អានតួអត្ថបទ
កូរ៉េខាងជើង-ស.រ.អា.

កូរ៉េ​​ខាង​​ជើង​​គំរាម​អាមេរិក​​​ធ្វើ​សកម្មភាព​ស្វ័យការពារ​

កូរ៉េ​​ខាង​​ជើង ​ទើប​​​បាន​​ព្រមាន​​អាមេរិក​​​​ម្សិលមិញ​​ថា​ ​ខ្លួន​​នឹង​​ធ្វើ​​​សកម្មភាព​​ស្វ័យ​​ការពារ​​ ប្រសិន​​​បើ​​វ៉ាស៊ីនតោននៅ​តែ​បន្ត​ដាក់​សម្ពាធ​នយោបាយ​និង​ទណ្ឌកម្ម​ប្រឆាំង​ខ្លួន។​ការ​ព្រមាន​របស់​ទីក្រុង​ព្យុងយ៉ាង​នេះ ត្រូវ​បាន​​លោក ​Glyn Davies ​បេសកជន​​ពិសេស​​​របស់​​អាមេរិក​ទទួល​​បន្ទុក​​កិច្ចការ​​កូរ៉េ​​ខាង​​ជើង​វាយ​តម្លៃ​​ថា​ ​”​កូរ៉េ​​ខាង​ជើង​​​គ្មាន​​​ផ្លាស់​​ប្តូរ​​គោល​​ជំហរ​​​នយោបាយ​របស់​ខ្លួ​ន​ទាល់តែសោះមកទល់ពេលនេះ ។

Glyn Davies បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងថ្លែងសុន្ទរកថា​នៅមុខអ្នកកាសែត​នៅសណ្ឋាគារមួយក្នុងក្រុង​ប៉េកាំង​នៅថ្ងៃ២២​ឧសភា​២០១២
Glyn Davies បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងថ្លែងសុន្ទរកថា​នៅមុខអ្នកកាសែត​នៅសណ្ឋាគារមួយក្នុងក្រុង​ប៉េកាំង​នៅថ្ងៃ២២​ឧសភា​២០១២ REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​​​​​ព្រមាន​សហរដ្ឋអាមរិក​​ ថា​​កូរ៉េ​ខាង​ជើង​​នឹង​​ធ្វើ​សកម្មភាព​​ស្វ័យការពារ​ម្សិល​មិញ​មក បេសកជន​ពិសេស​របស់​អាមេរិកទទួលបន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង លោក Glyn Davies បានថ្លែងថា​ «​ ទោះ​បី​ជាកូ​រ៉េខាង​ជើង​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​​និង​​សម្ពាធ​​ពី​អាមេរិក​​យ៉ាង​ណា​ក្តី​ ​ក៏កូរ៉េខាងជើងមិន​​ខ្វល់​និងមិនព្រម​​ប្តូរគោលជំហរ​នយោបាយ​​ដែរ​​មក​ទល់ពេលនេះ។​

 
 ម្សិលមិញ ក្រសួងការបរទេស​កូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ថា​ព្យុងយ៉ាង​​​នឹង​ពុំមាន​​ជម្រើសអ្វីផ្សេងទៀតក្រៅពីអនុម័ត​យក​វិធានការ​ ដើម្បី​​ប្រឆាំង​វិញ​និង​​​​​​​ការពារ​ប្រទេស​​ខ្លួន​-ប្រសិន​បើសហរដ្ឋអាមេរិកនៅ​តែ​ចចេស​​ប្រកាន់​​ខ្ជាប់​​​គោល​ជំហរ​នយោបាយ​​របស់​ខ្លួន​​ដែល​​នឹង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​និង​​សម្ពាធ​​មក​​លើ​​កូរ៉េខាងជើង។  

សេចក្តីថ្លែងការណ៍របស់ព្យុងយ៉ាង ធ្វើឡើង​ជួនចំពេល​ដែលតំណាងអាមេរិក Glyn Davies កំពុងជួបសន្ទនាជាមួយ​សមភាគីចិន ជំរុញ​ការដាក់​ទណ្ឌកម្មប្រឆាំង​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​​អសប។ មិនតែប៉ុណ្ណោះ ក្នុងពេលជួបសន្ទនាប្រកបដោយ​អត្ថន័យនិង​ភាពស្មោះស បេសកជនពិសេសរបស់​អាមេរិក​នេះ បានបង្ហើបពីជំហរសហ​រដ្ឋ​អាមេរិក​​ដែលត្រៀមជាស្រេច នឹងផ្តល់ជំនួយ​ស្បៀង​អាហារ​​ឲ្យកូរ៉េខាងជើងឡើងវិញ​ ប្រសិន​​បើ​ ថ្នាក់ដឹកនាំកូរ៉េខាង​ជើង​ចេះ​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​មាន​ការ​​ទុកចិត្ត​និង​គោរព​កិច្ច​សន្យារបស់ខ្លួន ​។
 
នៅទីបញ្ចប់ លោក​ Glyn Davies បានសង្កត់ធ្ងន់ទៀតថា លោក បានពិភាក្សារួច​ហើយ ​ជា​មួយ​​​​អ្នកទទួលខុសត្រូវរបស់ចិនពីបញ្ហា ជនភៀសខ្លួនកូរ៉េខាងជើងនៅក្នុង​ប្រទេស​ចិន​​ដែល​ប៉េកាំង​ជាទូទៅចាត់ទុក​ដូចជា​ជនអន្តោប្រវេសន៍ខុសច្បាស់នឹង​ត្រូវ​បញ្ជូន​ខ្លួន​​ទៅ​កូរ៉េ​ខាង​ជើង​វិញ​បើ​មិន​ដូច្នោះ​ទេពួក​គេអាច​នឹង​ត្រូវ​ដាក់ឃុំឃាំង​ក្នុង​ពន្ធនាគារ ឬក៏ត្រូវ ដាក់​នៅ​ក្នុង​ជំរំលត់​ដំ​​​ការងារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ