ស៊ីរី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 29 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 29 សីហា 2012

ភាព​ចម្រូង​​ចម្រាស​​នៅក្នុង​​រង្វង់​​អ្នក​ប្រឆាំង​​បាស្ហារ​អាល-អាស្សាដ​​​

លោកស្រី​​ Bassama​ Kodmani​ ​អ្នក​ទទួល​​ខុសត្រូវ​​ខាង​​ទំនាក់​​ទំនង​​ក្រៅ​ប្រទេស​​នៃ​​ក្រុម​ប្រឹក្សា​​ជាតិ​​ស៊ីរី​ ​CNS
លោកស្រី​​ Bassama​ Kodmani​ ​អ្នក​ទទួល​​ខុសត្រូវ​​ខាង​​ទំនាក់​​ទំនង​​ក្រៅ​ប្រទេស​​នៃ​​ក្រុម​ប្រឹក្សា​​ជាតិ​​ស៊ីរី​ ​CNS
AFP/Andrei Smirnov

ដោយ សៀក សារិន

ការប្រយុទ្ធ​ប្រហារ​គ្នា​នៅតែ​កើតមាន​នៅក្នុង​ប្រទេស​ស៊ីរី​ រវាង​កងកម្លាំង​យោធា​និង​យុទ្ធជន​ប្រឆាំង​បាស្ហារ​អាល-អាស្សាដ​ ​ ជាពិសេស​នៅ​ទីក្រុង​អាឡេព​និង​នៅ​ទីក្រុង​ដាម៉ាស។​ ចំណែកឯ​ការចរចា​នៅក្នុង​រង្វង់​អ្នក​ប្រឆាំង​បាស្ហារ​អាល-អាស្សាដ​ ​ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​កសាង​ស្ថាបនា​ប្រទេស​ស៊ីរី​ ក្រោយ​សម័យ​អាស្សាដ​នៅ​តែ​ជួប​នឹង​ភាព​ចម្រូង​ចម្រាស។

សេចក្តីរាយការណ៍របស់សៀក សារិន
 

29/08/2012 by សៀក សារិន

ការចរចា​នៅក្នុង​រង្វង់​អ្នក​ប្រឆាំង​បាស្ហារ​អាល-អាស្សាដ​ និង​ការរៀបចំ​ត្រៀម​លក្ខណៈ​ដើម្បី​ជួយ​កសាង​ស្ថាបនា​ប្រទេស​ស៊ីរី​មួយថ្មី​ ​ ក្រោយ​សម័យ​គ្រប់គ្រង​ផ្តាច់ការ​របស់​អាល-អាស្សាដ​ ​ នៅតែ​ស្គាល់​ភាព​រកាំ​រកូស។​ ជាក់ស្តែង​ នៅថ្ងៃ​អង្គារ​ទី២៨​សីហា​ម្សិលមិញ​ ​ អ្នកទទួល​ខុសត្រូវ​ខាង​ទំនាក់​ទំនង​ក្រៅប្រទេស​នៃ​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS ​ ​ លោកស្រី​ Bassama Kodmani ​បាន​ប្រកាស​លាលែង​ចេញពី​មុខតំណែង។

 
នៅឯ​សមរភូមិ​ឯណោះវិញ​ ​ ទង្វើ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​បាន​ផ្តាច់​ជិវិត​មនុស្ស​អស់​២៧នាក់​នៅតំបន់​ចារ៉ាម៉ាណា​ ​ ដែលមាន​អ្នកកាន់​គ្រឹស្តសាសនា​ភាគច្រើន​រស់នៅ។
 
សូមបញ្ជាក់ថា​ ​ ការខ្វែង​គំនិត​គ្នា​នៅក្នុង​វិស័យ​នយោបាយ​នៅតែ​កើតមាន​នៅក្នុង​រង្វង់​អ្នកប្រឆាំង​ស៊ីរី​ ​ ដោយ​ហេតុតែ​ពួកគេ​មាន​ចរន្ត​នយោបាយ​ខុសៗគ្នា​ ​ ទោះបី​ជា​ពួកគេ​សុទ្ធតែ​ទាមទារ​ចង់បាន​លទ្ធិ​ប្រជាធិបតេយ្យ​ក៏ដោយ។
 
ការលាឈប់​ពីមុខ​តំណែង​ដោយ​លោកស្រី​ Bassama Kodmani
 
លោកស្រី​ Bassama Kodmani ​ អ្នក​ទទួល​ខុសត្រូវ​ខាង​ទំនាក់​ទំនង​ក្រៅប្រទេស​នៃ​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS ​ បាន​ប្រកាស​លាឈប់​ពី​មុខ​តំណែង​ ​ ដោយបាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ AFP ​ថា​ “លោកស្រី​សោកស្តាយ​ណាស់​ដែល​ ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS ​ពុំ​ចេះ​រក្សា​និង​ធ្វើឲ្យ​ប្រជាជន​ស៊ីរី​មាន​ទំនុកចិត្ត​កក់ក្តៅ​ដូច​នៅ​ពេល​បង្ក​បង្កើត​ ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS”។
 
គួរកត់​សម្គាល់ថា​ ​ ចរន្ត​ខ្លាំង​នៃ​ក្រុម​ប្រឆាំង​ទល់នឹង​របប​គ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​ពោលគឺ​ ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS​ ​ ច្រើនមាន​ជំនោរ​ទោរ​ទៅរក​ ​ ការ​ក្តោបក្តាប់​អំណាច។​ ទាំងនេះ​ជា​មូលហេតុ​នាំឲ្យ​ចលនា​ប្រឆាំង​ដទៃ​ទៀត​ ​ មាន​ដូចជា​ CNCD Comité National de Coordiantion pour le Changement Démocratique ​ឬ​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​ដើម្បី​ការវិវឌ្ឍន៍​ប្រជាធិបតេយ្យ​ ចេញ​សម្ដែង​ការ​ប្រឆាំង​របស់ខ្លួន។
 
ស្ថានភាព​ទាំងនេះ​ បាន​បណ្តាល​ឲ្យ​គណបក្ស​នយោបាយ​ស៊ីរី​ម្ភៃ​ប្លាយ​ទៀត​បាន​នាំគ្នា​ថ្លែង​ប្រឆាំង​ទល់នឹង​ របប​គ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​ និង​យោធា​ ​ ហើយ​ពួកគេ​បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ ​ ពួកគេ​នឹង​រៀបចំ​ឲ្យមាន​សន្និសីទ​មួយ​នៅ​ទីក្រុង​ដាម៉ាស​ នៅថ្ងៃ​ទី១២​កញ្ញា​ឆ្នាំ២០១២​ខាងមុខនេះ​ ​ ដើម្បី​រៀបចំ​ឲ្យ​មាន​នូវ​របប​គ្រប់គ្រង​ប្រទេស​ស៊ីរី​មួយ​ដែលមាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ​ ហើយ​ពុំ​ប្រើ​អាវុធ​យុទ្ធភ័ណ្ឌ​យកមក​គ្រប់​គ្រង​ប្រទេសជាតិ៕

tags: គណបក្សនយោបាយ - ដើមបូព៌ា - នយោបាយ - បាតុកម្ម - សិទ្ធិសេរីភាព - ស៊ីរី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close