ថៃ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 11 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 12 កក្កដា 2012

ថៃ​​​ដោះលែង​​​ជនជាតិ​​​អាមេរិកាំងម្នាក់​ជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះចេស្តា​​​

ព្រះមហាក្សត្រថៃ​ភូមីបុល( Bhumibol Adulyadej) អមដោយមហាក្សត្រីយានី Sirikit(រូបស្ថាំ)
ព្រះមហាក្សត្រថៃ​ភូមីបុល( Bhumibol Adulyadej) អមដោយមហាក្សត្រីយានី Sirikit(រូបស្ថាំ)
REUTERS/Royal Household/

ដោយ នុយ ប៊ែរណាដែត

ជន​​ជាតិ​​​អាមេរិកាំង​​ម្នាក់​​​ដើម​​​កំណើត​​​ថៃ​​​ឈ្មោះJoe Wichai​ Commart​ Gordon​​ទើប​​​​បាន​​​​​​​ទទួល​​​​ការ​​​​លើក​​លែង​​​ទោស​​​​ពី​​​​ព្រះ​​មហាក្សត្រ​​​​និង​​​​​​ដោះលែង​​​ឲ្យ​​​មាន​​​សេរីភាព​​​វិញ​​​​នៅ​​​ល្ងាច​​​ថ្ងៃ​ទី ១០​កក្កដា ២០១២។​ លោក ​Gordon​​​ធ្លាប់​ត្រូវ​បាន​តុលាការ​ថៃ​កាត់​ទោស​តាំងពីខែធ្នូ​ឆ្នាំ​មុន​ ឲ្យ​ជាប់​ឃុំ​ឃាំង​​​ក្នុង​ពន្ធនាគារ ចំនួន​៣០​ខែ​ពីបទជេរ​​ប្រមាថ​ព្រះចេស្តា​។

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត
 

11/07/2012 by នុយ ប៊ែរណាដែត

ជនជាតិអាមេរិកាំង​ឈ្មោះ​ Joe Wichai Commart Gordon នេះ​ត្រូវ​​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នៅ​ខែ​​ឧសភា​ឆ្នាំ២០១១ ខណៈពេល​ដែលគាត់កំពុង​ស្នាក់អាស្រ័យ​នៅ​​ប្រទេស​ថៃ​​ នា​​ឱកាស​​​វិស្សមកាល​​នៅ​​ប្រទេសដើម​កំណើតរបស់​ខ្លួន។
 
តាំងពី ​គាត់នៅ​សហរដ្ឋ​អាមេរិក​​ម្ល៉េះ លោក Gordon​ ត្រូវបានតុលាការថៃ ចោទប្រកាន់ពី​បទ​បាន​​​បក​​បែ្រ​ជីវប្រវត្តិ​មួយ​​​​របស់​​ព្រះ​មហាក្សត្រ​​ជាភាសាថៃ​ និងបានចុះផ្សាយ​នៅ​លើ​គេហទំព័រ​ប្រចាំ​ថ្ងៃ​​ផ្ទាល់​ខ្លួន​ក្នុង​​អាំងទែរណេត។​​ ​ សៀវភៅ​ជីវប្រវត្តិព្រះមហាក្សត្រ ដែលអាជ្ញាធរ​ហាម​ប្រាម​មិនឲ្យ​លើក​យក​មក​និយាយ​ជាដាច់ខាត។ នៅថ្ងៃនេះ ​មន្ត្រី​​គ្រប់គ្រង​ពន្ធនាគារ នៅ​ទីក្រុង​បាងកក​​បាន​និយាយ​​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPថា ឥឡូវនេះ "លោក Gordon បាន​ទទួល​ការ​លើក​​លែង​ទោស​ពី​ព្រះមហាក្សត្រ​និង​ត្រូវ​​​បានដោះលែងហើយដែរ​តាំងពីល្ងាច​រសៀល​ម្សិល​មិញ"។​ ​
 
ជា​​​​អ្នកលក់រថយន្តនៅរដ្ឋ Colorado   លោក Gordon ត្រូវបានតុលាការថៃកាត់​ទោស​ពី​លើក​ដំបូង​​​ឲ្យជាប់ក្នុងពន្ធនាគារ​ចំនួន៥​​ឆ្នាំ ​។ ប៉ុន្តែ​ក្រោយពីគាត់​បានសារភាពទទួល​​កំហុស​មក តុលាការ​ថៃបាន​បន្ថយទោសគាត់ ​មកនៅ​ត្រឹម​ ២ឆ្នាំកន្លះវិញ​ ។
 
លោក Walter Braunohler អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិកប្រចាំទីក្រុងបាងកក បាន ថ្លែង​​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFPថា ស្ថានទូតអាមេរិក បានតាមដាន​សំណុំរឿង​នេះ​ជាប់​រហូត​ និងបាន​អន្តរាគម​​​​ជា​ទៀង​ទាត់ សុំ​ឲ្យ​ប្រទេសថៃធ្វើការ​គោរព​ចំពោះ​សិទ្ធិ​សេរីភាព​បុគ្គល​​​ ​ក្នុង​ការ​បញ្ចេញ​​មតិ​​ដែល​ត្រូវ​បានការពារដោយ​ច្បាប់ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ។​ អាជ្ញាធរ​ថៃ​តែងតែ​រារាំង​មិន​ឲ្យ​បុគ្គល​ណា​ម្នាក់​ចេញមុខ រិះគន់​នយោបាយ​​ដឹកនាំ​​របស់​ខ្លួន​ឡើយ​ និង​តែងតែ​យក​ច្បាប់​ប្រឆាំង​​ការប្រមាថព្រះចេស្តា​មក​ធ្វើ​ជា​លេស​​​ដើ​ម្បីចាប់​អ្នក​ប្រឆាំង​ដាក់​ក្នុង​ពន្ធនាគារ។​ ទង្វើនេះហើយ ដែលធ្វើ​ឲ្យ​សកម្មជន​ការពារ​​សិទ្ធិ​មនុស្ស បរិហារថា អាជ្ញាធរ​ថៃ ​​ចង់​បំបិទ​សេរីភាព​មនុស្ស​​មិនឲ្យគេបញ្ចេញមតិ។
 
ចំណែកឯការប្តឹងផ្តល់និង​ការផ្តន្ទាទោស​​ពី​បទ​ប្រមាថព្រះចេស្តានេះ កាន់​តែ​កើន​ចំនួន​ជា​ទ្វេគុណ​ ក្រោយ​ពីមានរដ្ឋប្រហារ​​យោធា​នៅ​ឆ្នាំ​២០០៦មក ដែលទម្លាក់​​​នាយករដ្ឋមន្ត្រីថៃ​លោក​​​ថាក់​ស៊ីន​​។ ​អតីត​នាយក​​រដ្ឋមន្ត្រីរូបថៃនេះដែលបច្ចុប្បន្ន​កំពុង​ភៀស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ ត្រូវបាន​ឥស្សរជនសំខាន់ៗ​​​នៅ​ទីក្រុង​បាងកក ចាត់ទុក​ជាមនុស្សម្នាក់​ដ៏​​​គ្រោះថ្នាក់​បំផុត​សំរាប់​រាជាធិបតេយ្យ។​ ​​

សូមបញ្ជាក់ថា ការដោះលែងជនជាតិអាមេរិកាំងដើមកំណើតថៃនេះ ត្រូវបានប្រព្រឹត្តទៅ តែ​២​ថ្ងៃប៉ុណ្ណោះ មុន​ជំនួប​មួយ​ រវាងលោកស្រី ហ៊ីឡារីក្លីនតុន(Hillary clinton) រដ្ឋមន្ត្រី ការបរទេស អាមេរិក និង​នាយករដ្ឋមន្ត្រីថៃ យីង​ឡាក់ ស៊ីណាវ៉ាត់( Yingluck Shinawatra) នៅក្នុង​ប្រទេសកម្ពុជា៕

 

tags: ច្បាប់ - ថៃ - ព្រះមហាក្សត្រ - សិទ្ធិសេរីភាព
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

ស្តេចក៏អាក្រក់​ រាជរដ្ឋាភិបាលក៏អាក្រក់

គ្រាន់តែគេបញ្ចេញមតិក៏មិនបាន។ប្រទេសនេះគួរអោយខ្លាច!

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close