កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 08 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 08 កក្កដា 2012

ជំងឺ​អាថ៌​កំបាំង ៖ វិទ្យាស្ថាន​ប៉ាស្ទ័រ​​រក​ឃើញ​វីរ៉ុស​

ដោយ អៀង សុខម៉ិញ

ជំងឺ​អាថ៌កំបាំង ដែល​បាន​បង្ក​ឱ្យ​មានកុមារ​កម្ពុជា​ស្លាប់​ អស់ ៦៤នាក់ ក្នុង​រយៈ ពេល​តែ​បី​ខែ ទើប​ត្រូវ​បាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ប្រកាសមុន​​នេះ បន្តិច លទ្ធផល​នៃ​ការ​វិភាគ និង​​ទើប​បាន​បញ្ជាក់​ពី​វត្តមាន​នៃ វីរ៉ុស Entérovirus លេខ ៧១ នៅ​កម្ពុជា។ នេះ​បាន​ន័យ​ថា កម្ពុជា​កំពុង​ជួប​ករណី​ជំងឺ​ឆ្លង​ធ្ងន់​ធ្ងរ​ខ្លាំង​។
ក្រុម​គ្រូពេទ្យ​ស្គាល់​ច្បាស់​វីរ៉ុសនេះ​​ ព្រោះ​វា​ធ្លាប់​មាន​កើត​នៅ​ក្នុង​ប្រទេស​វៀតណាម​ភាគ​កណ្តាល និង​នៅ​ក្នុង​ប្រទេស​ចិន ហើយ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នាក់។ វីរុស​ អង់តេរ៉ូ​វីរ៉ុស ៧១​នេះ ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​កុមារ និង​អាច​ផ្តល់​ជា​ រោគ​សញ្ញា​ ​ពង​កន្ទួល​ក្រហម នៅ​លើ​បាត​ដៃ ជើង និង​មាត់។

tags: កម្ពុជា - សុខភាព
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (3)

ជំងឺ​អាថ៌​កំបាំង

តើជំងឺនេះអាចព្យាបាលបានដែររឺទេ? បើស្ថិតនៅករណីដំបូង ករណីធ្ងន់ធ្ងរ??

ជម្ងឺចម្លែកសម្លាប់កុមារកម្ពុជា

រដ្ឋមន្ត្រីក្រសួងសុខាភិបាលគួរតែចុះចេញពីមុខតំណែង ព្រោះព្យាយាមលាក់បាំង​ពត៌មានធ្វើឲ្យប្រជាជនមានការធ្វេសប្រហែសដោយសារមិនដឹងពីស្ថានទម្ងន់ជម្ងឺ ជាហេតុបណ្តាលឲ្យកុមារជាច្រើនបានស្លាប់។

យើងទាំងអស់គ្នាមានការអាណិតអាសូ

យើងទាំងអស់គ្នាមានការអាណិតអាសូរកុមារាកុមារីខ្មែរណាស់។ គួរតែរាជរដ្ឋាភិបាលបង្កើតការរៃអង្គាស
ដើម្បីជាវិភាគទានដល់មន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផា ដើម្បីសង្គ្រោះកុមារខ្មែរ។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close