ឥណ្ឌា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 06 មីនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 06 មីនា 2012

បក្ស​សមាជ​ចាញ់​ឆ្នោត​នៅUttar Pradesh

Le parti du Congrès est 4e alors que le dépouillement des bulletins de vote touche à sa fin. A Lucknow, le 6 mars 2012.
Le parti du Congrès est 4e alors que le dépouillement des bulletins de vote touche à sa fin. A Lucknow, le 6 mars 2012.
Reuters/Pawan Kumar

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​សភា​មួយ​ភាគ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រដ្ឋ​ចំនួន​៥​នៃ​ប្រទេស​ឥណ្ឌា ទើប​តែ​ធ្លាក់​មក​ដល់។ វា​បង្ហាញ​ឱ្យ​ឃើញ​នូវ​បរាជ័យ​នៃ​គណបក្ស​សមាជ​ដែល​ជា​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ នៅ​ក្នុង​រដ្ឋ​ចំនួន​៤ ជាពិសេស​នៅ​Uttar Pradesh ដែល​ជា​រដ្ឋ​ក្រីក្រ​និង​មាន​ប្រជាជន​ច្រើន​ជាង​គេ។ ការ​បោះ​ឆ្នោត​នៅ​រដ្ឋ​Uttar Pradeh គឺ​ជា​ការ​ធ្វើ​តេស​មួយ​សម្រាប់​ស្ទង់​មើល​ប្រជាប្រិយភាព​របស់​គណបក្ស​សមាជ​ ពីរ​ឆ្នាំ​មុន​ការ​ចូល​មក​ដល់​នៃ​ការ​បោះ​ឆ្នោត​សភា​ទាំង​ស្រុង។

សេចក្តី​រាយការណ៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស័រ
 

06/03/2012

 

តាំង​ពី​ដើម​មក ការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​Uttar Pradeh តែងតែ​ត្រូវ​បាន​គេ​តាម​សង្កេត​មើល​យ៉ាង​ល្អិត​ល្អន់ ពីព្រោះ​លទ្ធផល​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋ​មួយ​នេះ​ស្តែង​ឲ្យ​ឃើញ​នូវ​និន្នាការ នយោបាយ​របស់​ពលរដ្ឋ​ឥណ្ឌា​មុន​ពេល​ចូល​មក​ដល់​នៃ​ការ​បោះឆ្នោត​សភា​ទូទៅ​នៅ​ទូទាំង​ប្រទេស។ នេះ គឺ​មក​ពី​នៅ​ក្នុង​រដ្ឋ​មួយ​នេះ មាន​ប្រជាជន​រហូត​ដល់​ទៅ​២០០​លាន​នាក់ ពោល​គឺ​ស្មើ​នឹង​ចំនួន​ប្រជាជន​នៃ​ប្រទេស​ប្រេស៊ីល​មួយ​ទាំង​មូល។
 
Uttar Pradesh គឺ​ជា​ទី​ដែល​គណបក្ស​សមាជ​មិន​ដែល​ទទួល​បាន​ជោគជ័យ​សោះ​អស់​រយៈ​ពេល​២២​ឆ្នាំ​កន្លង​មក​ហើយ។ ដូច​គ្នា​អ៊ីចឹង​ដែរ លើក​នេះ​គណបក្ស​សមាជ​ទទួល​បាន​តែ​២៩​អាសនៈ​ប៉ុណ្ណោះ​ក្នុង​ចំណោម​អាសនៈ​ទាំង​អស់​ចំនួន​៤០៣។
 
ម្ល៉ោះ​ហើយ លទ្ធផល​បោះឆ្នោត​នៅ​Uttar Pradesh នេះ​អាច​ជា​សញ្ញា​អាសន្ន​មួយ​សម្រាប់​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក​Manmohan Singh ដែល​ចេញ​មក​ពី​គណបក្ស​សមាជ និង​ដែល​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង ដោយសារតែ​អំពើ​ពុករលួយ​បន្ត​បន្ទាប់​គ្នា នា​រយៈ​ពេល​១៨​ខែ​ចុង​ក្រោយ​នេះ។ វា​ក៏​ជា​សញ្ញា​អាសន្ន​មួយ​ដែរ​សម្រាប់​Rahul Gandhi ដែល​គណបក្ស​សមាជ​ចង់​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៤​ខាង​មុខ​នេះ។ ជា​សញ្ញា​អាសន្ន​សម្រាប់​Rahul Gandhi ពីព្រោះ​លោក​បាន​ចុះ​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ​Uttar Pradesh ផ្ទាល់​តែ​ម្តង៕

 

tags: ឥណ្ឌា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close