អានតួអត្ថបទ
កម្ពុជា

អង្គការ​សង្គម​ស៊ីវិល អាស៊ាន ជួបប្រជុំ​លើក​សំណើ​ទៅ​កាន់​រដ្ឋាភិបាល

ខណៈ​ដែល​រដ្ឋាភិបាល នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន នឹង​ជួប​ប្រជុំ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ទៀត ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ គឺក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល មកពី​បណ្តា​ប្រទេស​អាស៊ាន ក៏​បាន​ជួបប្រជុំ​ ជា​ច្រើន​ក្រុម​ផងដែរ។​

ស្លាក​សញ្ញា​អាស៊ាន នៅ​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី
ស្លាក​សញ្ញា​អាស៊ាន នៅ​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី © Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​របស់​សកម្ម​ជន​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បានចាប់ផ្តើម​ប្រជុំជាបន្តបន្ទាប់ ចាប់​តាំងពី​ថ្ងៃ​អាទិត្យ ទី​១២វិច្ឆិកា  ដែលមានឈ្មោះថា ​វេទិកា​ប្រជាជន​អាស៊ាន ព្រមទាំងមាន​គម្រោង​​ដើរ​ហែ​ញ្ញត្តិ ទាមទារឲ្យមាន​ការគោរព​សិទ្ធិមនុស្ស ក្នុង​តំបន់​អាស៊ាន ពិសេស​នៅ​កម្ពុជា​​ផង​ដែរ​។​

នៅថ្ងៃទី១៥វិច្ឆិកានេះ ក្រុម​សង្គម​ស៊ីវិល និង​ប្រជាជន​អាស៊ាន បាន​ជួបប្រជុំជាច្រើនកន្លែង នៅភ្នំពេញ​ ​លើក​ឡើង​ពី​បញ្ហា​រំលោភបំពាន​សិទ្ធិ​មនុស្ស​នានា បញ្ហាពលករចំណាកស្រុក  បញ្ហាដីធ្លី និងបញ្ហាបោះឆ្នោត ជាដើម ដើម្បី​ដាក់​ក្នុង​ញ្ញ​តិ្ត ជូន​រដ្ឋាភិបាល​អាស៊ាន ដោះស្រាយ។​

ក្រុមសង្គមស៊ីវិល ក៏បានអះអាងថា ​គម្រោង​ជួប​ប្រជុំ​តាម​កន្លែង​ឯកជនមួយចំនួន នៅទីក្រុង​ភ្នំពេញ ក៏ត្រូវបានលុបចោលទៅវិញ នៅពេលដែល​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​នូវ​ការ​អនុញ្ញាត​ឲ្យមាន​កា​ររៀប​ចំ​ព្រឹត្តិការណ៍ វេទិកា​ប្រជាជន​អាស៊ាន នៅពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ