អានតួអត្ថបទ
បទយកការណ៍

ប៉ាន់ រិទ្ធី និងវ៉ាន់ ណាត​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស នៅ​ទីក្រុង​ប៉ារីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ពេល​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​ត្រៀម​ប្រកាស​សាលក្រម​ចុងក្រោយ​លើ​ឌុច មេគុក​ទួលស្លែង និង​ត្រៀម​បើក​ទទួល​សំណុំរឿង ០០២ នៅទីក្រុង​ប៉ារីស កាលពីថ្ងៃ​អង្គារ​មុននេះ សកលវិទ្យាល័យ​បារាំង ប៉ារីស​ទី ៨​បាន​ប្រគល់​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ដល់​​លោក​ប៉ាន់ រិទ្ធី និង​លោក​វ៉ាន់ ណាត។ ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​ច្រើន តាមរយៈ​កុន​ឯកសារ “ស ២១ ម៉ាស៊ីន​សម្លាប់​របស់​ខ្មែរក្រហម”​ លោក​​​ប៉ាន់ រិទ្ធី​ បាន​ដើរ​នាទី​សំខាន់​ក្នុង​ការផ្ទេរ​ការចងចាំ​ដោយ​បន្ត​ផលិត​ភាពយន្ត​ឯកសារ ជាច្រើនរឿង ដែល​រឿង​ចុងក្រោយ​និយាយ​ពី​ឌុច​នៅក្នុង​ក្រចកសេះ​របស់​តុលាការ​ខ្មែរក្រហម។ វ៉ាន់​ណាត​វិញ ជា​ជាងគំនូរដែល​បាន​ផលិត​ផ្ទាំង​គំនូរ​បង្ហាញ​ពី​គុក​សួរចម្លើយ​ ស ២១។ លោក​​វ៉ាន់ណាត បាន​ដើរតួ​​សំខាន់​ក្នុងកុន​ឯកសារ​ស២១ ដែល​ក្នុង​នោះ​លោកបាន​ប្រឈមមុខ​ផ្ទាល់​ ជាមួយ​អតីត​ជនដៃដល់​ក្នុង​គុក​ទួលស្លែង។ ​

លោក​ប៉ាន់ រិទ្ធី សមិទ្ធិករ​ភាពយន្ត​ឯកសារ (ឆ្វេង) និង​លោក​វ៉ាន់ ណាត ជាងគំនូរ​រួច​រស់​ពី​គុក​ទួលស្លែង
លោក​ប៉ាន់ រិទ្ធី សមិទ្ធិករ​ភាពយន្ត​ឯកសារ (ឆ្វេង) និង​លោក​វ៉ាន់ ណាត ជាងគំនូរ​រួច​រស់​ពី​គុក​ទួលស្លែង ©វណ្ឌី រតនា
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ