កម្ពុជា-តុលាការ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 11 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 11 កញ្ញា 2012

តុលាការ​បើក​សវនាការ​កាត់​ទោស​លោក​ម៉មសូណង់ដូ​

ប៉ូលិស​ដាក់របាំង​បិទផ្លូវ​មិន​ប្រជាជន​អ្នកតំណាងរាស្ត្រ​និង​អ្នកកាសែត​ចូលរួម​ស្តាប់​សវនាការ​លោក​ម៉មសូណង់ដូឡើយ​
ប៉ូលិស​ដាក់របាំង​បិទផ្លូវ​មិន​ប្រជាជន​អ្នកតំណាងរាស្ត្រ​និង​អ្នកកាសែត​ចូលរួម​ស្តាប់​សវនាការ​លោក​ម៉មសូណង់ដូឡើយ​
RFI/Ly Meng Hour

ដោយ លី ម៉េងហួរ

ដូច​​ការ​​គ្រោង​​ទុក​នៅ​​ថ្ងៃ​​អង្គារ ​​ទី​​១១​​កញ្ញា​​នេះ ​តុលាការ​​ក្រុង​​ភ្នំពេញ ​បាន​​បើក​សវនាការ​កាត់​ទោស​លោក ម៉ម សូណង់ដូ នៅ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ។ សំណុំ​រឿងនោះ មាន​ជន​ជាប់ចោទ​សរុប​ចំនួន ៩​នាក់​ ចំណែក​សាក្សី មាន​រហូត​ដល់ ៨៦ នាក់។​​ដោយ​​ឡែក​នៅ​ក្រៅ​តុលាការ​ឯណោះ​វិញ ប៉ូលិស​បាន​ដាក់​បារ៉ាស់ ​បិទ​ផ្លូវ​ មិន​ឲ្យ​តំណាង​រាស្ត្រ អ្នកកាសែត និង​ក្រុម​ប្រជា​ពលរដ្ឋ ដែល​គាំទ្រ​លោក​ម៉ម​សូណង់ដូ ចូល​រួម​ស្តាប់​សវនាការ​ឡើយ។

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ
 

11/09/2012 by លី ម៉េងហួរ

សវនាការ​កាត់ទោស​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​អង្គារ ទី​១១​កញ្ញា​នេះ ត្រូវ​បាន​ប៉ូលិស រឹត​បន្តឹង​​សន្តិសុខ ដោយ​ដាក់​បារ៉ាស់ បិទ​ផ្លូវ​ចេញ-ចូល​តុលាការ​ក្រុង​ភ្នំពេញ ចាប់​ពី​រង្វង់​ភ្លើង​ស្តុប អាងទឹក រហូត​ដល់​ភ្លើង​ស្តុប​នាង​គង្ហីង។ ចំណែក​ប្រជាពលរដ្ឋ អ្នក​ភូមិ​បឹងកក់ អ្នក​បុរីកីឡា​និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​រាប់​រយ​នាក់ បាន​ប្រមូល​ផ្តុំ ចង់​ទំលុះ​បារ៉ាស់​របស់​ប៉ូលិស ដើម្បី​ចូល​ទៅ​តាម​ដាន​សវនាការ​លើ​លោក​ម៉ម​សូណង់ដូ។ ប៉ុន្តែ​ត្រូវ​ប៉ូលិស​រារាំង និង​មាន​ការ​ប៉ះ​ទង្គិច​បន្តិចបន្តួច។

ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​នាក់ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​តាម​ដាន​សវនាការ​កាត់​ទោស លោក ម៉ម សូណង់ដូ ឡើយ។
 
លោក ម៉ម សូណង់ដូ ត្រូវ​បាន​នាំ​ខ្លួន ចូល​ក្នុង​បន្ទប់​សវនាការ ជា​មួយ​នឹង​ជន​ជាប់​ចោទ ៨ នាក់​​​ផ្សេង​​ទៀត​។ ក្នុង​សំណុំរឿង​ក្តី​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ មាន​ជន​ជាប់​ចោទ​សរុប ៩​នាក់ ដោយ ៤​នាក់ រាប់​ទាំង​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន​និង​នៅ​ក្រៅ​ឃុំ ៥​នាក់​។ ក្នុង​សំណុំរឿង​ក្តី​នោះ សាក្សី​មាន​រហូត​ដល់ ៨៦​នាក់​ដោយ​សាក្សី​ដោះ​បន្ទុក​របស់​លោក ម៉ម សូណង់ដូ មាន ៥​នាក់​។ ចំណែក​សាក្សី​ ដាក់​បន្ទុក មាន​រហូត​ដល់ ៨១​នាក់។​
ជន​ជាប់​ចោទ​ទាំង ៩ នាក់​នោះ ស្ថិត​ក្នុង​សំណុំរឿង​តែ​មួយ ជា​មួយ​នឹង​លោក ម៉ម សូណង់ដូ ក្នុង​​បទល្មើស​ចោទ​ប្រកាន់ ៤ ករណី ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ រួម​មាន​៖
 
 ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ
ទី​២-​ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការ​បំពេញ​​មុខ​ងារ​សាធារណៈ
ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​អាវុធ​ខុស​ច្បាប់និង
ទី​៤-​ប្រឆាំង​​​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​
 
មានអាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២។ ការ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ គឺ​តុលាការ​បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្ក​ឡើង​ដោយ​ប្រជា​ពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខា​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី​នោះ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា អ្នក​ទាំង​នោះ​ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប និង​បណ្តេញ​ចេញកាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។ ក្រោយមក សំណុំរឿង​នោះ ត្រូវ​បាន​​ផ្ទេរ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
 
មក​ដល់​ម៉ោង ៦ ព្រលប់​ថ្ងៃ​ទី​១១​កញ្ញា​នេះ សវនាការ​កាត់​ទោស​លោក​ម៉ម​សូណង់ដូ ត្រូវ​បាន​ផ្អាក បន្ទាប់​ពីចៅក្រម បាន​សួរ​នាំ​ជន​ជាប់​ចោទ​ទាំង​៩ នាក់ រាប់​ទាំង​លោក​ម៉មសូណង់ដូ។ លោក​ម៉ម​សូណង់ដូ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។ សវនាការ នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​ទៀត៕

tags: កម្ពុជា - តុលាការ - សង្គមស៊ីវិល
អត្ថាធិប្បាយ (1)

i love mum sok mung do

i love him because he is a good person he always help the poor people and takecare the cambodain border he do every thing not for him self he do for cambodain full not the goverment not love people he love other people such as veitname alot of in cambodai

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close