អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ផលប៉ះពាល់​នៃផ្សែង​និង​កន្ទុយ​បារី​ចំពោះ​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ជក់បារី​នាំ​ឱ្យខូច​សុខភាព នាំ​ឱ្យ​កើត​ជំងឺ មហារីក​ ជំងឺ​សួត ជំងឺ​ផ្លូវ​ដង្ហើម ។ល។ និង​។ល។ ដល់​អ្នក​ជក់​ផ្ទាល់​ និង​ដល់​អ្នក​ដែល​ស្រូប​ផ្សែង​បារី​ពីគេ ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក។ មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​កាក​សំណល់​ កន្ទុយ​បារី ដែល​គេ​ក្រវាត់​ចោល​តាម​ផ្លូវ​ ពាលវាល​ពាសកាល​នេះ និង​ដែល​គ្រប់​គ្នា​មិន​បានគិត​ដល់ ក៏​បង្ក​ផលវិបាក​យ៉ាង​ច្រើន ដល់​សុខភាព ​និង​បរិស្ថាន​ដែរ។

កន្ទុយបារីមួយ​ដើម​អាច​បំពុល​ទឹក​៥០០​លីត្រ
កន្ទុយបារីមួយ​ដើម​អាច​បំពុល​ទឹក​៥០០​លីត្រ ©wikipedia
ផ្សាយពាណិជ្ជកម្ម

​អន្តរាគមដោយ​​ វេជ្ជបណ្ឌិត ស៊ិន សុវណ្ណ និង​លោក​ លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិអង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​។

កាត់​បន្ថយ​ការ​ជក់ ជួយ​សង្គ្រោះ​ជីវិត

 
ថ្នាំ​ជក់​ជា​ការ​​រាតត្បាត​មួយ​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ក្នុង​នោះ ជាង​៦សែន​នាក់​ជា​អ្នក​ស្រូប​ផ្សែង​បារី​ពីគេ។ ប្រសិន​បើ​គ្មាន​យុទ្ធនាការ​ទប់​ស្កាត់​ទេ ជំងឺ​ជក់​បារី ផ្សែង​បារី នឹង​ផ្តាច់​ជីវិត​មនុស្ស​ ក្នុង​មួយ​ឆ្នាំៗ លើស ៨​លាន​នាក់ ពីពេល​នេះ​ដល់​ឆ្នាំ​២០៣០។ បើ​តាម​ការ​កត់​ត្រា​របស់​អង្គការ​សុខភាព​ពិភពលោក ករណី​ស្លាប់​ជាង​៨០%​អាច​បញ្ចៀស​បាន​ នៅ​ក្នុង​ប្រទេស​ដែល​មាន​កំរិត​ជីវភាព​ក្រីក្រ​ខ្លាំង និង​មធ្យម។

នៅ​លើ​ពិភពលោក​យើង​នេះ ថ្នាំជក់​សម្លាប់​ជីវិត​មនុស្ស ច្រើន​ជាង ជំងឺ​ស៊ីដា ជំងឺ​របេង មរណភាព​មាតា​ពេល​ឆ្លង​ទន្លេ គ្រោះថ្នាក់​ចរាចរណ៍ អត្តឃាត និងឃាតកម្ម​សម្លាប់មនុស្ស​ បូក​បញ្ជូល​គ្នា​ទៅទៀត​។ ១០%​នៃ​មរណភាព របស់​មនុស្ស​ពេញ​វ័យ​ គឺ​បណ្តាល​មក​ពីថ្នាំ​ជក់ (បារី)។

ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​រៀង​រាល់​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់ អង្គការ​សុខភាព​ពិភពលោក​​ចង់​ សង្កត់​ធ្ងន់​លើ​តួនាទី​ដ៏​ចាំ​បាច់​របស់​ភ្នាក់ងារ​សុខភាព ក្នុង​ប្រយុទ្ធ​ទប់​ទល់​នឹង​ថ្នាំ​ជក់ និង​ប្រទេស​ជា​ដៃគូ ឱ្យ​ចូល​រួម​ចំណែក​សហការ តាម​រយៈ​ការ​បង្កើន​ពន្ធ​ដារ​លើ​ថ្នាំ​ជក់។ ព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​យក​ពន្ធ​ខ្ពស់ ដំឡើង​តម្លៃ​កញ្ចប់​បារី បាន​កាត់​បន្ថយ​​ការ​ទទួល​បារី​ យ៉ាង​មាន​ប្រសិទ្ធិភាព ជាពិសេស​ចំពោះ​ក្រុម​អ្នក​ជក់​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​​​ក្មេងទើប​ផ្តើម​ជក់​ដំបូង។ នៅ​ក្នុង​ប្រទេស​អ្នក​មាន តម្លើង​ថ្លៃ​បារី​១០% កាត់​បន្ថយ​ចំនួន​អ្នក​ជក់​បាន​៤% និង​នៅ​ក្នុង​ប្រទេស​ក្រីក្រ ចំនួន​៥%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ