រុស្ស៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 30 មករា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 30 មករា 2012

ប្រទេស​រុស្ស៊ី​ត្រូវ​មាន​សេដ្ឋកិច្ចថ្មី

នាយករដ្ឋមន្ត្រីរុស្ស៊ី ពូទីន
នាយករដ្ឋមន្ត្រីរុស្ស៊ី ពូទីន
REUTERS/Yana Lapikova/RIA Novosti/Pool

ដោយ កែវ ឆាយា

នេះ​​ជា​​ខ្លឹមសារ​នៃ​​អត្ថបទ​​ទើប​​ចេញ​​ផ្សាយ​​ដោយ​​លោក​​នាយក​​រដ្ឋមន្ត្រី​​ពូទីន​​ក្នុង​​ឋានៈ​​ជា​​បេក្ខជន​​ប្រធានាធិបតី។​ លើក​​នេះ​ ជា​​អត្ថបទ​​ទី​៣​​ហើយ ​នៃ​​​កម្មវិធី​​បោះឆ្នោត​​របស់​​គាត់។​ តាម​​រយៈ​អត្ថបទ​​នេះ​​ដែល​​មាន​​ចំណង​​ជើង​​ថា​​ “ ស្តី​​អំពី​​ចំណោទ​​ចោទ​​នៅ​​ពី​​មុខ​​សេដ្ឋកិច្ច​​រុស្ស៊ី “ លោក​​ពូទីន​​សំដែង​​នូវ​​ក្តី​​ទោមនស្ស ​ចំពោះ​​កំណែ​​ទម្រង់​​សេដ្ឋកិច្ច​​ធ្វើ​​ដោយ​ លោក​​មេដវេដេវ​ ជា​​ប្រធានាធិបតី​ជិត​​ផុត​​អាណត្តិ។​ តាម​​លោក​​ពូទីន​ មូល​ហេតុ​​ចម្បង​ គឺ​ មក​​ពី ​អំពើ​​ពុក​​រលួយ​ ដែល​​បន្ត​​ស៊ីរូង​​ប្រព័ន្ធ​​រដ្ឋអំណាច។​

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ
 

30/01/2012 by កែវ ឆាយា

នៅ​ដើមអត្ថបទ លោកពូទីនរំលឹកថា នាប៉ុន្មានឆ្នាំចុងក្រោយ តាមគំនិតផ្តួចផ្តើម របស់ លោក​ប្រធានាធិបតីមេដវេដេវ ថ្នាក់ដឹកនាំប្រទេសខិតខំធ្វើកំណែទម្រង់មួយចំនួន សំដៅ​កែឲ្យ​ប្រសើរ​​​ឡើង បរិយាកាស Business នៅរុស្ស៊ី។ ប៉ុន្តែ គ្មានការចម្រើនទៅមុខជាដុំកំភួនឡើយ។
រុស្ស៊ី ចាញ់គេខាង យុត្តាធិការប្រជែង ពីព្រោះ Business ដែលរកស៊ីនៅរុស្ស៊ី ជាញឹក​ញយ​និយម​​ ចុះ​បញ្ជី​និង​ចុះ​កិច្ចសន្យា​ គឺ​នៅ​បរទេស​ទេតើ។

តាមសំដីប្រមុខរដ្ឋាភិបាលរុស្ស៊ី មូលហេតុ គឺមិនមែនមកពីរបបពន្ធនៅរុស្ស៊ីទេ ដ្បិតជាទូទៅ របបពន្ធនេះ គឺអាចប្រជែងនឹងរបបពន្ធនៅក្រៅ ហើយក៏មិនមែនមកពីគ្មានទេ ច្បាប់ ដែលថា ឆ្លើយស្របនឹងការទាមទារនៃសម័យបច្ចុប្បន្ន។ ច្បាប់នេះ រុស្ស៊ីមានយ៉ាងជាក់លាក់ ប៉ុន្តែ​គ្រាន់​តែ ​តម្រូវឲ្យកែវាបានសុក្រឹតឡើង។ បញ្ហាចម្បង​ គឺមកពី ខ្វះតម្លាភាព ខ្វះការ​ត្រួត​ពិនិត្យ​ពី​ខាង​សង្គម លើការងារនៃពួកអ្នកតំណាងរដ្ឋអំណាច តាំងពីស្ថាប័នគយនិងពន្ធ​ រហូតដល់ ប្រព័ន្ធតុលាការ និង អង្គការមហាផ្ទៃ។ បើនិយាយឲ្យចំឈ្មោះទៅ សាច់រឿង គឺមកពី អំពើ​ពុក​រលួយ​ដែល​ប្រទាក់ក្រឡាគ្នា។
 
លោកពូទីនបំភ្លឺថា បើនរណាហ៊ានបង់ថ្លៃច្រើន អ្នកនោះឯងខិតទៅជិតនឹង មនុស្សដែលស្ថិត ក្នុង​យន្តការរដ្ឋផ្ទាល់។ ដូច្នេះ គឺមិនចាំបាច់គោរពច្បាប់ទេ ដោយមានអាណាព្យាបាល នៅពី ក្រោយខ្នង រួចមកបានដៃនឹងពន្លិចគូប្រជែង។ ម៉្លោះហើយ បានជាភារកិច្ចជាគ្រឹះគន្លឹះរបស់រដ្ឋ គឺ​សម្អាតផ្លូវ​សម្រាប់ឯកជន ធ្វើ Business ដោយសុចរិត។
 
អត្ថបទលោកពូទីន ប្រមើលថាក្នុង៤ឆ្នាំចំពោះមុខ គឺទៅទល់ឆ្នាំ២០១៦ បន្ថយ​ឲ្យ​បាន​មែន​ទែន​ ហ៊ុនរបស់រដ្ឋក្នុងក្រុមហ៊ុនធំៗ ដែលមិនមែនជាក្រុមហ៊ុនវត្ថុធាតុដើម និងឧស្សាហកម្ម​យោធា។
 
រដ្ឋនឹងផ្តោតការយកចិត្តទុកដាក់ទៅលើ សាជីវកម្មមានសមត្ថភាពប្រជែងក្នុងលោក ដែលក្នុង សកម្មភាពខ្លួន តាំងពីធ្វើការស្រាវជ្រាវ រហូតដល់ផ្តល់បានជា ផលិតផល​នៃបច្ចេក​វិជ្ជា​ឈាន​មុខ ​ដើម្បីដណ្តើមឲ្យបាន ទីផ្សារពិភពលោក បែបយ៉ាងខាងផលិតយន្តហោះ នាវាសមុទ្រ បច្ចេក​វិជ្ជាNano គឺវត្ថុធាតុក្នុងរង្វាស់តែ១ភាគនៃ១ពាន់លាន ថ្នាំពេទ្យ បរិក្ខារពេទ្យ ហើយ ប្រាកដ​ណាស់ ​វិស័យថាមពលបរមាណូ និងអវកាស ដែលរុស្ស៊ីតែងនាំមុខជានិច្ច។
 
ជាការរម្លឹក បើអត្ថបទទី៣របស់បេក្ខជនពូទីន គឺនិយាយអំពីសេដ្ឋកិច្ច នោះអត្ថបទ​ទី១​របស់​គាត់​ គឺប៉ះលើ “ការប្រមូលផ្តុំកម្លាំងរបស់រុស្ស៊ី ទល់នឹងការគំរាមពីក្រៅ” ហើយអត្ថបទទី២ គឺ ”អំពី នយោបាយជនជាតិនៅរុស្ស៊ី” ចំណែកអត្ថបទទី៤នៅថ្ងៃមុខ នឹងឧទ្ទិសដល់ “នយោបាយ​រដ្ឋ​រុស្ស៊ី សម្រាប់បម្រើសង្គម”៕

tags: រុស្ស៊ី - សេដ្ឋកិច្ច
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close