កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 27 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 27 កញ្ញា 2012

លោក រ៉ុងឈុន បំភ្លឺ​តុលាការ រឿង​ថៅកែ​រោងចក្រ ប្តឹង​ដឹកនាំ​កម្មករ​តវ៉ា

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា
© លី​ ម៉េងហួរ

ដោយ លី ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា បាន​ចូលខ្លួន ទៅ​ឆ្លើយបំភ្លឺ តាម​ដីកា​កោះហៅ ជា​លើក​ទី​២ របស់​តុលាការខេត្ត​កណ្តាល​។ លោក​រ៉ុង​ឈុន ត្រូវបាន​ថៅកែ​រោងចក្រ​កាត់ដេរ តៃយ៉ាង នៅ​ស្រុក​អង្គស្នួល ប្តឹង​ចោទប្រកាន់​ពី​បទ​ញុះញុង ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម កាលពី​ខែ​មិថុនា​។ សំណុំរឿង​ប្តឹងផ្តល់​នោះ មាន​មេដឹកនាំ​សហជីព​កម្មករ​សរុប​ចំនួន ១៦ នាក់ ជាប់ចោទ និង​ត្រូវបាន​តុលាការ កោះហៅ​ឲ្យចូល​បំភ្លឺ ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​មិន​មាន​សហជីព​កម្មករ​ណា​ម្នាក់ ត្រូវ​តុលាការ​ចាប់ឃុំខ្លួន​ឡើយ​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

27/09/2012 by លី ម៉េងហួរ

លោក រ៉ុង ឈុន បាន​ចូលខ្លួន ទៅ​ផ្តល់​ចម្លើយ​បំភ្លឺ នៅមុខ​តំណាង​អយ្យការ អម​តុលាការខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ក្រោយ​ពី​ឆ្លើយបំភ្លឺ​ជិត ៣ ម៉ោង លោក​រ៉ុង​ឈុន មិន​ត្រូវបាន​តុលាការ ចាប់​ឃុំ​ខ្លួន​ទេ​។ តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​កណ្តាល លោក ទេព មុនិ​ន្ន បាន​ចេញ​ដីកា​កោះហៅ​លោក​រ៉ុង​ឈុន ចំនួន ២លើក ដើម្បី​ឲ្យ​សកម្មជន​សហ​ជី​ព លោក​រ៉ុង​ឈុន ចូល​ទៅ​កាន់​តុលាការខេត្ត​កណ្តាល ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង ដែល​ឈ្មោះ JACK LIU អគ្គនាយក​នៃ​សហគ្រាស តៃ យ៉ាង ប្តឹង​ពី​បទ​ញុះញុង​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុសច្បាប់ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​។
 
ការប្តឹង​ចោទប្រកាន់​នោះ បាន​ធ្វើឡើង ក្រោយពី​លោក​រ៉ុង​ឈុន បាន​ចូលរួម​ការពារ​សិទ្ធិ​កម្មករ ដោយ​ដឹកនាំ​កូដកម្ម ចាប់តាំងពី​ថ្ងៃ​ទី​២៥​មិថុនា ឆ្នាំ​២០១២​។ កូដកម្ម​មិនបាន​សម្រេច​របស់​កម្ម​ករ​នៅ​រោងចក្រ​កាត់ដេរ តៃយ៉ាង នៅ​បែក​ចាន ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ត្រូវបាន​ថៅកែ​ចិន ប្តឹង​ចោទប្រកាន់​លើ​មេដឹកនាំ​សហជីព និង​កម្មករ សរុប​ប្រមាណ ១៦ នាក់​។
 
យ៉ាង​ណា​ក៏​ដោយ ពេល​ចេញពី​តុលាការ នៅថ្ងៃនេះ លោក រ៉ុង ឈុន បាន​ច្រានចោល​នូវ​រាល់​ការចោទប្រកាន់​របស់​ថៅកែ​រោងចក្រ ដែលថា លោក​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ខុសច្បាប់ ហើយ​បរិហារកេរ្តិ៍​សាធារណៈ​។
​លោក រ៉ុង ឈុន បាន​ស្នើសុំ​ឲ្យ​តុលាការ លើកលែង ឬ​ទម្លាក់​ការចោទប្រកាន់ ប្រឆាំង​រូបលោក ព្រោះ​លោក​អះអាងថា មិន​បាន​ទៅ​ញុះញង់​កម្មករ ឲ្យធ្វើ​បាតុកម្ម​ខុស​ច្បាប់​ទេ​។ លោក​ក៏​បាន​បដិសេធន៍​ចំពោះ​ការចោទប្រកាន់ រឿង​បរិហារកេរ្តិ៍ ថៅកែ​រោងចក្រ តៃ​យ៉ាង​ផង​ដែរ​។ ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​សាលាដំបូង​ខេត្ត​កណ្តាល លោក ទេព មុនិ​ន្ន បាន​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​នេះ​ថា តុលាការ មិន​មាន​បំណង​ឃុំខ្លួន ឬ​ចាប់ចង​លោក រ៉ុង ឈុន ទេ​៕​

tags: កម្ពុជា - សហជីព
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close