លោកសមរង្ស៊ី៖ដំណើរការបោះបង្គោលព្រំដែនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទៅវៀតណាម
ក្នុងឱកាសសម្ពោធបង្គោលព្រំដែនកម្ពុជា-វៀតណាមលេខ៣១៤ នៅខេត្តកំពតដែលធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងនាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន តាន់យ៉ុង កាលពីថ្ងៃអាទិត្យ លោកសមរង្ស៊ីប្រធានគណបក្សសមរង្ស៊ីពីទីក្រុងប៉ារីសប្រទេសបារាំង បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីថា ដំណើរការបោះបង្គោលព្រំដែននោះ បានកាត់ដីកម្ពុជាទៅឲ្យវៀតណាម។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាល បានច្រានចោលនិងអះអាងថាការបោះបង្គោលកំណត់ព្រំដែនដ៏ចម្រូងចម្រាសរវាងប្រទេសកម្ពុជានិងវៀតណាមធ្វើឡើងតាមច្បាប់ត្រឹមត្រូវដែលមានការទទួលស្គាល់ពីព្រះមហាក្សត្រនិងប្រជាជាតិទាំងមូល។
ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយពីទីក្រុងប៉ារីស លោកសមរង្ស៊ីបានចាត់ទុកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាជនក្បត់ជាតិ ដោយបានកាត់ទឹកដីខ្មែរ ឲ្យទៅវៀតណាម។ សេចក្តីសន្និដ្ឋានរបស់លោកសមរង្ស៊ី បានធ្វើឡើងខណៈដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានសម្ពោធបង្គោលព្រំដែនគោកលេខ ៣១៤ រវាងកម្ពុជា និងវៀតណាម នៅខេត្តកំពត កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក សមរង្ស៊ី ដែលត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលថ្មីក្នុងអនាគតដ៏ខ្លីខាងមុខ ដែលដឹកនាំដោយអ្នកស្នេហាជាតិនឹងសើរើបង្គោលព្រំដែនឈ្លានពានទាំងអស់ឡើងវិញដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានអនុញ្ញាតឲ្យវៀតណាមមកបោះបង្គោលព្រំដែនដែលលោកសមរង្ស៊ីអះអាងថាបានបំពានចូលមកលើទឹកដីនៃប្រទេសកម្ពុជា។
ក៏ប៉ុន្តែលោក ទិត សុធាអនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រតិកម្មទៅកាន់លោកសមរង្ស៊ីថា ការបោះបង្គោលកំណត់ព្រំដែនកម្ពុជានិងវៀតណាម ជាកិច្ចការរបស់ប្រទេសជាតិទាំងមូល ហើយរដ្ឋាភិបាលអនុវត្តស្របតាមច្បាប់ត្រឹមត្រូវ មិនមែនដូចការលើកឡើងរបស់លោកសមរង្ស៊ីឡើយ។
មន្ត្រីរដ្ឋាភិបាល បានចាត់ទុកលោកសមរង្ស៊ី ជាទណ្ឌិតក៏បានលើកឡើងថា លោកសមរង្ស៊ី កំពុងតែបន្ទាបបន្ថោកលើការងារដ៏ធំរបស់រដ្ឋាភិបាល លើកិច្ចការងារបោះបង្គោលព្រំដែន ដែលរក្សាសន្តិភាពសន្តិសុខ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម។
ម្យ៉ាងទៀត ការបោះបង្គោលព្រំដែន បានអនុវត្តតាមច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងមានការអនុវត្តន៍ត្រឹមត្រូវតាមកិច្ចព្រមព្រៀង និងសន្ធិសញ្ញា ដែលបានអនុម័តដោយរដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ ដែលតំណាងឲ្យប្រជាជាតិទាំងមូល៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ (3)
អីគេ?
អ្នកណាទទួលស្គាល់ជាមួយ! ខ្ញុំមិនដឹងផងថាកាត់ដីអស់ប៉ុន្មាន ច្បាប់ច្បាប់ច្បាប់... គ្មានអ្នកណាដែល ដឹងអាច្បាប់នេះមកពីណាទេ ហើយនិតិវិធីដោះដូរគ្នាបែបស្ងាត់ៗ គ្មានអ្នកណាគេដឹងផង!
លោកដែលលឺគេនិយាយថា មនុស្សល្ងង់៣នាក់ចេះប្តូរយោបល់គ្នា ឆ្លាតជាងអ្នកប្រាជ្ញម្នាក់ ទេ? ប្រទេសគេជឿនលឿនគេចេះស្តាប់គ្នា មិនមែនគិតតែពីជេរគ្នាទេ។ ស្តាប់គេខ្លះទៅ ពេលខ្លះក៏ជា ប្រយោជន៏ទាំងអស់គ្នាដែរ។
ក្នុងរឿងសាមកុក (Three
ក្នុងរឿងសាមកុក (Three Kingdom) ស៊ឺម៉ាអ៊ី ជាស្តេចចុងក្រោយក្នុងរឿងបាននិយាយប្រាប់ចៅគេថា៖ នៅក្នុងសួនច្បារមានដើមឈើ លើដើមឈើមានសត្វរៃមួយ សត្វរៃស្រែកច្រៀងចង់ផឹកទឹកភ្លៀង តែវាភ្លេចថាមានសត្វកណ្តូប១អោប ក ចាំស៊ីវា.....។
ម៉េចអញ្ចឹង?????
ពិតឬបង
សឺម៉ាអ៊ី មិនមែនជាស្តេចចុងក្រោយទេបង ត្រកូលសឺម៉ាបានក្លាយជាស្តេចមួយអង្គដែលបានប្រមូលកុកទាំង 3 អោយក្លាយជាកុកតែមួយ ដូចធម្មជាតិដែលបងបានពោលហើយ វាជារឿងធម្មជាតិ តែអ្វីដែលខ្ញុំចាំហើយល្អបំផុតនោះក្នុងទ្រឹស្តីរបស់ សីម៉ាអ៊ី គាត់យល់ថាអំណាចគឺជារបស់ប្រជាជន ៗជាចំនុចរួមអំណាចទាំងអស់ ដូចពាក្យថា យកចិត្តមន្រ្តីថ្នាក់កណ្តាលបានក្លាយជាមន្រ្តីល្អ យកចិត្តរអគ្គនាយកបានក្លាយប្រធានការិយាល័យ យកចិត្តរដ្ឋមន្រ្តីបានក្លាយជាអគ្គនាយក យកចិត្តនាយករដ្ឋមន្រ្តីបានក្លាយជារដ្ឋមន្រ្តី ចុះដើម្បីក្លាយស្តេច ឬនាយករដ្ឋមន្រ្តីត្រូវយកចិត្តនរណា? ចំលើយគឺត្រូវយកចិត្តប្រជាជន ត្រូវយកប្រជាជនជាធំ
ប្រតិកម្មជុំវិញអត្ថបទនេះ