្ថាធិប្បាយ (7)

កំណែប្រែសន្សឹមៗ

អំណាចប្រមូលផ្តុំលើបុគ្គលតែម្នាក់មានប្រសិទ្ធិភាព តែនឹងមានវិបត្តិពេលបុគ្គលម្នាក់នោះមានបញ្ហាអ្វី​កើតឡើង។ ក្នុងរបបប្រជាធិបតេយ្យអំណាចមិនត្រូវស្ថិតក្រោមសម្តេចហ៊ុនសែនតែម្នាក់ទេ តែកំណែ​ប្រែត្រូវធ្វើដោយសន្សឹមៗ។ ការវិវត្តទើបជាគោលការណ៍ប្រជាធិបតេយ្យ មិនមែនបដិវត្តន៍ទេ។

សូមតុលាការរកឲ្យឃើញថា

សូមតុលាការរកឲ្យឃើញថា តើនណាជាអ្នកបញ្ជាឲ្យបាញ់ លើបាតុករ ? ហើយអាជ្ញាធរ សមត្ថកិច្ច តុលាការ ត្រូវតែហានបំពេញតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ មិនមែនទាល់ តែនាយករដ្ឋមន្រ្តីស្រែកទើប ធ្វើតាមនោះទេ ត្រូវយកភ្នែកមើលពីច្បាប់ តួនាទី និងការទទួលខុសត្រូវ នៃ សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងតុលាផង៕

Is it human right respect?

Is it human right respect? for the poor villagers after shooting,no police or law intervention but Mr.prime minister said... everything are going very fast.

សម្តីជាច្បាប់រឺ?

ពិតេជាគួរអោយអស់សំណើចណាស់!!!!!!!!!!​​ តើសម្តេចមានមើលឃើញអ្នករងគ្រោះ​នៅបឹងកក់ និងបូរីគីឡាទេ? គេចាប់ គេវាប់ធ្វើបាបរហូតដល់សន្លប់នោះ?​

Yes, You are right , I just

Yes, You are right , I just wonder .if Somdach Hun sen doesn't take action what it will happen?

ច្បាប់ស្ថិតនៅលើសំដីរបស់នាយករដ្ឋមន្រ្តីតែម្នាក់

សម្តេចអាចបញ្ជាគ្រប់ស្ថាបន៍ សូមសម្តេចមានសុខភាពល្អដើម្បីដាក់បញ្ជាទៀតចុះ

siem reap

ទល់តែមានបញ្ជាពីនាយករដ្នមន្រ្តីទើបចាប់ជនល្មើសបាននេះឬដែលហៅថាប្រទេសកាន់លទ្ធិប្រជាធិបតិយ្យ។តើច្បាប់នៅនិងមាត់របស់អ្នកដឹកនាំឬ?

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close