អានតួអត្ថបទ
កម្ពុជា

អង្គការ​តម្លា​ភាព​កម្ពុ​ជា​លើក​ទឹក​ចិត្ត​យុវ​ជន​អោយ​និពន្ធ​រឿង​ខ្លី ​ស្ដី​ពី​​អំពើ​ពុក​រលួយ

អង្គការ​តម្លាភាព​កម្ពុ​ជា ប្រកាស​ឲ្យ​យុវជន​ចូលរួម​ប្រកួតប្រជែង យក​រង្វាន់​ជា​កុំព្យូទ័រ និង​ទូរស័ព្ទដៃ តាមរយៈ​ការ​សរសេរ​រឿង​ខ្លី ទៅតាម​ល័ក្ខ​ខ័​ណ្ឌ​​ដែល​បានស្នើ​ឡើង ទាក់ទង​ទៅនឹង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ។

រូបភាព​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​សរសេរ​រឿងខ្លី របស់​អង្គការ​តម្លាភាព​កម្ពុជា
រូបភាព​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​សរសេរ​រឿងខ្លី របស់​អង្គការ​តម្លាភាព​កម្ពុជា អង្គការតម្លាភាពកម្ពុជា
ផ្សាយពាណិជ្ជកម្ម

ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​ឲ្យ​ចូលរួម​កាន់តែខ្លាំង​ឡើង​ថែមទៀត អង្គការ​​តម្លាភាព​កម្ពុជា​​បានប្រកាស​ជា​សាធារណៈ ឲ្យ​យុវជន​ដាក់ពាក្យ​ចូលរួម​សរសេរ​រឿង​ខ្លី​ទាក់ទង​ទៅ​​នឹង​ ការយល់ដឹង​នៃ​អំពើពុករលួយ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​អ្នក​ជាប់​លេខ ៥នាក់​ ត្រូវបាន​លើកទឹកចិត្ត​ផ្តល់​ជា​រង្វាន់។

លោក លី ពិជ័យ មន្ត្រី​កម្មវិធី​យុវជន​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​ថ្លែងថា ការប្រកួតប្រជែង​សរសេរ​រឿង​ខ្លី​នេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​យុវជន​មានឱកាស​ចូលរួម និង​យល់​កាន់តែច្បាស់​ពី​ការ​ប្រឆាំងនឹង​អំពើពុករលួយ។ ជាមួយគ្នានេះ ​យុវជន​នឹង​ត្រូវធ្វើ​យ៉ាងដូចម្តេច ជា​គំរូ​គេ ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ នេះ​បើតាម​ការបញ្ជាក់​ពី​លោក លី ពិជ័យ។

តាមរយៈ​ការប្រកាស​របស់​អង្គការ​តម្លាភាព​កម្ពុជា​ យុវជន​ដែល​អាច​ចូលរួម​ប្រកួតប្រជែង​និពន្ធ​បាន ​គឺ​ត្រូវមាន​អាយុ​ចាប់ពី១៥ ទៅ៣០ឆ្នាំ ដោយ​បេក្ខជន​ម្នាក់​អាច​ផ្ញើ​​រឿង​ខ្លី​តែមួយ​ប៉ុណ្ណោះ គឺ​រឿង​សរសេរ​ដោយ​ដៃ​ ឬ​វាយ​កុំព្យូទ័រ​ជា​អក្សរ​ខ្មែរ ហើយ​មិន​លើសពី៣ទំព័រ។

ដោយឡែក​ចំពោះ​ខ្លឹមសារ​វិញ គឺ​ត្រូវ​ឆ្លើយតប​ទៅ​​នឹង​​ការរៀបរាប់​ពី​សកម្មភាព​ចូលរួម​ក្នុង​កម្មវិធី​របស់​អង្គការ​តម្លាភាព​កម្ពុជា​ជា​លើកដំបូង ព្រមទាំង​បង្ហាញ​ពី​ពេលវេលា​និង​សារៈសំខាន់​ផងដែរ។ ការរៀបរាប់​ដោយ​ពី​ការផ្លាស់ប្តូរ​ដោយផ្ទាល់​ខ្លួន ឬ​សហគមន៍​បន្ទាប់ពី​បាន​ចូលរួមក្នុង​កម្មវិធី​ដែល​រៀបចំឡើង​ដោយ​អង្គការ​តម្លាភាព​កម្ពុជា ក៏​ជា​លក្ខខណ្ឌ​មួយ​ដែរ ដោយ​ណែនាំ​ឲ្យ​អ្នកចូលរួម​កុំ​ឃ្លាតឆ្ងាយ​ពីនេះ នៅក្នុង​សំណេរ​របស់ខ្លួន។ 

រីឯ​អ្នក​ជាប់​ជា​ជ័យលាភី​វិញ សម្រាប់​លេខ១ នឹង​ទទួលបាន​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង ហើយ​ចាប់ពី​លេខ ២ ដល់​លេខ៥ ម្នាក់ៗទទួលបាន​ទូរស័ព្ទដៃ​មួយគ្រឿង។

សូមបញ្ជាក់ថា​ ក្រៅពី​ការបង្ហាញ​ទិន្នន័យ​ដែល​បាន​រកឃើញថា​មាន​ស្ថាប័ន​ចំនួន ៤ ទាក់ទង​ទៅ​នឹង​​អំពើពុករលួយ​ច្រើនជាងគេ ​គឺ​ស្ថាប័ន​តុលាការ ស្ថាប័ន​ប៉ូលីស មន្ត្រី​សាធារណៈ និង​គណបក្សនយោបាយ​នោះ អង្គការ​តម្លាភាព​កម្ពុ​ជា​តែងតែ​បង្កើន​ការផ្សព្វផ្សាយ អបរំ និង​ស្នើ​ឲ្យ​​យុវជន​ជា​សសរទ្រូង​ប្រទេសជាតិ ​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​អង្គការ​នេះ​បានរៀបចំ​កម្មវិធី​ជាច្រើន​អំឡុង​ពេលមុន​ និង​ក្រោយ​ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ