រុស្ស៊ីបានត្រៀមមែនកងសេនាជន Ossetie ខាងត្បូងសម្រាប់ទប់ទល់នឹងហ្ស៊កហ្ស៊ី

ចម្លើយនេះរបស់លោកប្រធានាធិបតីរុស្ស៊ីពូទីន តបនឹងសំនួរអ្នកកាសែតចោទឡើងទាក់ទងនឹងកាលបរិច្ឆេតទី៨សីហាដែលកាលពី៤ឆ្នាំមុនបានញ៉ាំងឲ្យមានអន្តរាគមន៍យោធាពីខាងរុស្ស៊ី ចូលដែនដីហ្ស៊កហ្ស៊ី គឺត្រូវលោកប្រមុខរដ្ឋហ្ស៊កហ្ស៊ី Saakashvili ចាត់ទុកភ្លាមភ្លែតជាសំដីសារភាពរបស់លោកពូទីន ពិតជាអ្នកបានរៀបចំសង្គ្រាមទល់នឹងហ្ស៊កហ្ស៊ី។
សំនួរដែលចោទទៅលោកពូទីន មានពីរ៖
ទី១- “តើ៤ឆ្នាំមុន ពេលគាត់ស្ថិតនៅក្រុងប៉េកាំងក្នុងពិធីសម្ពោធកីឡាអូឡាំពិក គាត់បានទូរស័ព្ទពីទីនោះមកម៉ូស្គូឬទេ ?
ទី២- តើរុស្ស៊ីមានគ្រោងទុកឬទេ ផែនការនៃសកម្មភាពក្នុងករណីបើមានអំពើឈ្លានពានយោធាហ្ស៊កហ្ស៊ី ទៅលើ Ossetie ខាងត្បូង?
តបនឹងសំនួរខាងលើ លោកពូទីនដំណាលដូចតទៅ៖
“ផែនការនៃសកម្មភាពត្រូវបានរុស្ស៊ី គ្រោងមែនសម្រាប់ករណីបើមានអំពើឈ្លានពានយោធា ហ្ស៊កហ្ស៊ី ទៅលើOssetieខាងត្បូង? ផែនការនេះ មានរៀបចំឡើងដោយ អគ្គសេនាធិការដ្ឋាន កងទ័ពរុស្ស៊ី និងបានទទួលការសម្របយោបល់ជាមួយថ្នាក់ដឹកនាំប្រទេស កាលពីចុងឆ្នាំ ២០០៦ ដើមឆ្នាំ២០០៧។ គឺក្នុងក្របខ័ណ្ឌនៃផែនការនេះដែលភាគីរុស្ស៊ីបានដំណើរការដោយបណ្តុះបណ្តាលបានជាកងសេនាជន Ossetie ខាងត្បូង។ ពិតជាកងសេនាជននោះឯង ដែលដោយរួមជាមួយពួកយោធាមួកខៀវរុស្ស៊ី ចេះច្បាំងអស់៣ថ្ងៃជាប់ទប់ទល់នឹង អង្គភាព យោធាហ្ស៊កហ្ស៊ី ទម្រាំកងទ័ពរុស្ស៊ីបានបោះពួយយាត្រាទៅជួយ Ossetie ខាងត្បូង”។
លោកពូទីនបន្ថែមថា កាលណោះគាត់បានទូរស័ព្ទពីប៉េកាំងចំនួន២ដង មកលោកមេដវេដេវ ជាប្រធានាធិបតី និងមួយដងមករដ្ឋមន្ត្រីការពារជាតិ ពិភាក្សាអំពីបញ្ហាដែលចោទឡើងជាបន្ទាន់។
សេចក្តីថ្លែងការណ៍របស់លោកពូទីន បានញ៉ាំងឲ្យមានប្រតិកម្មភ្លាមភ្លែតពីលោកប្រធានាធិបតី
ហ្ស៊កហ្ស៊ី Saakashvili ដែលធ្វើអត្ថាធិប្បាយថា ៖
គឺមេដឹកនាំរុស្ស៊ីរូបនេះដែលជាអ្នកបានរៀបចំសង្គ្រាម ប្រឆាំងនឹងរដ្ឋហ្ស៊កហ្ស៊ីកាលពី៤ឆ្នាំមុន។ លោកពូទីនខ្លួនឯងបានសារភាពថា គឺតាំងពីយូរមកហើយដែលគាត់បានគ្រោងឲ្យកងទ័ពរុស្ស៊ី វាយលុកចូលដែនដីរដ្ឋហ្ស៊កហ្ស៊ី។ ដូច្នេះចាប់ពីអំណើះតទៅ គ្មានអ្វីគួរឲ្យសង្ស័យទៀតឡើយ តើ នរណាជាមេនាំអាទិ៏ផ្លុំបញ្ឆេះភ្លើងសង្គ្រាម?
ទោះយ៉ាងណាក្តីក៏លោកSaakashvili ថ្លែងអះអាងថា អន្តរាគមន៍យោធារុស្ស៊ីកាលណោះ ឥតជួយឲ្យរុស្ស៊ី សម្រេចបានគោលដៅខ្លួនសូម្បីតែមួយក៏ទេដែរ។ រុស្ស៊ីមិនអាចកែប្រែ របបប្រជាធិបតេយ្យនៅហ្ស៊កហ្ស៊ីឯណា មិនអាចខាឃាំងផ្លូវហ្ស៊កហ្ស៊ីដើម្បីចូលជាសមាជិកបក្សសម្ព័ន្ធអូតង់ និង សហភាពអឺរ៉ុបឡើយ។ រុស្ស៊ីខ្លួនឯងដឹងច្បាស់ក្នុងចិត្តថា នៅពេលណាមួយត្រូវតែដកខ្លួនឈប់កាន់កាប់ Ossetie ខាងត្បូង និង Abkhazie ដែលអន្តរជាតិទទួលស្គាល់ ជាដែនដីរបស់រដ្ឋហ្ស៊កហ្ស៊ី ទេតើ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ