អានតួអត្ថបទ
អាមេរិក-ចិន

«កម្មសិទ្ធិបញ្ញា» ប្រធានបទ​សំខាន់​នៃ​ជំនួប​ពាណិជ្ជកម្ម​​រវាងអាមេរិក ចិន

នៅ​ថ្ងៃ​ចន្ទ ទី១០ ធ្នូ ក្រសួង​ពាណិជ្ជកម្ម​អាមេរិកំាង​បាន​ប្រកាស​ឲ្យ​ដឹង​ថា កម្មសិទ្ធិបញ្ញា និង​ការ​បញ្ជូន​បច្ចេកវិទ្យា គឺ​ជា​ប្រធានបទ​សំខាន់​នៃ​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី ​ស្តី​អំពី​​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី១៨ និង​១៩ ធ្នូ​ខាង​មុខ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

ប៉ូលិស​ចិន បំផ្លាញ​ផលិតផល​លួច​ចម្លង​ខុស​ច្បាប់​ ជា​សាធារណៈ​នៅទីក្រុង​ប៉េកាំង ដើម្បី​បង្ហាញ​ពិភពលោក ពិសេស​អាមេរិក
ប៉ូលិស​ចិន បំផ្លាញ​ផលិតផល​លួច​ចម្លង​ខុស​ច្បាប់​ ជា​សាធារណៈ​នៅទីក្រុង​ប៉េកាំង ដើម្បី​បង្ហាញ​ពិភពលោក ពិសេស​អាមេរិក (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ដែល​​ឧបនាយករដ្ឋមន្ត្រី​ចិនលោក Wang Qishan ​ អញ្ជើញទៅ​ចូល​រួម​ក្នុង​ជំនួប​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ មុន​នឹង​ទៅកាន់​តំណែង​ថ្មី​ ក្នុង​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ។ ​ មាន​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ជាទី​គោរព​របស់​វ៉ាស៊ីនតោន​ លោក​ Wang ក៏​ទំនង​ជា​នឹង​​ជួប​ពិភាក្សា​ជាមួយ​​លោក Ron Kirk ​តំណាង​អាមេរិក​ផ្នែក​ពាណិជ្ជកម្ម ​​ ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ចាត់​ទុក​វេទិកា​ពិភាក្សា​ពាណិជ្ជកម្ម​នេះ ថា​ជា​កូន​សោ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន។

បើ​តាម​លោក Kirk ការ​គោរព​កម្មសិទ្ធិ​បញ្ញា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ជូន​បច្ចេកវិទ្យា លុប​ចោល​នូវនយោបាយ​ជាន់​ពន្លិច​ដៃគូ លើក​ចេញ​នូវ​ឧបសគ្គ​នៃ​ការ​នាំ​ចេញ​ នឹងត្រូវ​ភាគី​អាមេរិក​លើក​មក​ពិភាក្សា​ជាមួយ​ចិន នៅ​សប្តាហ៍​ក្រោយ​។

សូម​បញ្ជាក់​ថា ភាព​តាន​តឹង​ដែល​កើត​មាន​រវាង​ចិន​អាមេរិក ច្រើន​តែ​បណ្តាល​មក​ពី​បញ្ហា​​ពាណិជ្ជកម្ម។ អាមេរិក​ធ្លាប់​ចោទ​ចិន​ជា​ញឹកញាប់​ ថា​ធ្វើ​ឱ្យ​ខូច​ផល​ប្រយោជន៍​ក្រុមហ៊ុន​អាមេរិក​​តាម​រយៈ​ការ​លួច​ចម្លង​ផលិតផល​ តែ​​អនុគ្រោះ​ខ្លាំង​​​ក្រុមហ៊ុន​ចិន។ អាមេរិក​បាន​ធ្វើ​សកម្មភាព​យ៉ាង​ច្រើន​ប្រឆាំង​នឹង​ចិន នៅ​ចំពោះ​មុខ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC ដើម្បី​បរិហារ​ការ​ប្រកួត​ប្រជែងដែល​គ្មាន​លក្ខណៈ​សុចរិតបែប​នេះ។ ឯ​ចំណែក​ចិន​វិញ​បន្ទោស​អាមេរិក​ថា​មាន​នយោបាយ​ការពារ​និយមជ្រុល​ និង​ទាមទារ​ឱ្យ​អាមេរិក​លុប​ចោល​ការហាមឃាត់​ផ្នែកលក់​បច្ចេកវិទ្យា។

តាំងពី​ថ្ងៃ​ចន្ទទី ១០​ធ្នូ​ម្សិលមិញ​មក អនុរដ្ឋលេខាធិការ​ទទួល​បន្ទុកចំណោទ​អន្តរជាតិ នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ប៉េកាំង​ដើម្បី​ឃោសនា​អំពី​សមភាព​រវាងក្រុមហ៊ុន​អាមេរិក​និង​គូប្រជែង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ